លទ្ធផលបាល់ទាត់ Hun Sen Cup កាលពីថ្ងៃពុធ3 ក្រុមកំពុងតែមានពិន្ទុនាំមុខគេ
11 ឆ្នាំ មុន
រាជធានីភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ Hun Sen Cup កាលពីរសៀលថ្ងៃទី១២ កុម្ភៈ មានលេង៤ប្រកួតលើ២ទីលាន ។ នៅទីលានពហុកីឡដ្ឋានជាតិអូឡាំពិកដែលមានលេង២ប្រកួតនោះ ក្រុមក្រសួងការពារជាតិបានបំបាក់ក្រុមខេត្តឧត្តរមានជ័យ ៧ទល់នឹង០ និងក្រុមបៀលប្រាយ លេងឈ្នះក្រុម Westurn Uni FC ១ទល់នឹង០ ។

ចំណែកនៅទីលានស្តាតចាស់ដែលមានលេង២ប្រកួតដែរនោះ ក្រុមអគ្គស្នងការដា្ឋាននគរបាលជាតិ ឈ្នះក្រុមចំណូលថ្មី តែខ្លាំងTri Asia ខេត្តកណ្តាលក្នុងលទ្ធផល១ទល់នឹង០ និងក្រុមខ្លាំងភ្នំពេញក្រោនបានលត់ក្រុមខេត្តកំពង់ឆ្នាំងយ៉ាងចាស់ដៃក្នុងលទ្ធផល១៣ទល់នឹង០ ។ គិតមកដល់ពេលនេះក្រុមក្រសួងការពារជាតិ ក្រុមបៀលប្រាយ និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លេង២ប្រកួតឈ្នះទាំង២ប្រកួតមាន៦ពិន្ទុ ខណៈក្រុមខេត្តឧត្តរមានជ័យ, ក្រុមខេត្តកំពង់ឆ្នាំង និងក្រុមWesturn Uni FC លេង២ប្រកួតចាញ់ទាំង២ប្រកួតមាន០ពិន្ទុ ។ ចំណែកក្រុមភ្នំពេញក្រោន លេង២ប្រកួតឈ្នះ១ប្រកួត ស្មើ១ប្រកួត មាន៤ពិន្ទុ និងក្រុមចំណូលថ្មីTri Asia ខេត្តកណ្តាល លេង២ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួតមាន១ពិន្ទុ ។
ចែករំលែកព័តមាននេះ