ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណាត់គ្នា​តាម​ឆាត​ហ្វេ​ស​ប៊ុ​ករួច​ទៅ​សុំ​បន្ទប់​បងធម៌​…បាន​សម្រេច​២​ដង​បែកធ្លាយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ក្លាយ​ខ្លួន​ជា​អ្នកទោស​ស្នេហា បន្ទាប់​ពី​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ និង​បាន​ណាត់ជួប​គ្នា​តាម​ឆាត​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​ហូត​ឈាន​ដល់​ការ​រួម​ភេទ​បាន​សម្រេច​២​ដង ក្នុង​បន្ទប់​ជួល​របស់​បងប្រុស​ធម៌​ម្នាក់ ហើយ​រឿងរ៉ាវ​នោះ​បាន​បែកធ្លាយ​ដឹង​ដល់​ឪពុក​ម្ដាយ​របស់​នាង​ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​តែ​ម្តង​។ ក្រោយ​ពី​ការ​ចាប់ខ្លួន​យុវជន​ម្នាក់​ខាងលើ នគរបាល​បាន​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ពី​បទ​រំលោភ​សព​សន្ថ​វៈ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ក្លាយ​ខ្លួន​ជា​អ្នកទោស​ស្នេហា បន្ទាប់​ពី​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់ និង​បាន​ណាត់ជួប​គ្នា​តាម​ឆាត​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ករ​ហូត​ឈាន​ដល់​ការ​រួម​ភេទ​បាន​សម្រេច​២​ដង ក្នុង​បន្ទប់​ជួល​របស់​បងប្រុស​ធម៌​ម្នាក់ ហើយ​រឿងរ៉ាវ​នោះ​បាន​បែកធ្លាយ​ដឹង​ដល់​ឪពុក​ម្ដាយ​របស់​នាង​ក៏​បាន​ប្ដឹង​ឲ្យ​នគរបាល​ចាប់ខ្លួន​តែ​ម្តង​។

ក្រោយ​ពី​ការ​ចាប់ខ្លួន​យុវជន​ម្នាក់​ខាងលើ នគរបាល​បាន​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ពី​បទ​រំលោភ​សព​សន្ថ​វៈ ហើយ​ក៏​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៩ ខែកក្កដា មក​ម្ល៉េះ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៣៣៣ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។
លុះ​ជិត​១​ខែ​ក្រោយមក គឺ​រហូត​ដល់​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៩ ទើប​យុវជន​ម្នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​ក្នុងភូមិ​ទួល​ត្នោត ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល រួច​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​១​វិញ​។

យុវជន​ជាប់ចោទ​ឈ្មោះ​ឆេ​ង ម៉ុ​ក អាយុ​២១​ឆ្នាំ មុខរបរ​ជាងកាត់ដេរ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ត្នោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ចំណែក​ក្មេង​ស្រី​ដែល​ជា​គូសង្សារ​ទើប​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។

តាម​របាយការណ៍​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​បាន​ឲ្យ​ដឹង​ថា អ្នក​ទាំង​២​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ជាង​១​ឆ្នាំ​កន្លង​មក​ហើយ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ បាន​ណាត់ជួប​គ្នា​តាម​ឆាត​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ក្រោយ​ពី​បាន​ជួប​និយាយ​សាសង​គ្នា​រួច​មក ក៏ បបួល​គ្នា​ទៅ​លេង​បន្ទប់​ជួល​បងប្រុស​ធម៌​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ លុះ​​ទៅ​ដល់ ស្របពេល​បងធម៌​កំពុង​រៀបចំ​អីវ៉ាន់​ទៅ​លេង​ស្រុក​កំណើត ឆ្លៀតឱកាស​នោះ យុវជន​ខាងលើ​ក៏​បាន​សុំ​បន្ទប់​បងធម៌​ដើម្បី​ស្នាក់​នៅ​មួយ​រយៈពេល ទំ​រាំ​បងធម៌​ត្រឡប់​មក​វិញ​ទើប​ចាកចេញ ហើយ​បុរស​ជា​បងធម៌​ក៏​យល់ព្រម​ឲ្យ​ស្នាក់​នៅ រួច​ប្រគល់​កូនសោរ​បន្ទប់​ឲ្យ​យុវជន​ខាងលើ បន្ទាប់​មក​បុរស​ជា​បងធម៌​ក៏​បាន​ចាកចេញ​ទៅ​បាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​យុវជន​ជា​ជនសង្ស័យ និង​ក្មេង​ស្រី​ជា​សង្សារ​បាន​ស្នាក់​នៅ​ក្នុង​បន្ទប់​នេះ​ជាមួយ​គ្នា ដោយ​នាង​បាន​បិទ​ទូរស័ព្ទ​មិន​ឲ្យ​ឪពុក​ម្ដាយ និង​ក្រុម​គ្រួសារ​ខ​ល​ចូល​ឡើយ រហូត​ដល់​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ដដែល​ក៏​បាន​រួម​ភេទ​ជាមួយ​គ្នា​បាន​សម្រេច​១​ដង រួច​ក៏​បាន​បន្ត​ស្នាក់​នៅ​ជាមួយ​គ្នា​រហូត​ដល់​វេលា​យប់​ថ្ងៃ​ទី​២០ ខែកក្កដា ក៏​បាន​រួម​ភេទ​ជាមួយ​គ្នា​បាន​សម្រេច​១​ដង​ទៀត​។ ក្រោយ​ពី​ការ​ស្នាក់​នៅ​ជាមួយ​គ្នា​រយៈពេល​៣​ថ្ងៃ​រួច​មក រ​ហូត​ដល់​ថ្ងៃ​ទី​២២ ខែកក្កដា ទើប​នាង​បើក​ទូរស័ព្ទ​ឡើង​វិញ និង​ខ​ល​ទៅ​កាន់​ម្ដាយ​ដើម្បី​សុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ម្ដាយ​ក៏​បាន​ប្រាប់​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​តាម​សម្រួល​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ក្មេង​ស្រី​ខាងលើ​ទៅ​ដល់​ផ្ទះ​វិញ ស្ត្រី​ជា​ម្ដាយ​បាន​និយាយ​លួងលោម​សួរ​ដេញដោល​រហូត​ដឹង​ការ​ពិត​ទើប​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ស្រុក​អង្គស្នួល​ជួយ​អន្តរាគមន៍​ដើម្បី​ឃាត់ខ្លួន​យុវជន​ខាងលើ ប៉ុន្តែ​ក្រោយមក​រក​យុវជន​នោះ​មិន​បានឃើញ​សោះ​។ លុះដល់​ថ្ងៃ​ទី​៤ ខែសីហា ទើប​រក​ឃើញ ហើយ​នាង​និង​ក្រុម​គ្រួ​សារបាន​ល្បួង​ឲ្យ​យុវជន​ម្នាក់​នេះ​ចូលខ្លួន​មក​ដោះស្រាយ​គ្នា ទើបត្រូវ​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ