ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ត្រូវ​លំបាក​ជា​ច្រើន​ឆ្នាំ ពេល​នេះ​ត្រូវ​កសាង​ឡើង​វិញ​ហើយ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​តាម​បន្ទាត់​ព្រំដែន​ដែល​ត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ស្រុក​ម៉ា​ឡៃ​ប្រវែង​ជាង​២០០០​ម៉ែត្រ​ដែល​រង​ការ​ខូចខាត​រាប់​ឆ្នាំ​ត្រូវ​បាន​កសាង​ឡើង​វិញ​ជា​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវ​បាន​បើក​ការដ្ឋាន​កសាង​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៩ នៅ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ផ្លូវ​តាម​បន្ទាត់​ព្រំដែន​ដែល​ត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ស្រុក​ម៉ា​ឡៃ​ប្រវែង​ជាង​២០០០​ម៉ែត្រ​ដែល​រង​ការ​ខូចខាត​រាប់​ឆ្នាំ​ត្រូវ​បាន​កសាង​ឡើង​វិញ​ជា​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ត្រូវ​បាន​បើក​ការដ្ឋាន​កសាង​នៅ​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៩ នៅ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក លីវ សុ​ផា​ណ្ណា​រើ​ន បាន​ប្រាប់​ថា ផ្លូវ​១​ខ្សែ​ប្រវែង​ប្រមាណ​ជាង​២០០០​ម៉ែត្រ​ដែល​ត​ភ្ជាប់​ពី​ក្រុង​ប៉ោយ​ប៉ែ​តទៅ​ស្រុក​ម៉ា​ឡៃ​ក្បែរ​បន្ទាត់​ព្រំដែន​នេះ​រង​ការ​ខូចខាត​រាប់​ឆ្នាំ​មក​ហើយ​ដែល​បណ្តាល​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការ​លំបាកទៅ​មក​ប្រកប​មុខ​របប​ចិញ្ចឹមជីវិត និង​កម្លាំង​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក ។

លោក លីវ សុភ​ក្ត្រា បាន​បញ្ជាក់​ថា ដោយ​ឃើញ​ពី​កា​រលំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​បុត្រា បុត្រី បាន​ជួយ​កសាង​ផ្លូវ​១​ខ្សែ​ប្រវែង​ជាង​២០០០​ម៉ែត្រ​នេះ​ឡើង​វិញ ។

លោក ម៉ែ​ន សុ​ភ័​ណ អភិបាលរង​ក្រុង​ប៉ោយ​ប៉ែ​ត និង​ប្រជាពលរដ្ឋ​សូម​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​បុត្រា បុត្រី ដែល​បាន​ជួយ​កសាង​ផ្លូវ​១​ខ្សែ​ប្រវែង​ជាង​២០០០​ម៉ែត្រ​ដើម្បី​សម្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ដឹក​កសិផល និង​ទៅ​មក​ប្រកប​មុខរបរ​សម្រាប់​ក្រុម​គ្រួសារ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ