ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹម សុជាតិ​ ជួបគឿម សុវណ្ណ​ឌឿត​ ចំណែក​​កែវ​ សុផា​​និត​ ជួប​​អាន​ មុន្នី​ ​ជា​​លើក​ ដំបូង​​ក្នុង​ព្រឹត្តិ​​ការណ៍​​ប្រកួត​​ដណ្តើម​​ខ្សែ​ក្រវាត់​​ស្រា​បៀរ​​ភ្នំពេញ​​ថ្ងៃ​នេះ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​ភ្នំពេញ​ក្នុង​ប្រភេទ​ទម្ងន់​​៥៤​គីឡូ​ក្រាម​ជុំ​ទី​១​ នឹង​ចាប់​ផ្តើម​នៅថ្ងៃ​ព្រហស្បតិ៍​ ទី​១៣​ កុម្ភៈ​នេះ​តទៅ​ហើយ ។​ បើក​ឆាក​ប្រកួត​​ថ្ងៃ​ដំបូង​ កីឡាករ​ទឹម​ សុជាតិ​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ត្រូវ​ជួប​ជា​មួយ​កីឡាករ​គឿម​ សុវណ្ណ​ឌឿត​ មក​ពី​ក្លិប​មោង​ឫស្សី​ ខេត្ត​បាត់​ដំបង​ ចំណែក​ កែវ​ សុផានិត​ មក​ពី​ក្លិប​សំរោង​កោង​កីឡា ខេត្ត​បាត់​ដំបង​ ជួប​ជា​មួយ​កីឡាករ​អាន​ មុន្នី​ មក​ពី​សមា​គម​យុវជន​កម្ពុជា​ខណ្ឌ​មាន​ជ័យ ។

រាជ​ធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​ជម្រុះ​ដណ្តើម​ខ្សែ​ក្រវាត់​ស្រា​បៀរ​ភ្នំពេញ​ក្នុង​ប្រភេទ​ទម្ងន់​​៥៤​គីឡូ​ក្រាម​ជុំ​ទី​១​ នឹង​ចាប់​ផ្តើម​នៅថ្ងៃ​ព្រហស្បតិ៍​ ទី​១៣​ កុម្ភៈ​នេះ​តទៅ​ហើយ ។​ បើក​ឆាក​ប្រកួត​​ថ្ងៃ​ដំបូង​ កីឡាករ​ទឹម​ សុជាតិ​ មក​ពី​ក្លិប​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ត្រូវ​ជួប​ជា​មួយ​កីឡាករ​គឿម​ សុវណ្ណ​ឌឿត​ មក​ពី​ក្លិប​មោង​ឫស្សី​ ខេត្ត​បាត់​ដំបង​ ចំណែក​ កែវ​ សុផានិត​ មក​ពី​ក្លិប​សំរោង​កោង​កីឡា ខេត្ត​បាត់​ដំបង​ ជួប​ជា​មួយ​កីឡាករ​អាន​ មុន្នី​ មក​ពី​សមា​គម​យុវជន​កម្ពុជា​ខណ្ឌ​មាន​ជ័យ ។​

គួរ​រំលឹក​ផង​ដែរ​ថា​ នេះគឺ​ជា​លើក​ទី​១​ ហើយ​ដែល​ក្រុម​ហ៊ុ​នស្រា​បៀរ​ភ្នំពេញ​បាន​រៀបចំ​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​ប្រដាល់​នេះ​ឡើង ។​ សម្រាប់​ការ​ប៉ះគ្នា​ជា​លើក​ដំបូងរវាង​កីឡា​ករ​ទាំង​៤​រូប​ខាង​លើ​នេះ​គេ​មិន​ទាន់ដឹង​ថា​ អ្នក​ណា​​មាន​សំណាង​រក​បាន​៣​ពិន្ទុ​មុន​ទេ ។​ ទឹម​ សុជាតិ​ និង​គឿម​ សុវណ្ណ​ឌឿត​ ពី​មុន​មក​មិន​ធ្លាប់​ជួប​គ្នា​ម្តងណា​ឡើយ​ ទើប​តែ​លើក​នេះ​បុ៉ណ្ណោះ​ដែល​គេ​បាន​ជួប​គ្នា​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ស្រាបៀរ​ភ្នំពេញ។​ ទឹម សុជាតិ គឺ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ និង​មិន​សូវ​ឃើញ​លេច​មុខ​នៅ​លើ​សង្វៀន​ញឹក​ញាប់​ទេ ទើប​គេ​ពិបាក​វាយ​តម្លៃ​ពីសមត្ថ​ភាព​ប្រកួត​របស់​កីឡាករ​រូប​នេះ​ខ្លាំង​ណាស់ ។​ តាម​រយៈ​នៃ​ការ​ឡើង​សង្វៀន​ម្តង​ម្កាល​របស់​គេ​ពី​មុន​មក​នោះ បើ​ពិនិត្យ​មើល​ទៅ​លើ​ក្បាច់​ប្រយុទ្ធ​របស់​គេ​ កីឡាករ​រូប​នេះ​អត់​ចេះ​ស្នៀត​អី​ក្រៅ​ពីការ​ប្រើ​ជើង​​ទាត់​ និង​កណ្តាប់​ដៃ​ម៉ាត់​បុ៉ណ្ណោះ​ រី​ឯ​ស្នៀត​កែង​ និង​ជង្គង់​វិញ​ប្រើ​ការ​មិន​កើត​ឡើយ ។​ ចំណែក​ឯ​ គឿម​ សុវណ្ណ​ឌឿត​ វិញ​គេ​ឧស្សាហ៍​ឡើង​សង្វៀន​ញឹក​ញាប់​ណាស់​ ទើប​គេ​​ដឹង​ច្បាស់​ពី​សមត្ថ​ភាព​ប្រកួត​​របស់​កីឡាករ​រូប​នេះ ។​ គឿម សុវណ្ណ​ឌឿត​ ​មាន​ស្នៀត​ប្រយុទ្ធ​ល្អ​ទាំង​ព្រម​ ជាពិសេស​ស្នៀត​កែង និង​ជង្គង់​របស់​គេ​ពេល​វាយ​ចេញ​ម្តងៗ​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​ ​រី​ឯ​ចិត្ត​ក៏​សឿង​គ្រាន់​បើ​ណាស់​ដែរ ។​ ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​ហ៊ាន​អួត​ទុក​មុន​ថា នឹង​អាច​យក​ឈ្នះ​ ទឹម សុជាតិ​ បាន​ដែរ​ព្រោះ​អី​រវាង​ពួក​គេទាំង​ពីរ​ទើប​តែ​ប៉ះគ្នា​ជា​លើក​ទី​១​ មិន​ទាន់​ដឹង​ពី​ល្បិច​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ ។​

រី​ឯ​ការ​ជួបគ្នារវាង​ ​កែវ​ សុផានិត​ និង​ អាន មុន្នី​ វិញ​នោះ​ក៏​ពិបាក​ធ្វើ​ការ​ទស្សន៍​ទាយ​លទ្ធ​ផល​ទុក​មុន​ខ្លាំងណាស់​ដែរ​ ដោ​យសារ​តែ​ពួកគេ​ទាំង​ពីរ​មិន​ធ្លាប់​ជួបគ្នាពី​មុន​មក ។​ កែវ សុផានិត​ គេ​មិន​សូវ​ឮ​ឈ្មោះ​នៅ​ក្នុង​ពិភព​ប្រដាល់​ឡើយ​ ចំណែក អាន មុន្នី​ ល្បីឈ្មោះ​គួរសម​ តែ​គេ​មិន​អាច​វាយតម្លៃ​ទុក​មុន​ថា អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​ដែរ ដូច្នេះ​ចាំ​មើល​គូ​នេះ​អ្នក​ណា​រក​បាន​៣​ពិន្ទុ​មុន ។​ ចំណែក​គូ​ប្រកួត​មិត្តភាព​វិញ កីឡាករ​ចៅ ផល​ឌឿ​ មក​ពី​ក្លិប​សំរោង​កោង​កីឡា​ ខេត្ត​បាត់​ដំបង​ ជួប​ជា​មួយ​កីឡាករ​យឹម​ ឌៀប​ មកពី​សមា​​គម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ​ ។

កីឡា​ករ​ផៃ​ គឹម​ហឿត​ មក​ពី​ក្លិប​ខេមរិន្ទ​មាន​ឫទ្ធិ​ ជួប​ជា​មួយ​កីឡាករ​ថុល​ មករា​ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា​ខេត្ត​ពោធិ៍សាត់​ និង​កីឡាករ​ហង្ស​ រស្មី​ មក​ពី​ក្លិប​ក្រុង​ប៉ោយ​ប៉ែត​ ជួប​ជា​មួយ​កី​ឡា​ករ​សយ សី​ មក​ពី​ក្លិប​ពន្លឺ​វិបុល​រិទ្ធី ៕​