ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿង​ប្លែក​​ៗ​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​នៅ​លើ​ពិភពលោក

10 ឆ្នាំ មុន

១-ប៉ូលិស​​រាំ​ក្បាច់​​ម៉ៃ​ឃើល ជែក​សុន
​​លោក​តូនី ​លីប៉ូល ​ប៉ូលិស​ចរាចរ​​ចូល​និវត្ត​ន៍​ជន​ជាតិ​អង់​គ្លេស ​បាន​បង្ហាញ​ក្បាច់​រាំ​​តាម​លំនាំ​​លោក​ម៉ៃ​ឃើល ​ជែក​សុន ​នៅ​កណ្តាល​​ផ្លូវ​បំបែក​​វែស្មីន​ទ័រ​ ចក្រ​ភព​​អង់​គ្លេស ​ដោយ​ចាត់​ទុកថា​ជា​​ផ្នែក​មួយ​​ក្នុងការ​ទាក់​ទាញ​ទស្សនិក​​ជន ​។ ​

១-ប៉ូលិស​​រាំ​ក្បាច់​​ម៉ៃ​ឃើល ជែក​សុន
​​លោក​តូនី ​លីប៉ូល ​ប៉ូលិស​ចរាចរ​​ចូល​និវត្ត​ន៍​ជន​ជាតិ​អង់​គ្លេស ​បាន​បង្ហាញ​ក្បាច់​រាំ​​តាម​លំនាំ​​លោក​ម៉ៃ​ឃើល ​ជែក​សុន ​នៅ​កណ្តាល​​ផ្លូវ​បំបែក​​វែស្មីន​ទ័រ​ ចក្រ​ភព​​អង់​គ្លេស ​ដោយ​ចាត់​ទុកថា​ជា​​ផ្នែក​មួយ​​ក្នុងការ​ទាក់​ទាញ​ទស្សនិក​​ជន ​។ ​

២-​​ប្រឆាំង​នឹង​ទឹក​រលក
​​ការ​ប្រកួត​​ប្រឆាំង​នឹង​ទឹក​​រលក​​ដ៏​ធំ​នៅ​លើ​ពិភពលោក​​ធ្វើ​ឡើង​នៅ​ភាគ​ខាង​ជើង​ប្រទេស​​អេស្បា៉ញ ​ហើយ​ជ័យជម្នះ​​បាន​ទៅ​លោក​​ហ្គ្រេន​បេហ្គើរ​ ជនជាតិ​​អាមេរិក ។

៣-​ទី​ប្រជុំ​​ជន​គ្រិស្ត​​សាសនា​​នៅ​កូរ៉េ​ខាង​ត្បូង
​លោកតា​​សាន​តា​ក្លូស ​ស្តាប់ការ​រៀបរាប់​ពី​​ក្មេង​តូច​ម្នាក់​នៅក្នុង​ការ​សម្តែង​លើវេទិកា ​នៅ​ស្ថាន​ទូត​​ហ្វាំង​ឡង់​ប្រចាំ​​ក្រុង​​សេ​អ៊ូល កូរ៉េ​ខាង​ត្បូង ​ក្នុង​ពិធី​បុណ្យ​​គ្រីស្មាស ។ កូរ៉េ​ខាង​ត្បូង​​ជា​ប្រទេស​មួយ​នៅ​អាស៊ី​​​ខាង​កើត​​ដោយ​មាន​គ្រឹស្ត​​សាសនិក​​​ជន​ច្រើន​​បំផុត ​បន្ទាប់​​ពី​ហ្វ៊ី​លីពីន ​​​គឺ​និកាយ​ប្រូតេ​ស្តង់​៨,៦​លាន​នាក់ ​និងកាតូ​លិក​​​៥,១​លាន​នាក់ ​។ ​

៤-​មិន​វង្វេង​ផ្លូវ
ជារឿង​ដ៏​សប្បាយ​​រី​ករាយ​សម្រាប់​​​អ្នក​ដំណើរ ​និងអ្នក​បើក​បរ ​ដែល​ប្រើ​ Ves ដើម្បី​​បង្ហាញ​ផ្លូវ​ដោយ​ទទួល​សញ្ញា​​ពី​ផ្កាយ​រណប​ បញ្ជាក់​​ផ្លូវ​​ទី​ក្រុង​តែល​អាវីវ ប្រទែស​​អីុស្រា​អែល​ ។ ​ការ​បង្ហាញ​​ផ្លូវ​នោះ​នៅលើ​អេក្រង់​ស្មាត​ហ្វូន​ ដែល​ភ្ជាប់​​នៅខាងមុខ​កញ្ចក់​រថយន្ត​​សម្រាប់​ងាយ​ស្រួ​ល​ក្នុងការ​បើក​បរ ។

៥-​​ប្រកួត​ហែល​ទឹក​
​​បុរស​ម្នាក់​​ស្ថិតក្នុង​ឈុត​ស្រឡាញ់​​ភេទ​ដូច​គ្នា ​​បាន​លោត​ចូល​ទឹក​​ចូលរួម​ប្រកួត​ហែល​ទឹក​​ចម្ងាយ​​២០០​ម៉ែត្រ ​ក្នុងកម្ម​វិធី​​«ហ្គោបា ណា​ដាល» ឬ ​គ្រីស្មាស​ខាប់ ​លើក​ទី​១០៤ ​ក្នុង​ទី​ក្រុង​​​បាសេឡូណា ​ប្រទេស​អេស្ប៉ាញ​ កាល​ពី​ពេលថ្មី​ៗ​កន្លងទៅ ។

៦-​ស្វា​​កំប្រុក ​មាត់​​ខ្មៅ ​ពី​បូលីវី
​ស្វាកំប្រុក ​មាត់​​ខ្មៅ ​មួយ​ក្បាល ​​ជា​ពូជ​សត្វ​​បូលី​វី ​បាន​ទទួល​រង្វាន់​​ក្នុង​ថ្ងៃ​បុណ្យ​​គ្រីស្មាស​​ជា​ផ្លែ​ឈើ ពី​បុគ្គលិក​​ឧទ្យា​ន​សត្វ​ ទីក្រុង​ឡុង ​​ជា​មជ្ឈ​មណ្ឌល​​​សត្វ​ដ៏​ចំណាស់​បំផុត​​នៅ​លើ​​ពិភព​លោក​​នៅចក្រ​ភព​អង់​គ្លេស​​ ដែល​បើក​​​តាំង​ពី​ឆ្នាំ​១៩២៨​កន្លង​ទៅ ។

៧-​ខួប​១២០​ឆ្នាំ​លោក​ប្រធាន​ម៉ៅ
​កម្មករ​បាន​ប្រើ​ភ្លើង​បញ្ចាំង​លើ​រូប​ចម្លាក់​​​សំរឹទ្ធិ ​លោក​ប្រធាន​ម៉ៅ ​អតីត​មេ​ដឹកនាំ​​ចិន ​ដែល​តាំង​បង្ហាញ​នៅ​​​ស្រុក​កំណើត​​ក្រុង​សាវ​សា៊ន ​​ខេត្ត​​បូ៊ណាន​​ ភាគខាង​​ត្បូង​ប្រទេស​ចិន ​សម្រាប់​​ជា​កិតិ្តយ​ស​ ក្នុងគម្រប់​ខួប​​១២០ឆ្នាំ​​​​នៃ​​ការ​ប្រសូត​​របស់​លោក​ប្រធាន​ម៉ៅ​​ និង​នៅ​តែ​​ជា​និមិត្ត​រូប​ដល់​​ប្រទេស​ចិន ​ក្នុង​ការ​ដេើរ​តាម​​គន្លង​​ កុម្មុយ​នីស្ត​អស់​រយៈ​ពេល​៣៧​ឆ្នាំ ​ចាប់​តាំ​ង​ពី​​មរណ​ភាព​របស់​មេ​បក្ស​កុម្មុយ​នីស្ត​​រូប​នេះ​មក ។

៨-​​ពិធី​បុណ្យ​របស់​អ៊ិស្លាម​​និកាយ​​ស៊ី​អីុដ
​​អ្នក​កាន់​សាសនា​​អ៊ិស្លាម​​និកាយ​​ស៊ី​អីុដ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ឯ​វិហារ​ដ៏​​សក្តិ​សិទ្ធិ​​មួយ​ក្នុងក្រុង​បាដាដ ​ប្រទេស​អីុរ៉ាក់ ​​នៅ​ក្នុង​ពិធី​បុណ្យ​ ​អាបា​អីុន​ (Arbaeen) ​របស់​មូស្លុីម​ ដើម្បី​​រំលឹក​ដល់​លោក​ហ៊ូ​សេន​ប៊ីន ​អាលី ​ក្មួយ​របស់​វីរ​បុរស​ម៉ូហា​មេ៉ដ ។

៩-​ពន្លត់​​អគ្គិ​ភ័យ​​​ក្នុងរដូវ​ទឹកកក
​មន្ត្រី​ពន្លត់​អគ្គិ​ភ័យ​​កាណាដា ​​ត្រួត​ពិនិត្យគំនរ​​បាក់​បែក​នៃ​មជ្ឈ​មណ្ឌល​​ចាស់​ជរា ​នៅ​ក្នុង​រដ្ឋ​គ្វី​​ប៊េក ​ដែលត្រូវ​​ភ្លើងឆេះ ​ខណៈ​ពេ​ល​មន្ត្រី​ជួយ​សង្គ្រោះ​​បាន​ប្រទះ​ឃើញ​​មាន​អ្នក​ស្លាប់​៣​នាក់ ​និង​៣០​នាក់​ទៀត​​បាត់​ខ្លួន ​ក្នុងដំណាក់​កាល​ដំបូង ។

១០-ប្រឆាំង​​នឹង​អំពើ​ពុក​រលួយ​​
​​ក្រុម​បាតុ​ករ​អីុស្តង់​​ប៊ុល ​ប្រទេស​តួកគី ​ដក​ថយ ​ខណៈ​ពេល​​ប៉ះ​ទង្គិច​​ជា​មួយ​ប៉ូលិស ​ក្នុង​​ពេល​​តវ៉ា​ប្រឆាំង​​នឹង​អំពើ​ពុក​រលួយ​​ និងទាម​ទារ​​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​​លាលែង​ពីតំណែង ៕