ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភោជនីយដ្ឋាន​មួយ​យក​សត្វ​ស្វា​មក​ធ្វើ​ជា​អ្នក​បម្រើ​ ដោយ​តែង​ខ្លួន​​ជា​មនុស្ស​ស្រី​

11 ឆ្នាំ មុន

ជាធម្មតា​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​នីមួយៗ​តែង​តែ​មាន​អ្នក​បម្រើ​ប្រុស ឬ​ស្រី ប៉ុន្តែ​បើ​តាម​ប្រភព​​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​រឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ ខណៈ​ដែល​នៅ​ក្នុង​ប្រទេស​ជប៉ុន​ បាន​យក​សត្វ​ស្វា​មក​ធ្វើ​ជា​អ្នក​បម្រើ​​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​របស់​ខ្លួន។ នេះជា​គឺ​សេវា​កម្ម​បម្រើ​ភ្ញៀវ​ដ៏​ចម្លែក​បំផុត​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​នេះ​គឺ​ជា​វិធី​សាស្ត្រ​ប្រកួត​ប្រជែង​ទី​ផ្សារ និង​ទាក់​ទាញ​​ភ្ញៀវ​ឱ្យ​

ជាធម្មតា​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​នីមួយៗ​តែង​តែ​មាន​អ្នក​បម្រើ​ប្រុស ឬ​ស្រី ប៉ុន្តែ​បើ​តាម​ប្រភព​​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​រឿង​រ៉ាវ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ ខណៈ​ដែល​នៅ​ក្នុង​ប្រទេស​ជប៉ុន​ បាន​យក​សត្វ​ស្វា​មក​ធ្វើ​ជា​អ្នក​បម្រើ​​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​របស់​ខ្លួន។ នេះជា​គឺ​សេវា​កម្ម​បម្រើ​ភ្ញៀវ​ដ៏​ចម្លែក​បំផុត​នៅ​ក្នុង​ប្រទេស​ជប៉ុន ដែល​នេះ​គឺ​ជា​វិធី​សាស្ត្រ​ប្រកួត​ប្រជែង​ទី​ផ្សារ និង​ទាក់​ទាញ​​ភ្ញៀវ​ឱ្យ​ចូល​ទទួល​​ទាន​​អាហារ​នៅ​ក្នុងភោជនីយ​ដ្ឋាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។

​​ប្រភព​​ដដែល​បាន​​ឱ្យ​ដឹង​ទៀត​ថា «ភោជនីយ​ដ្ឋាន​​នេះ មាន​ទីតាំង​ស​្ថិត​​នៅភាគ​ខាង​ជើង​នៃ​ទី​ក្រុង​តូក្យូ នៃ​ប្រទេស​ជប៉ុន ហើយ​រៀប​ចំ​ឡើង​មាន​លក្ខណៈ​ជា​របៀប​បុរាណ​​បែប​ប្រពៃណី​ជប៉ុន ។ ម្ចាស់​​​ភោជនីយ​ដ្ឋាន​បាន​ឱ្យ​សត្វ​ស្វា​ដែល​​ត្រូវ​ជា​អ្នក​បម្រើ​​ទាំង​អស់​នោះ​​ ស្លៀក​ពាក់​របាំង​មុខ និង​សក់ ប្រៀប​ដូចជា​មនុស្ស​ស្រី​ម្នាក់​អីុចឹង ។ ការ​បើក​សម្ពោធ​ភោជនីយដ្ឋាន​ថ្មី​ គួប​ផ្សំ​នឹង​មាន​ការ​បម្រើ​សេវា​កម្ម​ពី​សំណាក់​សត្វ​ស្វា គឺ​រឹត​តែ​បាន​ទាក់​ទាញ​​ភ្ញៀវ​បាន​ជាច្រើន​ចូល​មក​ទទួល​ទាន​អាហារ ។ នេះ​គឺ​ជា​ភាព​ជោគ​ជ័យ​របស់​​ម្ចាស់​ភោជនីយ​ដ្ឋាន​ ពីព្រោះ​ភោជនីយ​ដ្ឋាន​ទើប​បើក​ដំណើរ​ការ​តែ​​ក្នុង​រយៈ​ពេលខ្លី ក៏ប៉ុន្តែ​មាន​ភ្ញៀវ​ចូល​ទៅ​ទទួល​ទាន​អាហារ​មិន​ចាញ់​ភោជនីយដ្ឋាន​ដែល​គេ​បើក​យូរ​ឆ្នាំ​​​នោះ​ឡើយ ។
បើ​តាម​ពាក្យ​សម្តី​របស់​លោក Yat Chan ដែល​ត្រូវ​ជា​ម្ចាស់​ភោជនីយដ្ឋាន​បាន​និយាយថា «នៅ​ក្នុង​ភោជនីយ​ដ្ឋាន​របស់​គាត់​មាន​ទាំង​អ្នក​បម្រើ​ជា​មនុស្ស និង​អ្នក​បម្រើ​ជា​សត្វ​ស្វា ពោលគឺ​ពួកគេ​អាច​បំពេញ​តួនាទី​បាន​ខុសៗ​ពីគ្នា ។ សត្វ​ស្វា​ទាំង​នោះ​សុទ្ធ​តែ​បាន​បង្ហាត់​​បង្រៀន​​រួចជា​ស្រេច ទើប​បាន​យក​មក​បម្រើ​ភ្ញៀវ​ ។ ស្វា​ទាំង​នោះ​អាច​​លើក​​ម្ហូប​អាហារ​ និង​អង្គុយ​​កំដរ​ភ្ញៀវ​ ពួក​វា​​ធ្វើ​ក្នុង​មួយ​ថ្ងៃ​តែ​២​ម៉ោង​​ប៉ុណ្ណោះ ព្រោះ​បើ​ឱ្យ​ពួកវា​ធ្វើ​ការ​លើស​ពី​នេះ​ គឺ​ប៉ះ​ពាល់​​ទៅ​ដល់​សិទ្ធិ​​ដែល​គេ​បាន​ចែង​នៅ​ក្នុង​ច្បាប់​​របស់​​ប្រទេសជប៉ុន​ ។ ​ពេល​ដល់ម៉ោង​កំណត់​ ​គាត់​ឱ្យ​សត្វ​ស្វា​​មួយឈប់ បន្ទាប់​មក​គាត់​បាន​យក​សត្វ​​​ស្វា​មួយ​ថ្មី​ទៀត ។ គាត់​តែង​តែ​ផ្លាស់​ប្តូរ​វេន​ធ្វើ​ការ​របស់​វា​ជានិច្ច ដើម្បី​ចៀស​វាង​ការ​​រំលោភ​បំពាន​​ច្បាប់​ និង​សិទ្ធិ​​របស់​សត្វ ។ លោក Yat Chan បាន​និយាយ​បន្ត​ទៀត​ថា គាត់​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ដោយ​សារ​​តែ​មាន​ភ្ញៀវ​ជា​ច្រើន​បាន​ចូល​មក​ទទួល​ទាន​អាហារ​នៅភោជនីយ​ដ្ឋាន​របស់​គាត់ ។ ទោះ​​បី​ជា​​យ៉ាង​ណា​ក៏ដោយ គាត់​​នឹង​ខិត​ខំបម្រើ​ភ្ញៀវ​​យ៉ាង​ណា​មិន​ឱ្យ​ទាស់​ចិត្ត​ទេ ​ហើយ​​សង្ឃឹម​​ថា ភ្ញៀវ​ទាំង​អស់​នៅ​តែ​​គាំទ្រ​ និង​ចូល​មក​ទទួល​ទាន​អាហារ​​នៅ​​ភោជនីយដ្ឋាន​របស់​គាត់​ជា​បន្តទៀត» ៕