ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះមានកម្លាំងខ្លាំងជាងប្រាក់វុនកូរ៉េនេះ បើប្រៀបធៀបកាលពីចុងសប្តាហ៍មុន ។ ប្រភពពីធនាគារជាតិនៃកម្ពុជាថ្ងៃនេះឱ្យដឹងថា ១០០វុនកូរ៉េ ទិញចូល ៣៤០រៀល លក់ចេញតែ៣៤៣រៀល ដែលកាលពីថ្ងៃទី២ ខែសីហាចុងសប្តហា៍មុនទិញចូល៣៤២រៀល និងលក់ចេញរហូតដល់ ៣៤៦រៀលឯណោះ ។
ប្រភពដដែលឱ្យដឹងទៀតថា អត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀលថ្ងៃនេះមានដូចជា៖ ១យ៉ន់ចិន ទិញចូល៥៨៩រៀល លក់ចេញ៥៩៥រៀល , ១ដុល្លារហុងកុង ទិញចូល ៥២២រៀល លក់ចេញ៥២៧រៀល , ១០០យេនជប៉ុន ទិញចូល៣៨៤២រៀល លក់ចេញ ៣៨៨១រៀល , ១ដុល្លារសិង្ហបុរី ទិញចូល២៩៧០រៀល លក់ចេញ២៩៩៩រៀល និង ១ បាតថៃទិញចូល១៣៣លក់ចេញ ១៣៤រៀល ។
ប្រភពលី ហួរ បានឱ្យដឹងដែរថា ១ដុល្លារអាមេរិកទិញចូល៤០៨៧រៀល លក់ចេញ៤០៩៥ រៀល និងមាសគីឡូ ១តម្លឹងទិញចូល ១៧២០ដុល្លារអាមេរិកលក់ចេញ១៧៤០ដុល្លារអាមេរិក ៕ កែសម្រួលដោយ៖ សុឃាក់
ចែករំលែកព័តមាននេះ