ឈ្មួញ​កាយ​ដី និង​ខ្សាច់​លក់​តាម​ចិត្ត​… ខ្វះ​​ដល់​ក្បាល​ប្រេត ខ្លះ​ក្លាយជា​ទន្លេ បាក់​ដី​​អ្នកស្រុក


ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កោះសន្តិភាព​យើង​បាន​ធ្វើការ​ចេញផ្សាយ​ពី​រឿង​អាជ្ញាធរ​ខេត្ត និង​ជំនាញ​រ៉ែ​ថាមពល​ខេត្តតាកែវ នៅ​តែ​បន្ត​បើកដៃ​ឱ្យ​ឈ្មួញ​ជីក​កកាយ​ដី​ភ្នំ កាយ​ដី​លក់​​​រហូត​ដល់​ក្បាល និង​ជីក​កកាយ​បូម​ខ្សាច់​គ្រប់​ទីកន្លែង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យ​ខ្លាច និង​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​ទៅ​លើ​អាជ្ញាធរ​ខេត្ត​-​ស្រុក​ជា​ខ្លាំង​ដែល​បាន​បណ្តោយ​ឱ្យ​ឈ្មួញ​ធ្វើ​អ្វី​ៗ​ស្រេច​តែ​អំពើ​ចិត្ត​ម្តង​រួច​មក​ហើយ ដោយ​មិន​បាន​ខ្វល់​អំពី​រឿង​ថា ដី​ភ្នំ ឬ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ឡើយ សូ​ម្បី​តែ​ដី​ស្ទឹង​បឹងបួ ក៏​ត្រូវ​បើកដៃ​ឱ្យ​ឈ្មួញ​បូម​យក​ខ្សាច់​លក់​គ្មាន​សល់ និង​ក្លាយជា​ទន្លេ​អស់​គ្មាន​សល់​ឡើយ​។

នៅ​ស្រុក​គី​រី​វង់ ត្រាំកក់ និង​ក្រុង​ដូន​កែវ អាជ្ញាធរ​ខេត្ត និង​មន្ទី​ជំនាញ​បាន​បើកដៃ​ឱ្យ​ឈ្មួញ​ជីក​កាយ​ដី​ភ្នំ កាយ​ដី​លក់​ក្លាយជា​រណ្តៅ​មាន​ជំរៅ​ជ្រៅ​ជិត​ដល់​ក្បាល​ប្រេត និង​បាន​បណ្តោយ​ឱ្យ​បូម​ខ្សាច់​នៅ​តាម​ស្ទឹង​បាន​ក្លាយទៅជា​ទន្លេ ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​បំផុត ។

លោក​អភិបាលស្រុក​បាទី បានឱ្យ​ដឹង​ថា ករណី​ដែល​ឈ្មួញ​លួច​កាយ​ដី​លក់​នៅ​ក្នុងភូមិ​សាស្ត្រ ព្រៃ​ភ្នំ​តា​ម៉ៅ​​នេះ បើ​តាម​ការ​ពិនិត្យ​ជាក់ស្តែង តាម​រណ្តៅ​ដី មាន​ទំហំ​ធំ និង​ជ្រៅ​តាម​កន្លែង ដែល​អាច​សន្និដ្ឋាន​ថា សកម្មភាព​ជីក​យក​អាច​ម៌​ដី​លក់​នេះ គឺ​មាន​រយៈពេល​ជិត​១​ខែ​មក​ហើយ ក្នុង​ការ​ចុះ​ពិនិត្យ​រណ្តៅ​ដី​គ្មាន​ច្បាប់​​នេះ គឺ​យើង​បាន​ឃាត់​រថយន្ត​ដឹក​ដី​១​គ្រឿង និង​គ្រឿងចក្រ អេ​ស្កា​រវេ​ទ័​រ មួយ​គ្រឿង យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ចំណែក​ម្ចាស់​ទីតាំង​ឈ្មោះ ប៊ុ​ន ធឿ​ន រតនា លោក​បាន​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​សំណុំ​រឿង​បន្ត​ទៅ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ បាន​ប្រាប់​ឱ្យ​ដឹង​ថា ចំពោះ​ការ​ជីករណ្តៅ​ដី ដែល​គ្មាន​ច្បាប់​នេះ គឺ​លោក​នឹង​អនុវត្ត​តាម​ច្បាប់​ដោយ​មិន​មានកា​យោគយល់​ឡើយ ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​នេះ និង​បញ្ជា​​ឱ្យ​អាជ្ញាធរ​ចុះ​ចាប់​រថយន្ត និង​គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​នោះ​យក​មក​រក្សា​ទុក​ទាំងអស់ ។

ហើយ​លោក​បាន​សង្កត់ធ្ងន់​ថា បើ​មាន​១​ចាប់​១ មាន​២​ចាប់​២ បើសិនជា​ដឹង​ថា គ្មាន​ច្បាប់ ហើយ​ការងារ​នេះ អាជ្ញាធរ​គ្រប់​ស្រុក​ទាំងអស់​បាន​និង​កំពុង​ចុះ​ពិនិត្យ ហើយ​ចំពោះ​ការ​ជីក​កកាយ​យក​ដី​លក់​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ដោយ​ឈ្មួញ​គិតតែ​ពី​រឿង​យ អាច​ម៌​ដី ដី​ភ្នំ យក​ទៅ​លក់​តែ​ប៉ុណ្ណោះ ដោយ​មិន​បាន​គិត​ដល់​ផល​ប៉ះ​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​សោះ ហើយ​លោក​នឹង​បន្ត​អនុវត្ត​ច្បាប់ និង​ណែនាំ​ដល់​អភិ​បាលស្រុក ក្រុង​ព្រម​ទាំ​សមត្ថកិច្ច​ទាំងអស់​ត្រូវ​សហការ​គ្នា​ដើម្បី​គោរព​ច្បាប់​ទាំងអស់​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ