រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បរាជ័យការប្រកួតកាលពីរដូវកាលមុន កីឡាករ លាភ រដ្ឋ បានត្រឡប់មកឡើងប្រកួតជាថ្មីភ្លាមនៅប៉ុស្តិ៍លេខ៥ ដោយលោកបានបង្ហាញសាច់ដុំឱ្យមហាជនបានឃើញម្ដងទៀត កាលពី៣ សីហា។ លោកដណ្ដើមបានកៅអីក្នុងវគ្គ១៦នាក់ ដោយជ័យជម្នះលើកនេះ ធ្វើឱ្យគេមានសង្ឃឹមម្ដងទៀត ប៉ុន្តែមិនទាន់ច្បាស់ថា ឈានដល់វគ្គណានៅឡើយ។

បង្គោលក្រហម កីឡាករ លាភ រដ្ឋាមកពីក្លិប ដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ត្រូវគេឃើញប៉ះជាមួយកីឡាករ អេលីត សាន់ មកពីក្លិបឆ្មាសសែនសុខគុនខ្មែរ។ បើនិយាយទៅ១គូនេះ សុទ្ធតែជាអ្នកធ្លាប់កាន់ពានជើងឯក។ ម្ល៉ោះហើយបើអ្នកណាចាញ់ពិតជាខ្ទាតឱកាសយ៉ាងស្តាយជាទីបំផុត អ្នកគាំទ្រស្របថា ការប្រកួតជ្រើសរើសប្រភេទទម្ងន់៦០គីឡូក្រាមនេះ បានក្លាយជាគូតាមដានខ្លាំងរបស់អ្នកមកទស្សនា ខណៈដែលអ្នកឈ្នះបានឡើងទៅវគ្គបន្ត ឯអ្នកចាញ់គឺបាត់ឱកាស។

ងាកមកការប្រយុទ្ធចាប់ពីទឹកទី១ មកឃើញថា វ៉ៃគ្នាតទៅតមកមិនមានអ្នកណាលើអ្នកណាឡើយ។ចូលមកទឹកទី២ ឃើញថា អេលីត វាយបកឲរដ្ឋាស្ទើរទប់ជំហរមិនបាន ដោយសារចំទិសដៅល្អធ្វើឲ្យទប់មិនចង់បាន។ លុះក្រោយមករដ្ឋាបានវាយសន្ធាប់ទៅវិញចំគោលដៅម្តង។

លុះដល់ទឹកចុងក្រោយលាភ រដ្ឋា បានរកគន្លឹះវាយចូលសារជាថ្មីម្តងហើយម្តងទៀត កែងផង ម៉ាត់ផង អុកផង យ៉ាងចាស់ដៃ ព្រោះតែវាយដល់កន្លែងបានពិន្ទុក្រោមការវាយតម្លៃយ៉ាងល្អិតល្អន់វិនាទី ចុងក្រោយគេប្រកាសឲ្យរដ្ឋា ឈ្នះ ដោយការឈ្នះនេះគឺប្រផិតប្រផើយបំផុត។ (កែសម្រួលដោយ ៖ បុប្ផា)






ចែករំលែកព័តមាននេះ