ភ្លៀងមួយមេធំ ជន់លិចក្រុងព្រះសីហនុ…
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ក្រោយភ្លៀងមួយមេធំ នាថ្ងៃទី២ សីហា រហូតមកទល់ម៉ោងប្រមាណ ៣និង៣៥នាទីរសៀល លំនៅឋានមួយចំនួនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលគេមើលឃើញថា…
ខេត្តព្រះសីហនុ ៖ ក្រោយភ្លៀងមួយមេធំ នាថ្ងៃទី២ សីហា រហូតមកទល់ម៉ោងប្រមាណ ៣និង៣៥នាទីរសៀល លំនៅឋានមួយចំនួនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលគេមើលឃើញថា…
ខេត្តព្រះសីហនុ ៖ ក្រោយភ្លៀងមួយមេធំ នាថ្ងៃទី២ សីហា រហូតមកទល់ម៉ោងប្រមាណ ៣និង៣៥នាទីរសៀល លំនៅឋានមួយចំនួនក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលគេមើលឃើញថា មានការលិចលង់ជាខ្លាំងគ្រាន់តែជាភ្លៀងមួយមេដំបូងតែប៉ុណ្ណោះលិចស្ទើរអណ្តែតផ្ទះ ។
យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលរងការលិចលង់បានឲ្យដឹងថា រហូតមកទល់ម៉ោង៥ល្ងាចទៅហើយ ផ្ទះរបស់ពួកគាត់នៅតែលិចលង់ ដោយសារទឹកភ្លៀងនៅឡេីយ ដែលភាគច្រើនលិចចូលក្នុងផ្ទះនិងតាមដងផ្លូវធ្វើដំណើរ ។ ចំណែករថយន្តខ្លះបានលិចរលត់នៅតាមដងផ្លូវជាហូរហែ ។
ក្រោយពីការជន់លិចនេះប្រជាពលរដ្ឋជាច្រើនបានឱ្យដឹងថា ការលិចនេះគឺមកពីទីតាំងមួយចំនួនក្នុងខេត្តដែលត្រូវបានគេរំលោភ ចាក់ដីលុបអូរ ប្រឡាយយកធ្វើជាកម្មសិទ្ធិ ជាពិសេសលូ អូររបស់ពួកគេមានសុទ្ធសឹងតែសំរាមដែលធ្វើឱ្យដំណើរការនៃប្រព័ន្ធលំហូរតាមអូរ លូ ប្រឡាយមានការកកស្ទះដែលបណ្ដាលឱ្យមានការលិចខ្លាំងបែបនេះ ។
ជាមួយគ្នានេះផងដែរបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងការប៉ះពាល់បានអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីជំនាញមេត្តាជួយអន្តរាគមន៍ដោះស្រាយនិងសិក្សារពីចំណុចដើមហេតុដែលធ្វើឱ្យមានការជន់លិចនេះឱ្យបានយ៉ាងឆាប់រហ័សផង ព្រោះគ្រាន់តែភ្លៀងមួយមេសោះត្រូវទទួលរងការលិចខ្លាំងបែបនេះទៅហើយចុះទម្រាំបើមានភ្លៀងជាប់គ្នាពីរបីថ្ងៃទៀតមិនដឹងថានឹងទៅជាយ៉ាងណាទេ ។
សូមបញ្ជាក់ផងដែលថា ក្រុងព្រះសីហនុ តាំងពីព្រឹកព្រលឹមមកទល់វេលាល្ងាចនៅតែមានភ្លៀងធ្លាក់នៅឡើយ ដែលបណ្តាលឲ្យនៅតាមផ្លូវសាធារណៈនិងផ្សារលិចសឹងគ្រប់កន្លែង ជាពិសេសតំបន់(អូរ១, អូរ២, អូរ៣,) ផ្លូវLV សង្កាត់លេខ៤ចាស់ និងតំបន់ម្លប់តាប៉ាង ។
ជាមួយនឹងការជន់លិចដោយទឹកភ្លៀងដែលហូរនាំសំរាមអណ្តែតស្ទើរពេញផ្ទៃទឹក នៅឯឆ្នេរអូរឈើទាលវិញ កំប្លោកមិនដឹងរសាត់មកពីណាទេ បានវាយប្រហារឆ្នេរសមុទ្រ ខណៈមានខ្យល់បោកបក់ខ្លាំង និងរលកខ្ពស់ៗរត់ប្រដេញមកកាន់ឆ្នេរ ធ្វើឱ្យកំប្លោកកំពុងដេកននៀលពាសពេញឆ្នេរដ៏ចម្លែក ។ កាលពីឆ្នាំកន្លងទៅ កំប្លោកធ្លាប់បានវាយប្រហារឆ្នេរអូរឈើទាលម្តងមកហើយ ប៉ុន្តែវាមិនអាចរស់នៅជាមួយទឹកប្រៃបានយូរឡើយ ៕
ចែករំលែកព័តមាននេះ