ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​​បាល់​​ទាត់ Metfone Cambodian League កាល​​ពីថ្ងៃ​​​អាទិត្យ​ ការពារ​​ជាតិ​ 0-0 ​Westurn ​Uni ​FC, ភ្នំពេញ​​ក្រោន 2-0 គិរី​វង់​សុខ​សែន​ជ័យ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​បាល់​ទាត់​ Metfone Cambodian League 2014 កាល​ពី​រសៀល​ថ្ងៃ​ទី​៩​ កុម្ភៈ​ នៅពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ដែល​មាន​ចំនួន​២ប្រកួត​នោះ​ជា​លទ្ធ​ផល​ ក្រុម​ក្រសួងការពារ​ជាតិ​លេង​ស្មើ​ក្រុម Western Uni FC គឺ​គ្មាន​ក្រុម​ណា​ទាត់​ចូល​ទី​ក្រុម​ណា​ទេ ។​

រាជ​ធានី​ភ្នំពេញ​ ៖ ការប្រកួត​បាល់​ទាត់​ Metfone Cambodian League 2014 កាល​ពី​រសៀល​ថ្ងៃ​ទី​៩​ កុម្ភៈ​ នៅពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ ដែល​មាន​ចំនួន​២ប្រកួត​នោះ​ជា​លទ្ធ​ផល​ ក្រុម​ក្រសួងការពារ​ជាតិ​លេង​ស្មើ​ក្រុម Western Uni FC គឺ​គ្មាន​ក្រុម​ណា​ទាត់​ចូល​ទី​ក្រុម​ណា​ទេ ។​

នៅ​តង់​ទី១ ក្រុម​ក្រសួង​ការពារ​ជាតិ​ហាក់​មាន​ប្រៀប​ខ្លាំង​ទាំង​ការ​ការពារ​ ​និង​ការវាយ​លុក​ចូល​ទៅ​កាន់​តំបន់​គ្រោះ​ថ្នាក់​របស់​ក្រុម Western Uni FC ជា​ច្រើន​លើក​ច្រើ​នសា​ បុ៉ន្តែ​គ្មាន​ឱកាស​ទាត់​បាល់​បញ្ចូល​ទី​ឡើយ​ ដោយ​សារ​​ក្រុម​ Western Uni FC បាន​ការពារ​យ៉ាង​ល្អ​បំផុត ។​ ចូល​ដល់​តង់​ទី​២​ ​ក្រុម Western Uni FC ហាក់​មាន​ប្រៀប​វិញធ្វើ​​ឱ្យ​អ្នក​ទស្សនា​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ពេល​ឃើញ​ក្រុម​នេះ​បណ្តើរ​បាល់​ទៅ​ដល់​មុខទី​គូ​ប្រកួត​ និង​ទាត់​បំប៉ោង​សំណាញ់​ តែ​បាល់​រត់​ខុស​គោល​ដៅ​ទៅ​ប៉ះ​សំណាញ់​ខាង​ក្រៅ​ទៅ​វិញ ។​ ការ​ប្រកួត​បាន​បន្ត​រហូត​ដល់​ចប់​៩០​នាទី​ពេញ​ ក្រុម​ទាំង​ពីរ​នៅ​តែ​រក្សាលទ្ធ​ផល​របស់​ខ្លួន​ដដែល​គឺ​០​ទល់​០ ។​ មក​ដល់​ពេល​នេះ​ ក្រុម​ក្រសួង​ការពារ​ជាតិ​លេង​បាន​៣​ប្រកួត​ ស្មើ​២​ប្រកួត និង​ចាញ់​១​ប្រកួត​ មាន​២​ពិន្ទុ​ ចំណែក​ក្រុម​ Western Uni FC លេង​បាន​២​ប្រកួត​ ឈ្នះ​១​ប្រកួត ស្មើ​១​ប្រកួត​ មាន​៤​ពិន្ទុ ។​
មួយ​ប្រកួត​ទៀត​ ក្រុម​ភ្នំពេញ​ក្រោន​ ប្រកួត​ឈ្នះ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​ ក្នុង​លទ្ធ​ផល​២​ទល់​០​ ។

នៅ​តង់​ទី​១​ ទោះបី​ក្រុម​ទាំង​២​លេង​សម្រុក​ដាក់​គ្នា​យ៉ាងណា​ក៏​ដោយ ក៏​មិន​អាចបំបែក​លទ្ធ​ផល​ពង​មាន់​បាន​ដែរ​ ។ លុះ​ចូល​ដល់​តង់​ទី​២​ ទើប​តែ​ចាប់​ផ្តើម​បាន​២​នាទី​ កីឡាករ​ពាក់​អាវ​លេខ​៤០ របស់​ក្រុម​ភ្នំពេញ​ក្រោន Bisan George រកបាន​១​គ្រាប់​ឱ្យ​ក្រុម​របស់​ខ្លួន​ ។ ការ​នាំ​មុខ​១​គ្រាប់​នេះ​បាន​បន្ត​រហូត​ដល់​៩០​នាទី​ បុ៉ន្តែ​នៅ​ម៉ោង​បន្ថែម​ កីឡា​ករ​ពាក់​អាវ​លេខ​១១​ របស់​ក្រុម​ភ្នំពេញ​ក្រោន​ នៅ សុខ​សីលា​ រកបាន​១​គ្រាប់​ចុង​ក្រោយ​មុន​ចប់​ការ​ប្រកួត​ ដូច្នេះ​ក្រុម​ភ្នំពេញ​ក្រោន​ឈ្នះ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​២​ទល់​០ ។​ ក្រុម​ភ្នំពេញ​ក្រោន​លេង​បាន​៣ប្រកួត​ ឈ្នះ​២​ប្រកួត​ និង​ស្មើ​១​ប្រកួត​ មាន​៧​ពិន្ទុ​ ចំណែក​ក្រុម​គិរី​វង់​សុខ​សែន​ជ័យ​លេង​បាន​៣​​ប្រកួត​ ស្មើ​១​ប្រកួត​ និង​ចាញ់​២​ប្រកួត​ មាន​១​ពិន្ទុ​ ។​

ការប្រកួត​នឹង​បន្ត​ធ្វើ​នៅថ្ងៃទី​១៥​ កុម្ភៈ​ ដោយ​មាន​៤​ប្រកួត​លេង​លើ​២​ទីលាន​ ក្នុង​នោះ​នៅ​ស្តាត​ចាស់​ចាប់​ពី​ម៉ោង​១៣​និង​៣០​នាទី​ក្រុម​ខេត្តស្វាយ​រៀង​ ប្រកួត​ជា​មួយ​ក្រុម​ត្រាយ​អាស៊ី​ ​និង​ក្រុម​ក្រសួង​ការ​ពារ​ជាតិ​ ប្រកួត​ជា​មួយ​ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរុ៉ប ។​ ចំណែក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​ចាប់​ផ្តើម​នៅ​ម៉ោង​១៥​និង​៣០​នាទី​ ក្រុម​ចម្ការ​កៅស៊ូ​បឹង​កេត​ ប្រកួត​ជា​មួយ​ក្រុម​ណា​ហ្គា​ខប​ និង​មួយ​ប្រកួត​ទៀត​ក្រុម​ Western Uni FC ប្រកួត​ជា​មួយ​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​ ៕​