ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឆាក​ខែ​ថ្មី…ទក់​សាច់​ហើយ​ត្រូវ​អស់​ម៉ូតូ​១​គ្រឿង​ទៀត !

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យុវជន​២​នាក់​ត្រូវ​បាន​ក្រុម​ចោរ​ស្ទាក់​កាប់​បណ្តាល​អោយ​រង​របួសធ្ងន់ និង​ប្លន់​យក​ម៉ូតូ​អស់​១​គ្រឿង នៅ​ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១ សីហា នៅ​ចំណុច​ភូមិ​១ សង្កាត់​កំពង់លាវ…

ខេត្តព្រៃវែង ៖ យុវជន​២​នាក់​ត្រូវ​បាន​ក្រុម​ចោរ​ស្ទាក់​កាប់​បណ្តាល​អោយ​រង​របួសធ្ងន់ និង​ប្លន់​យក​ម៉ូតូ​អស់​១​គ្រឿង នៅ​ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​១ សីហា នៅ​ចំណុច​ភូមិ​១ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ។

យុវជន​រង​គ្រោះ​ទី​១-​ឈ្មោះ ពា សីហា អាយុ​២១​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ ត្រូវ​ក្រុម​ចោរ​កាប់​១​ដាវ​សាំ​ម៉ូ​រ៉ៃ ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ​បណ្តាល​អោយ​រង​របួសធ្ងន់ និង​ទី​២-​ឈ្មោះ ម៉ៅ មក​រា អាយុ​២២​ឆ្នាំ ត្រូវ​ក្រុម​ចោរ​កាប់​ត្រូវ​ចំ​ស្លឹកត្រចៀក​ខាងឆ្វេង​របួសស្រាល អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ ចំណែក​ម៉ូតូ​ដែល​ក្រុម​ចោរប្លន់​យក​ទៅ​បាត់ ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ព្រៃវែង 1C-0519 ។

យោង​តាម​ការ​រៀបរាប់​របស់​យុវជន​រង​គ្រោះ​ទាំង​២​នាក់​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គេ​បាន​ជិះ​ម៉ូតូ​ទៅ​ហូប​ចំណី​ជាមួយ​មិត្តភក្តិ​នៅ​ចំណុច​សួនច្បារ​ខាង​មុខ​សារៈមន្ទីរ​ខេត្ត ហើយ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ដល់​ចំណុច​កើតហេតុ​ក៏​ប្រទះ​ឃើញ​យុវជន​១​ក្រុម​មាន​គ្នា​៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿង គឺ​១​គ្រឿង​ម៉ាស​ហុងដា​សេ​១២៥ និង​១​គ្រឿង​ទៀត​ម៉ាក​ឌូ​ក ពណ៌​ខ្មៅ ជិះ​មក​បញ្ច្រាស​គ្នា​ហើយ​ពេល​មក​ដល់​ជិត​គ្នា​ស្រាប់តែ​យុវជន​ទាំង​៣​នាក់​នោះ​ស្ទាក់ផ្លូវ​ពួក​គេ​ហើយ​ដក​ដាវ​សាំ​ម៉ូ​រ៉ៃ​ពី​ក្នុង​ម៉ូតូ ស្ទុះ​មក​កាប់​ពួក​គេ​ទាំង​២​នាក់​តែ​ម្តង ។

ប្រភព​ដដែល​នេះ​បញ្ជាក់​ថា ពេល​ត្រូវ​គេ​ព្រួត​កាប់​នោះ​ដោយ​ភ័យ​ខ្លាំង​ពេក​ពួក​គេ​ទាំង​២​នាក់​ក៏​រត់​ចោល​ម៉ូតូ​យករួចខ្លួន​ហើយ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​ពេល​នាំ​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​កើតហេតុ​វិញ ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បាន​យក​ម៉ូតូ​របស់​គេ​ជិះ​គេចខ្លួន​បាត់​ទៅ​ហើយ ទើប​ពួក​គេ​ទាក់ទង​ហៅ​ក្រុម​គ្រួសារ និង​នាំ​គ្នា​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​ព្យាបាល​របួស​តែ​ម្តង ។

ចំណែក​លោក​អធិការ​ក្រុង​ព្រៃវែង​បាន​ប្រាប់​អោយ​ដឹង​តាម​ទូរ​សព្ទ័​នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា នេះ​ថា​ពេល​នេះ​សមត្ថកិច្ច​មាន​តម្រុយ​ពី​ជនសង្ស័យ​ខ្លះ​ៗ​ហើយដោយ​យុវជន​រង​គ្រោះ​អះអាង​ថា ចំណាំ​មុខ​ជនសង្ស័យ​បាន​តែ​មិន​ស្គាល់ឈ្មោះ ដូច្នេះ​លោក​នឹង​តាម​ចាប់​ក្រុម​ជនសង្ស័យ​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ