ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ក្រដាសអនាម័យ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

តាម​កត់សម្គាល់​…​ឱ្យ​តែ​មានច្បាប់ «​ហាម​»…​មិន​ដែល​មាន​ប្រសិទ្ធភាព​ទេ​…«​ហាម​» ណាស់​កាន់តែ​បំពានថែម​…​ទាល់តែ​លេង​ខ្លាំង​…​ទាល់តែ​ចាប់​ដាក់ «​ខ្នោះ​» ចាប់​ដុត​ចោល​…​ទើបមាន​សភាព​រាងចាល និង​ខ្លាច​រអា​ខ្លះ​ៗ ។ ជាក់ស្តែង​ណាស់​…​ច្បាប់​ហាម​កាប់​ឈើ ដឹកឈើ​ទៅ​ស្រុក​យួន​…​អ្នកមាន​ប្រាក់ មាន​អំណាច​…​ទៅ​ទិញ​ទឹកចិត្ត​អ្នកក្រ​…​គិតតែ​ពី​កាប់​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​…​ដឹក​ចេញ​ទៅ​ស្រុក​យួន​…​ទិញ​ក្បាល​មន្ត្រី​មាន​អំណាច​ខ្លះ​ឱ្យ​បិទ​ភ្នែក​…​ធ្វើ​ឱ្យ​ច្បាប់​ហាម​នោះ​…​ក្លាយជា…

តាម​កត់សម្គាល់​…​ឱ្យ​តែ​មានច្បាប់ «​ហាម​»…​មិន​ដែល​មាន​ប្រសិទ្ធភាព​ទេ​…«​ហាម​» ណាស់​កាន់តែ​បំពាន
ថែម​…​ទាល់តែ​លេង​ខ្លាំង​…​ទាល់តែ​ចាប់​ដាក់ «​ខ្នោះ​» ចាប់​ដុត​ចោល​…​ទើបមាន​សភាព​រាងចាល និង​ខ្លាច​រអា​ខ្លះ​ៗ ។

ជាក់ស្តែង​ណាស់​…​ច្បាប់​ហាម​កាប់​ឈើ ដឹកឈើ​ទៅ​ស្រុក​យួន​…​អ្នកមាន​ប្រាក់ មាន​អំណាច​…​ទៅ​ទិញ​ទឹកចិត្ត​អ្នកក្រ​…​គិតតែ​ពី​កាប់​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​…​ដឹក​ចេញ​ទៅ​ស្រុក​យួន​…​ទិញ​ក្បាល​មន្ត្រី​មាន​អំណាច​ខ្លះ​ឱ្យ​បិទ​ភ្នែក​…​ធ្វើ​ឱ្យ​ច្បាប់​ហាម​នោះ​…​ក្លាយជា «​ក្រដាសអនាម័យ​» ម្តង​មក​ហើយ ។

ច្បាប់​ហាម​ហើយ​ហាម​ទៀត​…​មិន​ព្រម​ខ្លាចរអា​ទើប​ច្បាប់​ប្រើ​មនុស្ស​ខ្លាំង​…​ប្រើ​វិធានការ​កណ្តាប់ដៃ​ដែក​…​ចាប់​អ្នក​ប្រព្រឹត្ត​ទាំងឡាយ​…​ចូល​ដេក​គុក​បន្ត​បន្ទា​…​មើលទៅ​ឃើញ​រាង ។

រឿង​មួយទៀត​…​ច្បាប់​ហាម​នាំ​ជ្រូក​ចូល​…​ព្រោះ​ជ្រូកស្រុក​យួន​កើត​ជំងឺប៉េស្ត​ឆ្លង​ពី​ទ្វីបអាហ្វ្រិក​…«​ហាម​ណាស់​» កាន់តែ​ដឹក​ជញ្ជូន​ណាស់​…​ដឹក​ពេញ​ៗ​ឡាន​…​ដឹក​តាម​ម៉ូតូ​ហែ​ដូច​កឋិន​តាម​ច្រកព្រំដែន ។

ទីបំផុត​…​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ឆ្លង​ចូល​រាតត្បាត​…​ធ្វើ​ឱ្យ​សាច់​ជ្រូក​ក្នុងស្រុក​លែង​មាន​អ្នកទិញ​…​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ខកចិត្ត ព្រោះ​អត់​មាន​អ្នកទិញ​…​ខាតបង់​សេដ្ឋកិច្ច​គ្រួសារ​ស្ទើរ​រលំរលាយ​អស់ ។

ឥឡូវនេះ​…​ច្បាប់​ថ្មី​ចេញ​បន្ថែម​ទៀត​ហើយ​…​ហាម​នាំ​ជ្រូក​ចូល​…​ហាម​តាំងពី​ជ្រូក​រស់​…​សាច់​ជ្រូក និង​ផលិតផល​មានកំណើត​ពី​សាច់​ជ្រូក ។​ល ។

ចាំ​មើល​ទៀត​…​តើ​មាន​ឈ្មួញ «​ទិញ​បាន​ក្បាល​» មន្ត្រី​ពុក​រលួយ​តាម​ព្រំដែន​…​បាន​ទៀត​ដែរ​ឬ​អត់ ?
ប្រសិនបើ​ចេញ​ច្បាប់​ហាម​ប៉ុណ្ណឹង​ហើយ​…​នៅ​តែ​មាន​ចូល​តាម​ព្រំដែន​ទៀត​…​ច្បាប់​ដែល​ហាម​ថ្មី​ៗ​នេះ​…​សង្ស័យ​ក្លាយជា «​ក្រដាសអនាម័យ​» ដូច​មុន​ទៀត​ទេ​ដឹង?…​ប៉ុន្តែ​សូម​មេត្តា «​កុំ​ក្រដាស​អនាម័យ​»…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ