ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ Tri Asia បន្ត​លេង​បាន​ល្អ​ក្នុង​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ Metfone Cambodian League 2014

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ​៖ ​ការ​ប្រកួត​បាល់​ទាត់​​ Metfone Cambodian League 2014 ​កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ​ដែល​មាន​៤​ប្រកួត​​ និងលេង​លើ​២​ទី​លាន​នោះ ​សម្រាប់​ការ​ប្រកួត​​នៅ​ពហុ​កីឡ​ដា្ឋន​​ជាតិ​​អូឡាំ​ពិក​ក្រុម​ចំណូល​ថ្មី​ Tri Asia Phnom Penh FC​ កាន់តែ​​លេង​បាន​ល្អ​​ធ្វើ​ឱ្យ​​អ្នក​គាំ​ទ្រ​ស្គាល់កាន់​តែ​ច្រើន​ឡើង​ៗ ​ដោយ​ក្រុម​​មួយ​នេះ​បាន​​យក​ឈ្នះ​​

រាជ​ធានីភ្នំពេញ​ ​៖ ​ការ​ប្រកួត​បាល់​ទាត់​​ Metfone Cambodian League 2014 ​កាល​ពី​ថ្ងៃ​ទី​៨ កុម្ភៈ ​ដែល​មាន​៤​ប្រកួត​​ និងលេង​លើ​២​ទី​លាន​នោះ ​សម្រាប់​ការ​ប្រកួត​​នៅ​ពហុ​កីឡ​ដា្ឋន​​ជាតិ​​អូឡាំ​ពិក​ក្រុម​ចំណូល​ថ្មី​  Tri Asia Phnom Penh FC​ កាន់តែ​​លេង​បាន​ល្អ​​ធ្វើ​ឱ្យ​​អ្នក​គាំ​ទ្រ​ស្គាល់កាន់​តែ​ច្រើន​ឡើង​ៗ ​ដោយ​ក្រុម​​មួយ​នេះ​បាន​​យក​ឈ្នះ​​ក្រុម Albirex Niigata Phnom Penh ​ក្នុង​លទ្ធ​ផល ៨ទល់​១ ។

គ្រាប់​បាល់​ចំនួន​៨​គ្រាប់​របស់​ក្រុម​ Tri Asia រក​បាន​ដោយ​កីឡា​ករ​ពាក់​អាវ​លេខ​៧ សុខ ច័ន្ទរស្មី ​ចំនួន​២​គ្រាប់​នៅ​នាទីទី​១៥ និង​​ទី​១៦ ។ កីឡា​ករ​ពាក់​អាវ​លេខ​៤៤​ គួច ដានី​ រក​បាន​​៣​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ទី​២៣​, ​៥៥ និង​៨៣ ។ ​កីឡាក​រ​ពាក់​អាវ​លេខ​៣២​សួង វីរៈ រក​បាន​១​គ្រាប់​​នៅ​នាទី​ទី​​១២ ​, កីឡា​ករ​ វី លីកា​ ពាក់​​អាវ​លេខ​៣​រក​បាន​១​គ្រាប់​​នៅ នាទី​ទី​២៤​​ ​និង​មួយ​គ្រាប់​​ចុង​ក្រោយ​​រក​បាន​ដោយ​កីឡាករ​​ពាក់​អាវ​លេខ​៥០​ ជន​ជាតិ​​ជប៉ុន​​ឈ្មោះ​ Kihara Masakazu នៅ​​នាទី​​ទី​៦៣ ។ ចំណែក​​មួយ​គ្រាប់​​របស់​ក្រុម​ Albirex Niigata ​រក​បាន​​ដោយ​កីឡា​ករ​ពាក់​អាវលេខ​៩ Kazuki Tatsuta ​នៅ​នាទី​ទី​២០ ។ គិត​មក​ដល់​ពេល​នេះ​​ក្រុម​ Tri Asia លេង​​បាន​៣​ប្រកួត​ឈ្នះ​២ ​ប្រកួត​​ស្មើ ១​ប្រកួត មាន​៧​​ពិន្ទុ ចំណែក​ក្រុម​ Albirex Niigata Phnom Penh ចាញ់​​​ទាំង​៣​ប្រកួតមាន​០​ពិន្ទុ ។

មួយ​ប្រកួត​ទៀត​​ក្រុម​ខេត្ត​ស្វាយ​រៀង​ ប្រកួត​ស្មើ​​ជា​មួយ​ក្រុម​សាកល​វិទ្យា​ល័យ​​អាស៊ី​អឺរ៉ុប​​០​ទល់​០ ។ ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​២​ចាប់​ពី​​តង់​ទី​១ ​រហូត​ដល់​តង់​ទី​២​មាន​សភាព​​ស្វិត​ស្វាញ​​ខ្លាំង​ណាស់​​ ធ្វើ​ឱ្យ​​អ្នក​គាំទ្រ​​ស្រែក​ហ៊ោ​កញ្ជ្រៀវ​​យ៉ាង​កង​រំពង​​ពេញ​កីឡ​ដ្ឋាន​​ដោយ​ក្រុម​ទាំង​​២​មាន​​ឱកាស​​ស៊ុត​បាល់​​បញ្ចូល​​ទី​គ្នា​ទៅ​វិញ​ទៅ​មកជា​ច្រើន​​​លើក​ច្រើន​សា ប៉ុន្តែ​គ្មានសំណាង​រក​បាន​គ្រាប់​បាល់​​បាន​​​ឡើយ ។ ​ក្រុម​ខេត្ត​​ស្វាយ​រៀង​​ប្រកួត​បាន​២​លើក​ឈ្នះ​១ប្រកួត ស្មើ​​១​ប្រកួត​ មាន​៤​ពិន្ទុ​​ ចំណែក​ក្រុម​សាកល​វិ​ទ្យា​​ល័យ​​អាស៊ី​អឺរ៉ុប​​ប្រកួត​បាន​៣​លើក ​ស្មើ១​ប្រកួត ​ចាញ់​២​ប្រកួត ​មាន​១​ពិន្ទុ ។
រី​ឯ​ការ​ប្រកួត​​នៅ​​ស្តាត​ចាស់​​វិញ​ក្រុម​​ចម្ការ​កៅ​ស៊ូ​បឹង​កេត​​ លេង​ចាញ់​​ក្រុម​អគ្គ​​ស្នង​ការ​​ដ្ឋាន​នគរ​​បាល​ជាតិ ១​ទល់​២ ។ ក្រុម​​ចម្ការ​កៅ​ស៊ូ​បឹង​កេត​​​ លេង​បាន​៣​ប្រកួត​​ ឈ្នះ​១ ចាញ់​​២​ប្រកួត ​មាន​៣​ពិន្ទុ ​ចំណែក​​ក្រុម​អគ្គ​ស្នងការ​​ដ្ឋាន​នគរ​បាល​ជាតិ​​ លេង​បាន​បី​ប្រកួត​ដូច​គ្នា​ ឈ្នះ​២​ប្រកួត​ ស្មើ​១​ប្រកួត ​មាន​៧​ពិន្ទុ ។

​មួយ​ប្រកួត​ទៀត​ក្រុម​​ណា​ហ្គា​ខប​​ លេង​ឈ្នះ​​​ក្រុម​បៀល​ប្រាយ​​​យូណាយ​ធីត​​ ក្នុង​លទ្ធ​ផល​​៥​ទល់​០ ។ ​ក្រុម​ណា​ហ្គា​ខ​ប​​ លេង​បាន​២​ប្រកួត​​ឈ្នះ​​១​ប្រកួត ​ស្មើ​១​ប្រកួត មាន​​៤​ពិន្ទុ ​រី​ឯ​ក្រុម​បៀល​​ប្រាយ​​យូណាយ​ធីត ​​លេង​បាន​​៣​​ប្រកួត​ ស្មើ​២​​ប្រកួត និង​ចាញ់​១​ប្រកួត មាន​២​ពិន្ទុ ៕