ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​បាល់​ទាត់​មិត្ត​ភាព​កម្ពុជា​-​កូរ៉េ​ ណាហ្គា​ខប​ 0-0 Kimpo Club

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​បាល់​ទាត់​ជា​លក្ខណៈ​មិត្ត​ភាព​កម្ពុជា​-​កូរ៉េ​ ដែល​ធ្វើ​ឡើង​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ កាល​ពី​រសៀល​ថ្ងៃ​ទី​៦​ កុម្ភៈ​ រវាង​ក្រុម​បាល់​ទាត់​ណាហ្គា​ខប​ របស់​កម្ពុជា​ និង​ក្រុម​ Kimpo Club របស់​សាធារណ​រដ្ឋ​កូរ៉េ​ខាង​ត្បូង​ ជា​លទ្ធ​ផល​ក្រុម​ទាំង​២​ស្មើ​គ្នា​ ដោយ​គ្មាន​ក្រុម​ណា​ទាត់​បាល់​ចូល​ទី​ក្រុម​ណា​ឡើយ​ ។​ ព្រឹត្តិ​ការណ៍​ខាង​

រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​បាល់​ទាត់​ជា​លក្ខណៈ​មិត្ត​ភាព​កម្ពុជា​-​កូរ៉េ​ ដែល​ធ្វើ​ឡើង​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​ កាល​ពី​រសៀល​ថ្ងៃ​ទី​៦​ កុម្ភៈ​ រវាង​ក្រុម​បាល់​ទាត់​ណាហ្គា​ខប​ របស់​កម្ពុជា​ និង​ក្រុម​ Kimpo Club របស់​សាធារណ​រដ្ឋ​កូរ៉េ​ខាង​ត្បូង​ ជា​លទ្ធ​ផល​ក្រុម​ទាំង​២​ស្មើ​គ្នា​ ដោយ​គ្មាន​ក្រុម​ណា​ទាត់​បាល់​ចូល​ទី​ក្រុម​ណា​ឡើយ​ ។​ ព្រឹត្តិ​ការណ៍​ខាង​លើនេះ​ រៀប​ចំ​ឡើង​ដើម្បី​អប​អរ​សាទរ​ព្រឹត្តិ​ការណ៍​កីឡា​អាស៊ីលើក​ទី​១៧​ នៅ​ទីក្រុង​ Incheon ប្រទេស​កូរ៉េ​ (17th Incheon Asian Games 2014) ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ។​

អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​​ក្នុង​ពិធី​នេះ​មាន​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ ថោង​ ខុន​, លោក​នាយ​ឧត្តម​សេនីយ៍​ផ្កាយ​មាស​៤​ សៅ​ សុខា​ ប្រធាន​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ លោក​ វ៉ាត់​ ចំរើន​ អគ្គ​លេខា​ធិការ​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ ព្រម​ទាំង​មន្ត្រី​ប្រតិភូ​សំខាន់ៗ​របស់​កម្ពុជា​ និង​កូរ៉េ​ជា​ច្រើន​នាក់​ទៀត​ចូល​រួម​ទស្សនា​ផង​ដែរ​ ។​

ការ​ប្រកួត​ដែល​ធ្វើ​ឡើង​រយៈ​ពេល​៩០​នាទី​ រវាង​ក្រុម​ណាហ្គា​ខប​ របស់​កម្ពុជា​ និង​ក្រុម​ Kimpo Club របស់​កូរ៉េ​ ឃើញ​ថា​ ក្រុម​ទាំង​២​មាន​កម្រិត​បច្ចេក​ទេស​លេង​ប្រហាក់​ប្រហែល​គ្នា​ ទើប​គ្មាន​ក្រុម​ណា​រក​គ្រាប់​បាល់​បាន​សូម្បី​១​គ្រាប់​ដូច​គ្នា​ ដូច្នេះ​លទ្ធ​ផល​គឺ​ស្មើ​គ្នា​០​ទល់​នឹង​០។

គ្រូ​បង្វឹក​ក្រុម​ណាហ្គា​ខប​ លោក​ ប្រាក់​ សុវណ្ណារ៉ា​ បាន​ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា​ នេះ​ជា​លើក​ទី​១​ហើយ​ ដែល​ក្រុម​របស់​លោក​បាន​មក​ប្រកួត​ជា​លក្ខណៈ​មិត្ត​ភាព​ដក​ស្រង់​បច្ចេក​ទេស​ជាមួយ​នឹង​ក្រុម​លំដាប់​លេខ​៤​របស់​កូរ៉េ​ ដែល​ជា​ការ​លេង​កម្តៅ​សាច់​ដុំ​មួយ​ ដើម្បី​ត្រៀម​ប្រកួត​ជាមួយ​នឹង​ក្រុម​ផ្សេង​ទៀត​ ដែល​ត្រូវ​ប្រកួត​គ្នា​ដណ្តើម​ពាន​រង្វាន់​ Hun Sen Cup និង Metfone Cambodian League ។​

លោក​បន្ត​ថា​ ថ្ងៃ​នេះ​កីឡា​ករ​របស់​លោក​ពិត​ជា​លេង​បាន​ល្អ​ទាំង​ការ​ចែក​បាល់​ឱ្យ​គ្នា​​ ទាំង​ការ​ការ​ពារ​ ទាំង​ការ​ប្រយុទ្ធ​ ហើយ​យើង​មាន​ឱកាស​ច្រើន​ដង​ណាស់​ក្នុង​ការ​រក​គ្រាប់​បាល់​ តែ​ដោយ​សារ​សមត្ថ​ភាព​កីឡា​ករ​របស់​យើង​នៅ​មាន​កម្រិត​ ហើយ​សមត្ថ​ភាព​កីឡា​ករ​របស់​ Kimpo Club ក៏​មាន​សមត្ថ​ភាព​មិន​លើស​យើង​ប៉ុន្មាន​ដែរ​ ទើប​ការ​ប្រកួត​មួយ​នេះ​យើង​ទទួល​បាន​លទ្ធ​ផល​ស្មើ​គ្នា​ ០-០ ។

លោក​ វ៉ាត់​ ចំរើន​ អគ្គ​លេខា​ធិការ​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ការ​ប្រកួត​បាល់​ទាត់​មិត្ត​ភាព​នេះ​ រៀប​ចំ​ឡើង​ដោយ​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ រួម​សហ​ការ​ជាមួយ​នឹង​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​ ។​ លោក​បន្ត​ថា​ ព្រឹត្តិ​ការណ៍​មួយ​នេះ​ធ្វើ​ឡើង​​ដើម្បី​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​ «17th Incheon Asian Games 2014» និង​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​បច្ចេក​ទេស​ និង​រឹត​ចំណង​សាមគ្គី​ភាព​រវាង​កីឡា​កម្ពុជា​ និង​កីឡា​កូរ៉េ​ផង​ដែរ​ ៕​