ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់​លុយ​២​ម៉ឺន​រៀល​ទៅ​រ៉ា​រទេះភ្លើង​ដូច​ទៅ​ឱ្យ​ប៉ូលិស​ចាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ស្រវឹងស្រា​មាន​លុយ​២​ម៉ឺន​រៀល​ដើរទៅ​ទិញ​ថ្នាំ​ញៀន​នៅ​រ៉ា​រទេះភ្លើង​ក្តាន់​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​12​និង​15​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​1 ខែសីហា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។ ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ស្រវឹងស្រា​មាន​លុយ​២​ម៉ឺន​រៀល​ដើរទៅ​ទិញ​ថ្នាំ​ញៀន​នៅ​រ៉ា​រទេះភ្លើង​ក្តាន់​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​12​និង​15​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​1 ខែសីហា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​នៅ​ចំណុច​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

ជនសង្ស័យ​ខាងលើ​នេះ​មានឈ្មោះ អេ​ង រ៉ា​ឌឺ​ន ភេទ​ប្រុស អាយុ​21​ឆ្នាំ ស្នាក់​នៅ​កន្លែងធ្វើការ​នៅ​ម្តុំ​ផ្សា​របា​យ័ន្ត សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ខណ្ឌ​៧​មក​រា​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ខាងលើ​នេះ​កម្លាំង​របស់​ខណ្ឌ​៧​មក​រា​បាន​ធ្វើការ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ខណ​ពេល​ល្បាត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​ដើរ​ចេញ​មក​ពី​ក្នុង​សួនច្បារ​ក្តាន់​ពីរ​រ៉ារ​ទះ​ភ្លើង​បឹង​កក់​គួរ​អោយ​សង្ស័យ​ក៏​ហៅ​អោយ​ឈប់​រួច​សួរនាំ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​ប្រភេទ​ម៉ា​ទឹកកក​យក​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មិត្តភាព​ដើម្បី​សួរនាំ ។

ក្រោយ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​រួច​ក៏​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​ទិញ​ថ្នាំ​ញៀន​ពិតមែន​ក្នុង​តំលៃ​ចំនួន​2​ម៉ឺន​រៀល​ព្រោះ​គាត់​ផឹកស៊ី​ស្រវឹង​ជាមួយ​មិត្តភក្តិ​ហើយ​ចង់​ជក់​ថ្នាំ ។ ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ