ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​ការ​ការ​ពារ​សិទ្ឋិ​មនុស្ស អា​ដ​ហុក ​ប្រចាំ​ខេត្ត​បន្ទាយមា​ន​ជ័យ ​ជួយ​រំដោះ​ស្រ្តី​ខ្មែរ​ម្នាក់​ដែល​ថៅ​កែ​បង្ខាំង​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ​បាន​ត្រលប់​មក​ស្រុក​កំណើត​វិញ​

11 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ​៖ ស្រ្តី​វ័យ ​២៣​ឆ្នាំ ​ឈ្មោះ ឈួ​ន ​សុផា ​ជា​កម្ម​ការិនី​បម្រើ​ការ​ងារ​ជា​ស្រី​មេផ្ទះ​ធ្វើ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ដែ​លថៅ​កែ​ចិត្ត​ខ្មៅ​អប្រិយ​ជន​ជាតិ​ម៉ាឡេ​ស៊ី ធ្វើ​បាប​បង្ខាំង​មិន​ឲ្យ​វិល​ត្រលប់​មក​ស្រុក​កំណើត​ ត្រូវ​សមា​គម​ការ​ពារ​សិទ្ឋិ​មនុស្ស ​អាដ​ហុក ​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ធ្វើ​អន្តរា​គមន៍​រំដោះ​ចេញ​បាន​ត្រលប់​មក​ដល់​មាតុ​ប្រទេស​វិញដោ​យសុវត្តិភា​ពហើ​យ ​បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ម្តាយនា​រី​រង​គ្រោះ។ ​

ក្រុង​ប៉ោយ​ប៉ែត ​៖ ស្រ្តី​វ័យ ​២៣​ឆ្នាំ ​ឈ្មោះ ឈួ​ន ​សុផា ​ជា​កម្ម​ការិនី​បម្រើ​ការ​ងារ​ជា​ស្រី​មេផ្ទះ​ធ្វើ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ដែ​លថៅ​កែ​ចិត្ត​ខ្មៅ​អប្រិយ​ជន​ជាតិ​ម៉ាឡេ​ស៊ី ធ្វើ​បាប​បង្ខាំង​មិន​ឲ្យ​វិល​ត្រលប់​មក​ស្រុក​កំណើត​ ត្រូវ​សមា​គម​ការ​ពារ​សិទ្ឋិ​មនុស្ស ​អាដ​ហុក ​ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ធ្វើ​អន្តរា​គមន៍​រំដោះ​ចេញ​បាន​ត្រលប់​មក​ដល់​មាតុ​ប្រទេស​វិញដោ​យសុវត្តិភា​ពហើ​យ ​បន្ទាប់​ពី​ទទួល​ពាក្យ​បណ្តឹង​ពី​ម្តាយនា​រី​រង​គ្រោះ។ ​

កញ្ញា ​ឈួន ​សុផា ​បាន​រៀប​រាប់​ថា ​នាង​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេ​ស៊ី តាំ​ងតែ​​អាយុ​ ១៨​ឆ្នាំ ​ពោល​គឺ​នៅ​ក្នុង​អំឡុង​ឆ្នាំ២​០០៨ ​តាម​រយៈ​ក្រុម​ហ៊ុន ​PNP ​ដែល​មាន​ទីស្នាក់កា​រ​នៅ​ទីក្រុង​ភ្នំពេ​ញ ដោ​យ​សន្យា​ថា​ ទទួល​បាន​ប្រាក់​ឈ្នួល​ក្នុង​ ១ខែ ​១៨០​ដុល្លារ​អាមេរិ​ក។​ ប៉ុន្តែ ​នៅពេ​លទៅ​ដ​ល់​ប្រទេស​ម៉ាឡេ​ស៊ី​ នាង​ត្រូវ​ភាគី​ក្រុម​ហ៊ុន​កាត់​ប្រាក់​ខែ​អស់រ​យៈ​ពេល ​៦​ខែ។ ​​នាង​ប​ន្ត​​​ថា ​ថៅកែ​​របស់​នាង​មាន​ឈ្មោះ ​កាន់ ​មិចឆែល ​ជា​ជន​ជាតិ​​ម៉ា​ឡេ តែង​តែ​ធ្វើ​បាប​ដល់​រូបនា​ងគ្រប់ពេ​ល ហើយ​ក្រោយ​ពេ​ល​ធ្វើ​ការ​ចប់​អាណត្តិ​ គឺ​នៅ​ថ្ងៃទី​០២ ​មករា ​២០១៤ ​នាង​ត្រូវវិ​ល​ត្រលប់​មក​ស្រុកកំ​ណើត​វិញ ​ប៉ុន្តែ​ ​ថៅកែ​មិន​អនុញ្ញាតិ​ឲ្យ​នាង​មក​វិញ​ទេ ​និ​ងគំរាម​ដល់​រូប​នាង​ទៀត​ផង​ ដោយ​មិន​ព្រម​ទិញ​សំបុត្រ​យន្ត​ហោះ​ឲ្យ​ឡើយ។ ​

ដោយ​ស៊ូ​ទ្រាំនឹ​ងកា​រ​បង្ខាំង​គ្មាន​សេរី​ភាព​មិន​បាន​ នាង​ក៏​លួច​ទាក់​ទង​តាម​ទូរស័ព្ទ​ប្រាប់​ដំណឹ​ងដ​ល់ម្តាយ​នៅ​ស្រុក​ខ្មែរ​ ឲ្យ​ជួយទា​ក់​ទង​ប្តឹង​សមត្ថ​កិច្ច​ ដើម្បី​រំដោះ​រូប​នាង​ឲ្យ​បាន​​ត្រលប់​មក​ស្រុក​វិញ។ អ្នក​ស្រី ​ញឹក សុ​ភា ​អាយុ ​៦០​ឆ្នាំ ​ជា​ម្តាយ​នារី​រង​គ្រោះ ​បាន​រៀប​រាប់​ថា ​ក្រោយ​ពីទ​ទួលដំ​ណឹងពី​កូន​ស្រី​ភ្លាម​ គាត់​មាន​ចិត្ត​តក់​ស្លុត​ឥត​ឧបមា គាត់​ក៏បា​ន​រត់​ទៅ​ពឹង​ពាក់​ដោយ​បាន​ដាក់​ពាក្យ​បណ្តឹងនៅ​ស​មាគ​ម​ការ​ពារ​សិទ្ឋិ​មនុស្ស ​អាដ​ហុក ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ នៅ​ថ្ងៃទី​១០ ​មករា​ ២០១៤​ ។

លោក​ ស៊ុំ ចា​ន់គា ​អ្នក​សម្រប​សម្រួលស​មាគ​ម​ការ​ពារ​សិទ្ឋិ​មនុស្ស​ ប្រចាំ​ខេត្ត​បន្ទាយ​មាន​ជ័យ ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី០​៧ ​កុម្ភៈ ២​០១៤ ​ថា ​បន្ទាប់​ពីទ​ទួល​ពាក្យ​បណ្តឹង​ពី​ម្តាយ​នារី​រង​គ្រោះ​ភ្លាម​ អង្គការ​អាដ​ហុក ​បាន​ស្វះ​ស្វែងអ​ន្តរា​គមន៍​ភ្លាមៗ ​ដោយ​ទាក់​ទង​ខាង​ភាគី​ក្រុម​ហ៊ុន ​PNP ​នៅ​ភ្នំពេញ ​ប៉ុន្តែ ​ខាង​ក្រុម​ហ៊ុន​គ្មាន​ចំណាត់​ការ​ និង​សហកា​រ​ជាមួយ​ឡើយ។ ​

លោក ​ស៊ុំ ចា​ន់គា ​បន្តថា​ សមា​គ​មអាដហុ​ក ​បាន​ទាក់​ទង​ដៃ​គូ​នៅ​ក្រៅ​ប្រទេស​ ព្រម​ទាំង​ថៅកែ​ជន​ជាតិ​ម៉ាឡេ​ស៊ី ដែ​លជា​ប់​ពាក់​ព័ន្ឋ ​និង​ជន​រង​គ្រោះ ​រហូត​ទាល់​តែបា​នស​ម្រេច ​ដោយ​រំដោះ​ស្រ្តី​រង​គ្រោះ​ចេញ​ពី​រណ្តៅ​មរណៈ​ដ៏​ខ្មៅ​ងងឹត​ ហើយ​បាន​វិល​ត្រលប់​មក​ស្រុក​កំណើត​វិញ​ប្រកប​ដោយ​សុវត្ថិ​ភាព។​ នារី​រង​គ្រោះ ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គ​ការ​អាដ​ហុក ​ដែល​ខំ​ប្រឹង​ប្រែង​ជួយ​រំដោះ​រូប​នាង​មក​ជួប​ជុំ​សាច់​ញាតិ​បង​ប្អូន។​ប៉ុន្តែ ​នាង​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ខាង​ក្រុម​ហ៊ុន ​ឬថៅកែ​ជន​ជាតិ​ម៉ា​ឡេ​ឡើយ។ ​

ជា​ចុង​ក្រោយ ​នាង​ក៏បា​ន​ផ្តាំ​ផ្ញើ​ដល់​បង​ប្អូន​ប្រុស​ស្រី​គ្រប់​រូប ​មុន​នឹង​ចាក​ចេញ​ ឬ​ចំណាក​ប្រទេស​ ទៅ​ធ្វើ​ការ​ងារ​នៅ​ស្រុក​ក្រៅ ​ត្រូវ​ប្រយ័ត្ន​ប្រយែង​ក្រែង​ចាញ់​បោក​ជន​ខិល​ខូច ​ឬ​ក្រុម​ហ៊ុន​មិន​ល្អ​ នាំ​ឲ្យ​ខ្លួន​យើង​ជួប​គ្រោះ​ថ្នាក់​ផ្សេងៗ។​ នាង​បន្ត​ថា ​ជាពិ​សេស​ត្រូវ​ទាក់​ទង​អង្គ​ការ​ផ្សេងៗ ​ដែល​ការ​ពារ​សិទ្ឋិ​មនុស្ស ​ដូច​ជា ​សមា​គម​ការ​ពារ​សិទ្ឋិ​មនុស្ស​ ​អាដ​ហុក ​ជា​ដើម ​ដើម្បី​ងាយ​ស្រួល​ផ្តល់ដំ​ណឹង​ដល់​ក្រុម​គ្រួសារ ​និង​ជួយ​សង្គ្រោះ​យើង​បាន​ទាន់​ពេល​វេលា៕​