ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ពល​រដ្ឋ​ក្រី​ក្រ ​ជនពិ​ការ ​ចាស់​ជរា ​ក្មេង​កំព្រា ​អ្នក​ផ្ទុក​ជំងឺអេ​ដស៍ ​១៥០០​គ្រួសា​រ ​ទទួលបា​ន​អំណោយ​ពីកាក​បាទ​ក្រហម​កម្ពុជា​

11 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មាន​ជ័យ ​៖ ឯក​ឧត្តម ​ញឹម វ​ណ្ណដា ស​មា​ជិក​គណៈ​កម្មា​ធិការ​កណ្តាល​កាក​បាទ​ក្រហម​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​កាក​បាទ​ក្រហម​កម្ពុជា ​និង​ជាតំ​ណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ ​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រានី​ ហ៊ុន ​សែន ​ឯក​ឧត្តម​ អ៊ុយ ​សំអាត ​នាយក​ នៃ​នាយក​ដ្ឋាន​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​កាក​បាទ​ក្រហម​កម្ពុជា ​បាន​ដឹក​នាំ​ក្រុម​ការ​ងារ​ពាំ​នាំ​អំណោយ​ចែក​ជូន​ប្រជា​ពល​រដ្ឋ​ ចំនួន ​១៥០០​គ្រួ​សារ ​នៅ​ក្នុង​បរិវេណ​សា​លា​ស្រុកអ​ន្លង់​វែង​ នា​ព្រឹក​ថ្ងៃទី​០៧​ កុម្ភៈ ​២០១៤។​

នា​ឱកាស​នោះដែ​រ ​គេ​បាន​កត់​សម្គាល់​ឃើញ​មាន​វត្ត​មាន​ ឯក​ឧត្តម​ ស ​ថាវី ​ប្រធាន​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ​និង​ជាអ​ភិបាល ​នៃគ​ណៈ​អភិ​បាល​ខេត្ត​ឧត្តរ​មាន​ជ័យ​ មន្រ្តី​កាក​បាទ​ក្រហម​ខេត្ត ​អាជ្ញា​ធរ​មូល​ដ្ឋាន​ស្រុក ​ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​លោក​មេ​បញ្ជាកា​រ ​លោក​មេ​បញ្ជាកា​រង​ក​ង​កម្លាំង​ប្រដាប់​អាវុធ ​៣​ប្រភេទ​ ជា​ច្រើន​រូប​ផង​ដែរ។​

ឯក​ឧត្តម​ ស ​ថាវី ​បាន​មាន​ប្រសាសន៍​ជូន​គណៈ​អធិបតី​ថា​ នៅ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ​កន្លង​មក​ ដែល​បាន​ទទួល​រង​គ្រោះ​ដោយ​ធម្ម​ជាតិ ​និង​ទទួល​រង​គ្រោះ​ដោយ​អគ្គី​ភ័យ​ ឬ​គ្រួសារ​ក្រីក្រ​ដាច់​ស្បៀង​អាហារ​ជា​ច្រើន​គ្រួសារនោះ​ ​គឺ​សា​ខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត ​រួម​ទាំង​អាជ្ញា​ធរ​មូល​ដ្ឋាន​ខេត្ត​ បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​ជួយ​ឧបត្ថម្ភ​ចែក​ជូន​ដល់​ពួកគា​ត់​ជា​ញឹកញា​ប់​មក​ហើយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹ​ងអនុ​សាសន៍ ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន ​សែន ​រាជ​រដ្ឋា​ភិបា​ល នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ មិន​ទុក​ឲ្យ​ប្រជា​ពល​រដ្ឋ​ណា​ម្នាក់​ដេក​ស្លាប់​ដោយ​ដាច់​ស្បៀង​អា​ហារ​ឡើយ។ ​

ឯក​ឧត្តម​ ញឹម ​វណ្ណដា ​បន្ទាប់​ពី​បាន​ស្តាប់​របាយ​ការណ៍ ​និង​បាន​សំណេះ​សំណាល​ជា​មួយ​ប្រជា​ពល​រដ្ឋ​រួច​មក​ លោក​មាន​ប្រសាសន៍​ថា ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រានី​ ហ៊ុន ​សែន​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា ​តែង​តែ​បាន​យក​ចិត្ត​ទុកដា​ក់​គិត​គូរ​ដល់​សុខ​ទុក្ខ​របស់​ប្រជាព​លរដ្ឋ​នៅ​គ្រប់​បណ្តា​ខេត្ត​ក្រុង ​បញ្ហាទី​១. ​អំពី​សុខ​ភាព​ប្រជា​ពល​រដ្ឋ ​បញ្ហា​ទី២​. គិត​គូរដ​ល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ទៅ​លើ​ស្បៀង​អាហារ​របស់​ពួក​គាត់ ​ទើប​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ជំរុញ​ដល់​ក្រុម​ការ​ងារ​កាក​បាទ​ក្រហម​កម្ពុជា ​ដែល​ស្ថិត​នៅ​ក្នុ​ងជួរ​របស់​រាជ​រដ្ឋាភិ​បាល​ ពាំ​នាំ​អំណោយ​ចែក​ជូន​ដល់​ដៃ​របស់​ពួក​គាត់។​

ជាក់​ស្តែង​នៅ​ក្នុង​ស្រុក​អន្លង់​វែង ​ដែល​មាន​ប្រជា​ពល​រដ្ឋ​ចំនួន ​១៥០០​គ្រួសារ​ ត្រូវ​បាន​មក​ទទួល​អំណោយ​របស់ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រានី ​ហ៊ុន ​សែន ​ក្នុង​ ១គ្រួសារ ​ទទួល​បាន​អង្ករ​ចំនួន ​២៥​គីឡូ​ក្រាម​ មី​ចំនួន​ ១កេះ ​ត្រីខ​ ចំនួន ​១០​កំប៉ុង ​ភួយ​១​ ក្រមា​១​ សារុង១​៕​