ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹង​មិន​ស្តាប់​ ប្រើ​ធម៌​ក្តៅ​ចាត់ការ​ឱ្យ​ដឹង​ថ្នាំខ្លាំង​មួយមើល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌពៅធិ៍សែនជ័យបានចុះទៅធ្វើការរឹបអូសយកសម្ភារសំណង់មួយចំនួនពីក្នុងការដ្ឋានសំណង់សាលារៀនឯកជនមួយកន្លែងវេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។…

រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌពៅធិ៍សែនជ័យបានចុះទៅធ្វើការរឹបអូសយកសម្ភារសំណង់មួយចំនួនពីក្នុងការដ្ឋានសំណង់សាលារៀនឯកជនមួយកន្លែងវេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

មិនតែប៉ុណ្ណោះអាជ្ញាធរបានផ្អាកសកម្មភាពសាងសង់នោះទាំងស្រុងជាលើកទី២ដោយអះអាងថា ជាសំណង់គ្មានច្បាប់អនុញ្ញាត ហើយដែលត្រូវបានកម្លាំងអាជ្ញាធរចុះផ្អាកម្ដងរួចមកហើយកាលពី១អាទិត្យមុន ។ ដោយទុកពេលឲ្យម្ចាស់ទៅសុំច្បាប់ឲ្យបានត្រឹមត្រូវសិន ប៉ុន្តែម្ចាស់សំណង់ខាងលើមិនព្រមស្ដាប់នៅតែបន្តការសាងសង់ទាងគ្មានដដែល ។

យោងតាមកំណត់ហេតុរបស់របស់គណៈកម្មការដែលបង្កើតឡើងដោយសាលាខណ្ឌពោធិ៍សែនជ័យដើម្បីចុះទៅផ្អាក និងរឹបអូសយកសម្ភារសំណង់ខាងលើនោះបានបញ្ជាក់ថា កម្លាំងបានផ្អាកការសាងសង់បណ្ដោះអាសន្ន ព្រមទាំងបានធ្វើការដកហូតយកសម្ភារសំណង់មួយចំនួនផងដែរ ។

ក្នុងរួមមានដូចជា ស៊ីម៉ង់ត៌ចំនួន២០បាវ, ប៉ុស្តិ៍ផ្សាដែក១គ្រឿង, ម៉ូទ័រកាត់ដែក១គ្រឿង និងម៉ូទ័រសម្រាប់បុកបេតុង១គ្រឿង បន្ទាប់មកបាននាំយកទៅរក្សាទុកនៅសាលាខណ្ឌដើម្បីឲ្យម្ចាស់ចូលខ្លួនទៅដោះស្រាយ និងសុំច្បាប់ឲ្យបានត្រឹមត្រូវសិនទើបអាចបន្តការសាងសង់បន្តទៀតបាន ។

មិនតែប៉ុណ្ណោះនៅក្នុងធ្វើកំណត់ហេតុផ្អាក និងដកហូតសម្ភារចប់ម្ចាស់សំណង់ខាងលើមិនបានចូលរួមសហការផ្ដិតមេដៃដឹងឮនៅលើកំណត់ហេតុនោះឡើយ ។ ប៉ុន្តែទោះជាបែបណាអាជ្ញាធរក៏គ្មានការលើកលែងឬយោគយល់ទៀតដែរគឺទាមទារឲ្យម្ចាស់សំណង់មួយនេះកុំអាងខ្នងធំក្រាស់មកបន្លាចអាជ្ញាធរ ហើយមិនគោរពច្បាប់ទម្លាប់បែបនេះឲ្យសោះព្រោះការពង្រឹងច្បាប់សាងសង់គឺដើម្បីងាយគ្រប់គ្រង និងមានការទទួលខុសត្រូវខ្ពស់ ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលជាអ្នកដឹកនាំកម្លាំងចុះទៅអនុវត្តកិច្ចការខាងលើនោះបានថ្លែងថា កាលពី១សប្ដាហ៍មុនសំណង់មួយនេះត្រូវបានកម្លាំងលោកចុះទៅឃាត់ម្ដងរួចមកហើយបន្ទាប់ពីរកឃើញថា គ្មានច្បាប់អនុញ្ញាតឲ្យសាងសង់នោះ ។ ខណៈនោះកម្លាំងមិនបានដកហូតយកសម្ភារអ្វីឡើយគឺត្រឹមតែណែនាំឲ្យផ្អាកការសាងសង់ជាបណ្ដោះអាសន្ន និងទុកពេល១អាទិត្យដើម្បីឲ្យម្ចាស់រត់ការសុំច្បាប់ឲ្យបានត្រឹមត្រូវសិនតែប៉ុណ្ណោះទើបអាចសាងសង់បន្តទៀតបាន ។

ប៉ុន្តែមិនដឹងថា យ៉ាងម៉េចទើបម្ចាស់រូបនេះគាត់មិនបានអនុវត្តតាមសោះហើយនៅតែរឹងទទឹងបន្តការសាងសង់ដោយមិនខ្វល់អ្វីឡើយ ទើបដល់ការកំណត់១អាទិត្យលោកអភិបាលខណ្ឌហែម ដារិទ្ធិ បានចាត់ឲ្យលោកផ្ទាល់ដែលអភិបាលរង ខណ្ឌដឹកនាំកម្លាំងចុះឃាត់ជាលើទី២ព្រមទាំងរឹបអូសយកសម្ភារសំណង់ទុកជាការព្រមាន ។

លោកអភិបាលរងបានបន្តថា ការពង្រឹងច្បាប់លើវិស័យសំណង់គឺជាការចាំបាច់បំផុតហើយដែលអ្នកសាងសង់ទាំងឡាយត្រូវតែសុំច្បាប់ជាដាច់ខាតដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងមានការទទួលខុសត្រូវខ្ពស់ ហើយសំណង់ខាងលើស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្ស៊ីដែលមានចរាចរមមារញឹក ហើយសង់ដោយមិនមានការហ៊ុំព័ទ្ធសំណាញ់ដើម្បីការពារបញ្ចៀសគ្រោះថ្នាក់ថែមទៀតផង ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ