ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​ឃុំ​ខ្លួន​សន្តិ​សុខឯ​ក​ជន​ម្នាក់ ករណី​ប្រើ​​ដុំថ្ម​ចោល​ឆ្កែ​ត្រូវ​ម្ចាស់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖​ សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ​កាល​ពីល្ងាច​ថ្ងៃទី​០៦ ​កុម្ភៈ ​២០១៤ ​បាន​ឃុំ​ខ្លួន​សន្តិសុខ​ឯក​ជន​ម្នាក់​ដាក់​ពន្ធ​នាគា​រជា​បណ្តោះ​អាសន្ន ​ពី​បទ​ហិ.ង្សា​ដោយ​ចេត​នា ​(ប្រើ​ដុំថ្ម​គប់​ឆ្កែ​តែ​ត្រូវ​ម្ចាស់)។ ​ជន​សង្ស័យ​ឈ្មោះ ​ស៊ុន ​ប៊ុនស៊ី ភេ​ទ​ប្រុស ​អាយុ ២​៨​ឆ្នាំ ​មុខ​របរ​ជា​សន្តិ​សុខឯ​កជ​ន ​ស្នាក់​នៅ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឬស្សី​កែវ​ រាជ​ធានី​ភ្នំ​ពេញ។ ​

រាជ​ធានី​ភ្នំ​ពេញ ៖​ សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ​កាល​ពីល្ងាច​ថ្ងៃទី​០៦ ​កុម្ភៈ ​២០១៤ ​បាន​ឃុំ​ខ្លួន​សន្តិសុខ​ឯក​ជន​ម្នាក់​ដាក់​ពន្ធ​នាគា​រជា​បណ្តោះ​អាសន្ន ​ពី​បទ​ហិង្សា​ដោយ​ចេត​នា ​(ប្រើ​ដុំថ្ម​គប់​ឆ្កែ​តែ​ត្រូវ​ម្ចាស់)។ ​ជន​សង្ស័យ​ឈ្មោះ ​ស៊ុន ​ប៊ុនស៊ី ភេ​ទ​ប្រុស ​អាយុ ២​៨​ឆ្នាំ ​មុខ​របរ​ជា​សន្តិ​សុខឯ​កជ​ន ​ស្នាក់​នៅ​ភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ ​ខណ្ឌ​ឬស្សី​កែវ​ រាជ​ធានី​ភ្នំ​ពេញ។ ​

អង្គ​ហតុ​នាំ​ឲ្យ​តុលាការ​ឃុំ​ខ្លួន​សន្តិ​សុខ​ខាង​លើនេះ​ នៅ​​សាលា​ដំបូង​នា​ល្ងាច​ថ្ងៃទី​០៦ ​កុម្ភៈ ​មាន​បើក​សវនាការ​ជម្រះ​ផ្ទាល់​ករណី​សន្តិ​សុខ​ប្រើ​ដុំថ្ម​គប់​ឆ្កែ​តែ​ត្រូវ​ម្ចាស់។​ អង្គ​សវនា​ការ​ត្រូវ​បាន​គេដឹ​ង​ថា ​កាល​ពីវេលា​ម៉ោង ​១ ​រសៀល​ថ្ងៃទី០​៤ ​កុម្ភៈ ​លោក ​លី ​កុកហេង ​អាយុ ​៣៦​ឆ្នាំ ​ជា​ថៅកែ​រោង​ចក្រ​ហ្គោ​ស៊ឹង​ហ្គា​មិន​ មាន​ទីលំ​នៅ​ភូមិ​ទួល​សង្កែ ​សង្កាត់​ទួលស​ង្កែ ​ខណ្ឌ​ឬស្សី​កែវ ​បាន​និង​កំពុង​ដើរ​មើល​ការ​ងារ​ក្នុង​រោងចក្រ ​ពេល​នោះ ​ស្រាប់​តែ​ឈ្មោះ ​ស៊ុន ​ប៊ុនស៊ី បា​ន​គប់​ដុំថ្ម​ចោល​ត្រូវ​ដើម​ទ្រូង​ថៅ​កែ​រោង​ចក្រ ​បណ្តាល​ឲ្យរ​ងរបួស​ជាទម្ងន់​ ហើយ​ត្រូវ​បាន​បញ្ជួន​ទៅ​ព្យាបា​ល​នៅ​មន្ទីរ​ពេទ្យ។​

ក្រោយ​ពីហេ​តុកា​រណ៍​នោះ ​បាន​កើត​ឡើង ​ជន​រង​គ្រោះបា​ន​ប្តឹង​សមត្ថ​កិច្ចក​ង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ឲ្យ​ឃាត់​ខ្លួ​ន ជន​សង្ស័យ​ និង​បញ្ជួន​ទៅ​កាន់​ការិយា​ល័យ​ស្រាវ​ជ្រាវ​បទ​ល្មើល​ព្រហ្ម​ទណ្ឌក​ងរា​ជអា​វុធហ​ត្ថ​រាជ​ធានី​ភ្នំ​ពេញ ​ទើប​បាន​កសាង​សំណុំ​រឿង​បញ្ជួន​បន្ត​ទៅ​កាន់​សា​លា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ​ដោយ​ចោទ​ប្រកាន់​សន្តិ​សុខ​រូប​នោះ​ថា ​បាន​ប្រើ​អំពើ​ហិង្សាដោ​យ​ចេតនា។ ​

ក្នុង​សវនាកា​រជ​ន​សង្ស័យ​បាន​ឆ្លើយ​ចំពោះមុ​ខចៅ​ក្រម​ជំនុំ​ជម្រះ​ថា​ ខ្លួន​មិន​មាន​បំណង​គប់​ដុំថ្ម​ទៅ​លើ​ថៅកែ​នោះទេ​ គឺ​ខ្លួន​ចោល​ឆ្កែខឹ​ងវា​ព្រូសពេ​ក ​ប៉ុន្តែ ​ដុំថ្ម​មិន​ត្រូវ​ឆ្កែបែ​រជា​ត្រូវ​ថៅកែ​វិញ។ ​ទោះ​ជា​យ៉ាង​ណា​ ជន​សង្ស័យ​ត្រូវបា​ន​អង្គ​សវនា​ការ​ជម្រះផ្ទាល់​នោះ ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនា​គារ​ជា​បណ្តោះ​អាសន្ន​រង់​ចាំ​បើក​ការ​ស៊ើប​អង្កេត ​និង​ឈាន​ទៅ​ដល់​សវនា​ការ​លើអង្គ​សេច​ក្តី៕​