ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់​ ​ស៊ី​ណាត​ ប្រកាស​​មិន​សង​​បំណុល​​ឈិត​ ង៉ុយ​ ក្នុង​​ជំនួប​​លើក​​ទី​3

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​៨​ កុម្ភៈ​ នេះ កីឡាករឈិត​ ង៉ុយ​ មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ​នឹង​ឡើង​រេញ​ទាម​ទារ​បំណុល​ពី​កីឡាករ​ចាន់​ ស៊ីណាត​ មក​ពីក្លិប​និរោធមាន​ជ័យ​ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​ ។​ ជា​ការ​ឆ្លើយ​តប​ កីឡាករ​ចាន់​ ស៊ីណាត​ បាន​ប្រកាស​ដោយមុត​មាំ​ថា​ នឹង​បន្ដ​ស្ពាយ​បំណុល​មួយ​នេះ​ដោយ​គេច​មិនព្រម​សង​ឱ្យ​វិញ​នោះទេ​ ។​​

រាជធានីភ្នំពេញ​ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​៨​ កុម្ភៈ​ នេះ កីឡាករឈិត​ ង៉ុយ​ មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ​នឹង​ឡើង​រេញ​ទាម​ទារ​បំណុល​ពី​កីឡាករ​ចាន់​ ស៊ីណាត​ មក​ពីក្លិប​និរោធមាន​ជ័យ​ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ​ ។​ ជា​ការ​ឆ្លើយ​តប​ កីឡាករ​ចាន់​ ស៊ីណាត​ បាន​ប្រកាស​ដោយមុត​មាំ​ថា​ នឹង​បន្ដ​ស្ពាយ​បំណុល​មួយ​នេះ​ដោយ​គេច​មិនព្រម​សង​ឱ្យ​វិញ​នោះទេ​ ។​​

រវាង​កីឡាករ​ទាំង​២​ធ្លាប់​ជួប​គ្នា​២​ដង​ហើយ​ លើក​ទី​១​ កាលពី​ឆ្នាំ​២០១១ កីឡាករ​ឈិត​ ង៉ុយ​ បាន​យកឈ្នះ​ដោយ​ប្រផិត​ប្រផើយ​ និង​លើក​ទី​២​ ថ្ងៃ​ទី​១៦​ កុម្ភៈ​ ឆ្នាំ​២០១៣​ កីឡាករ​ចាន់​ ស៊ី​ណាត​ បាន​យកឈ្នះ​ដោយ​មោទនភាព​វិញ​ ។​ រំលឹក​ដល់​លទ្ធផល​នេះ​ មានន័យ​ថា​ ពួក​គេ​ស្ថិត​ក្នុង​ភាព​ស៊ីសង​​​​គ្នា​ប៉ុណ្ណោះ​ ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​ធ្លាប់​ឈ្នះ​ចាញ់​គ្នា​ម្ដង​ម្នាក់​ ។​ លើក​នេះ​​ ឈិត​ ង៉ុយ​ បាន​ប្រាប់​ដោយចំហ​ថា​ មិន​អាច​ចាញ់​ចាន់​ ស៊ីណាត​ ជា​លើក​ទី​២​បានទេ​ ព្រោះ​ការ​ប៉ះ​គ្នា​លើកទី​៣​នេះ​សំខាន់​ណាស់​ចំពោះ​ក្រេឌីត​របស់​គេ​ ដោយ​គេ​បាន​ទាំង​អះអាង​ថា​ បើ​ចាញ់​ចាន់​ ស៊ីណាត​ លើក​នេះ​ម្ដង​ទៀត​នោះ​ពិត​ជា​ធ្វើ​ឱ្យ​គេ​ត្រូវ​យក​​កន្សែង​គ្រប​មុខ​នៅ​ក្នុង​ពិភព​ប្រដាល់​ហើយ​ ។​ ឈិត​ ង៉ុយ​ អះ​អាង​ថា​ នឹង​យក​ថ្ងៃ​នេះ​ទារ​បំណុល​ត្រឡប់​មក​វិញ​ឱ្យ​បាន​ ដោយ​បាន​ទាំង​ប្រាប់​យ៉ាង​មុត​មាំ​ថា​ ត្រៀម​ខ្លួន​រួច​រាល់​សង្កត់​លើ​ការ​តាំង​ចិត្ដ​នេះ​ផង​ ។​
ប៉ុន្ដែ​កីឡាករ​ចាន់​ ស៊ីណាត​ បែរ​ជា​ប្រកាស​ថា​ មិន​ប្រគល់​បំណុល​មួយ​នេះ​ឱ្យ​វិញ​ជា​ដាច់​ខាត។​ ចាន់​​ ស៊ីណាត​ ប្រាប់​ថា​ មិន​អាច​បណ្ដោយ​ឱ្យ​ចាញ់​កីឡាករ​ឈិត​ ង៉ុយ​ បាន​ទេ​ បន្ទាប់​ពី​ធ្លាប់​ប៉ះ​គ្នា​២​លើក​ហើយ​ ធ្វើ​ឱ្យ​គេ​ដឹង​ពី​តិចនិក​ស្នៀត​ខ្លាំង​ខ្សោយ​របស់​ឈិត​​ ង៉ុយ​ អស់​គ្មាន​សល់​ ។​ ចាន់​ ស៊ីណាត​ ហាក់​មាន​ការ​តាំង​ចិត្ដ​ដោយ​មុត​មាំ​មិន​ជឿ​ថា​ ខ្លួន​នឹង​ចាញ់​ឈិត​​ ង៉ុយ​ នោះ​ទេ​ បើទោះ​ជា​ធ្លាប់​ចាញ់​កាលពី​បើក​ឆាក​ជួប​គ្នា​រួច​ម្ដង​ហើយ​ក្ដី​ ។​

ទោះ​បី​យ៉ាង​ណា​ គូ​នេះ​មិន​អាច​កំណត់​លទ្ធផល​ដោយ​ខ្លួន​ឯង​បាន​ទេ​ ក្នុង​ពេល​ដែល​ពួក​គេ​សុទ្ធ​តែ​មានសមត្ថភាព​ល្អ​ ដោយ​ឡែក​ពី​គ្នា​បែប​នេះ​ ។​ ឈិត​​ ង៉ុយ​ មាន​រាង​ខ្ពស់​ ដៃ​ជើង​វែងៗ​ ហើយ​ស្នៀត​ជង្គង់​ និងកែង​របស់​គេ​ក៏មុត​ស្រួច​មិន​ធម្មតា​នោះ​ដែរ​ ។​ រី​ឯ​ចាន់​ ស៊ីណាត​ វិញ​ជា​កីឡាករ​វាយ​មួយៗ​តែ​ចំ​គោលដៅ​ និង​ពូកែ​បំផុត​ក្នុង​ការ​បត់​បែន​ស្នៀត​ ដោយ​មិន​ច្រឡោត​ខឹង​ ដូច​កីឡាករ​ឈិត​ ង៉ុយ​ ឡើយ​ ។​ ចាំ​មើល​រវាង​គូនេះ​ តើ​ចាន់​ ស៊ីណាត​ នឹង​អាច​គេច​រួច​ពី​ការ​សង​បំណុល​ ឬ​ត្រូវ​ប្រគល់​ជ័យ​ជម្នះ​ទៅ​ឱ្យ​ឈិត​ ង៉ុយ​ វិញ​?​ នៅ​លើសង្វៀន​នោះ​ កីឡាករ​សោម​ តឿទី​ មកពីក្លិប​ខ្លារខិន​មាន​ឫទ្ធិ​ ប្រកួត​ជា​មួយ​កីឡាករ​ភុន​ សោភ័ណ្ឌ​ មកពីក្លិប​យុវកីឡា​ខេត្ដ​កណ្ដាល​។ កីឡាការ​ជួប​ ជាង​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ ប្រកួត​ជា​មួយ​កីឡាករ​អ៊ុន​ រតនា​ មកពី​ក្លិប​តាឡី​ដំរី​មាន​ឫទ្ធិ​ និង​កីឡាករ​រិទ្ធ​ កៅ​ មក​ពី​មជ្ឈ​មណ្ឌល​កីឡា​ខ.ភ.ម​ ប្រកួត​ជា​មួយ​កីឡាករ​ចៅ​ រស់​ មក​ពី​ក្លិប​ចាក់អង្រែ​មាន​​ជ័យ​ ៕​