ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រូបរាង Lamborghini តម្លៃ​៤​លាន​ដុល្លារ​ដែល​មាន​តែ​៤០​គ្រឿងក្នុង​លោក

5 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​រថយន្ដ​អ៊ី​តា​លី Lamborghini បាន​ដាក់​បង្ហាញ​រថយន្ត Lamborghini’s Centenario LP770-4 នៅ​ឯ​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ។ វា​បាន​យក​គម្រូ​មូលដ្ឋាន​តាម​រថយន្ត Lamborghini…

ក្រុមហ៊ុន​ផលិត​រថយន្ដ​អ៊ី​តា​លី Lamborghini បាន​ដាក់​បង្ហាញ​រថយន្ត Lamborghini’s Centenario LP770-4 នៅ​ឯ​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ។ វា​បាន​យក​គម្រូ​មូលដ្ឋាន​តាម​រថយន្ត Lamborghini Aventador SV ដែល​ប្រើ​យ៉ា​ន់​កង់​ទាំងមូល​ធ្វើ​ពី​សរសៃ​កាបូន​តម្លៃ​ថ្លៃ និង បូម​ពិសេស​។ រថយន្ត​តម្លៃ​ខ្ពស់​មួយ​នេះ ត្រូវ​បាន​គេ​ផលិត​ឡើង​ដើម្បី​ធ្វើ​ជា​គម្រូ​សម្រាប់​រថយន្ត​ម៉ូ​ដែល​ក្រោយ​ៗ​ទៀត ហើយ​វា​ក៏​ជា​រថយន្ត​ដំបូង​គេ​របស់ Lamborghini ដែល​កង់​ក្រោយ​អាច​មាន​សមត្ថភាព​រេរ​ចង្កូត​បាន​។

រថយន្ត​នេះ​ត្រូវ​បាន​គេ​ផលិត​មក​ត្រឹមតែ​៤០​គ្រឿង​ប៉ុណ្ណោះ ដែល​មាន​២០​គ្រឿង​ជា​ប្រភេទ​បិទ​ដំបូល និង ២០​គ្រឿង​ទៀត​បើក​ដំបូល​។ រថយន្ត Centenario បើក​ដំបូល​មាន​តម្លៃ​ត្រឹមតែ​១៩​សែន​ប៉ុណ្ណោះ​កាលពី​ចេញ​ដំបូង តែ​សម្រាប់​ម៉ូ​ដែល​ឆ្នាំ​២០១៨ វា​បាន​ឡើងថ្លៃ​ដល់​ទៅ​៤​លាន​ដុល្លារ​អា​មេ​រិ​ក​។

តាម​ការ​ពិត​ទៅ រថយន្ត Centenario ត្រូវ​បាន​គេ​រចនា​មក​ដើម្បី​បង្អួត​ពី​បច្ចេកវិទ្យា​មិន​ចេញ​ខ្យល់​យ៉ាង​ទំនើប​របស់ Lamborghini ជាង​ការ​អបអរ​ខួប​គម្រប់​១០០​ឆ្នាំ​របស់​ស្ថាបនិក Ferruccio Lamborghini ដែល​លោក​មិនមែន​ជា​អ្នក​និយម​ការ​រចនា​បែប​កប់​ៗ​នោះ​ទេ តែ​លោក​ឱ្យ​តម្លៃ​ទៅ​លើ​ល្បឿន​និង​សមត្ថភាព​បើកបរ​លើ​ផ្លូវ​របស់​រថយន្ត​។

សម្រាប់​សមត្ថភាព​ទប់​កុំឱ្យ​ចាញ់​ខ្យល់​វិញ រថយន្ត Centenario អាច​ប្រើប្រាស់​ខ្យល់​ដែល​រថយន្ត​បើក​បុក​មក​ធ្វើ​ជា​កម្លាំង​ដល់​ទៅ​៥០០​ផោន ដើម្បី​សង្កត់​រថយន្ត​ឱ្យ​ទាប ពេល​បើកបរ​នៅ​ក្នុង​ល្បឿន ១៧៤mph​។ Lamborghini បាន​បំពាក់​ម៉ាស៊ីន​របស់ Aventador ទំហំ 6.5-liter V12 ដែល​មាន​កម្លាំង​ដល់​ទៅ ៧៥៩​សេះ និង សមត្ថភាព​បង្វិល​ជុំ​ដល់​ទៅ ៨៥០០rpm​។ វា​អាច​ជាន់​ពី ០​ទៅ​៦២mph ដោយ​ចំណាយពេល​ត្រឹមតែ ២.៨​វិនាទី និង មាន​ល្បឿន​អតិបរមា ២១៧mph៕

ប្រភព ៖ Carbuzz , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ