ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​បង្វែរ​កំពង់ដ ទៅ​ដាក់​ទីតាំង​កំពង់​ផែ​ថ្មី​ដើម្បី​សុវត្ថិភាព

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ចរាចរណ៍​ប្រកបដោយ​សុ​វត្តិភាព​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវធ្វើ​ដំណើរ ឆ្លង​ស្រឡាង​ពី​ក្រុង​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង អាជ្ញាធរ​ខេត្ត​បាន​តម្រូវ​ឱ្យ​ម្ចាស់​ម្ចាស់​ក្រុមហ៊ុន ដ​ចម្លង ទៅ​ដាក់​នៅ​កំពង់​ផែ​ដែល​បាន​កសាង​ថ្មី​នៅ​ចំណុច​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ចរាចរណ៍​ប្រកបដោយ​សុ​វត្តិភាព​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវធ្វើ​ដំណើរ ឆ្លង​ស្រឡាង​ពី​ក្រុង​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង អាជ្ញាធរ​ខេត្ត​បាន​តម្រូវ​ឱ្យ​ម្ចាស់​ម្ចាស់​ក្រុមហ៊ុន ដ​ចម្លង ទៅ​ដាក់​នៅ​កំពង់​ផែ​ដែល​បាន​កសាង​ថ្មី​នៅ​ចំណុច​ភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ចាប់ពី​ដើមខែ​សីហា​នេះ តទៅ ព្រម​ជាមួយ​ការ​ដាក់​ឱសានវាទ​ត្រឹម​ថ្ងៃ​ទី​៣ ខែសីហា​នេះ​ផង​ដែរ​។ យ៉ាងនេះ​ក្តី កន្លង​ទៅ​ម្ចាស់ ដ​ចម្លង ធ្លាប់​បាន​សំណូម​ដល់​អាជ្ញាធរ​ខេត្ត​ម្តង​ហើយ​រឿង​កំពង់​ផែ​ថ្មី​នេះ ព្រោះ​ពិបាក​ក្នុង​ការ​ចត ដើម្បី​រថយន្ត​តូច​ធំ​ងាយ ស្រួល​ឡើង​ចុះ​លើ​សាឡា​ង​ពេល​ខែ​ទឹក​ឡើង​។

លោក បេ សា​រុំ អភិបាលរង​ក្រុង​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ៖ ដោយ​ពិនិត្យ​ឃើញ​ចំណត​កំពង់​ផែ​ពី​មុន ប្រជាពលរដ្ឋ​មានការ​ចុះឡើង​លំបាក​ដោយសារ​ទីធ្លា​តូច​ចង្អៀត ទើប​អាជ្ញាធរ​ខេត្ត​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ស្រឡាង​ចម្លង​ចូល​ចត​នៅ​ក្នុង​កំពង់​ផែ​ថ្មី​របស់​ខេត្ត​វិញ​។ ទន្ទឹម​គ្នា​នេះ​ដែរ អាជ្ញាធរ​ក្រុង និង​ខេត្ត​បាន​ឲ្យ​ធ្វើការ​ឈូស​ឆាយដី​ចិញ្ចើម​ផ្លូវថ្នល់​នៅ​មុខ​កំពង់​ផែ​ថ្មី​នេះ ដើម្បី​ចាក់​កៅស៊ូ​ពង្រីក​ផ្លូវថ្នល់ ឲ្យ​បាន​ធំ​ទូលាយ​សម្រាប់​សម្រួល​ចរាចរណ៍​ជូន​រថយន្ត​ប្រជាពលរដ្ឋ​បាន​ចុះ និង​ឡើង​ពី​ស្រ​ឡា​បាន​ងាយស្រួល​។

តែ​ការ​ឈូស​ឆាយ​នេះ គេ​ពិនិត្យ​ឃើញ​មានការ​ប៉ះពាល់​ដល់​កាំជណ្តើរ​ខាង​មុខ​ផ្ទះល្វែង​ប្រមាណ​១០​ល្វែង ដែល​សាងសង់​រំលោភ​ចូល​ដី​ចំណី​ផ្លូវ គឺ​ពុំ​មានការ​តវ៉ា​អ្វី​ពី​ម្ចាស់​ផ្ទះល្វែង​ទាំងនោះ​ទេ ព្រោះតែ​ពួក​គាត់​ទទួលស្គាល់​ពិតជា​សាង់សង់​កាំជណ្តើរ​ចូល​លើ​ដី​ចំណី​ផ្លូវ​ពិតមែន​។ ជុំវិញ​ការ​សម្រួល​ឱ្យ​ម្ចាស់​ក្រុមហ៊ុន កំពង់ចម្លង​ទទឹង កំពង់ឆ្នាំង​-​កំពង់លែង​នេះ​ដែរ ត្រូវ​បាន​ប្រភព ពី​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា​៖ ភាគី​ក្រុមហ៊ុន​ដ​ទទឹង​ត្រូវ​បង់ប្រាក់​ភាស៊ី​ដល់​ក្រុមហ៊ុន​ភាស៊ី​ដែល​ដេញថ្លៃ​បាន ខុស​ពីលើ​មុន​ម្ចាស់​ដ​ទទឹង​អាច​ចត​នៅ​ម្តុំ​ភូមិ​ចុង​កោះ មុខ​ព្រះ​វិហារ​ឥ​ស្លា​ម​គឺ​មិន​ចាំបាច់​បង់ប្រាក់​នោះ​ទេ​។

ប៉ុន្តែ​ការ​បង់ថ្លៃ​ភាស៊ី​ដល់​ក្រុមហ៊ុន​ប្រមូល​ភាស៊ី​កំពង់​ផែ​កម្រិត​ណា​គេ​មិន​បានដឹង​នោះ​ទេ​។ ដោយឡែក​ម្ចាស់ ក្រុមហ៊ុន​ស្រឡាង ដ​ទទឹង​បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​យើង​នៅ​ល្ងាច​ថ្ងៃ​ទី​០៤ ខែសីហា​នេះ​ថា​៖ ពិតជា​ត្រូវ​បង់ប្រាក់​ឱ្យ​ម្ចាស់​ភាស៊ី​ពិតមែន ប៉ុន្តែ​ក្នុង​កិច្ច​ស្រុះស្រួល​ផ្ទៃក្នុង​គ្នា​មិន​អាច​បញ្ជាក់​បាន​ទេ​។ ចំពោះ​ទីតាំង​ដែល​ជួប​ការ​លំបាក​ពេល​ខែ​ទឹក​ឡើង ភាគី​យក​ភាស៊ី​ជា​អ្នក​សម្រួល​ធ្វើ​ឡើង​វិញ​។

សូម​បញ្ជាក់​ថា​៖ កំពង់ដ​ទទឹង​ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង គឺជា​ផ្លូវ​គមនាគមន៍​យ៉ាង​សំខាន់​ខ្លាំង​ណាស់ សម្រាប់​ត​ភ្ជាប់​រវាង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ​។ ជាក់ស្តែង​ក្រោយ​ពី​រាជរដ្ឋាភិបាល​កសាង​ផ្លូវ​ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​ខេត្តកំពង់ធំ​រួច​មក មាន​រថយន្ត​រាប់រយ​គ្រឿង​ត្រូវ​ជិះ​ស្រឡាង​ឆ្លងកាត់​ទៅ​មក​ក្នុង​១​ថ្ងៃ​ៗ ព្រោះ​ចម្ងាយ​ផ្លូវ​ជិត​កាត់​បន្ថយ​ពេលវេលា និង​សន្សំ​ថវិកា​៕ ដោយ ៖ ពៅ សុខ​ហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ