ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនយក្សអាមេរិកជាច្រើនចាប់អារម្មណ៍រកស៊ីនៅកម្ពុជា

5 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនយក្សរបស់អាមេរិក មានក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន Ford Motor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Herbalife Nutrition ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុនGoogle ជាដើម សុទ្ធសឹងមានចំណាប់​អារម្មណ៍ក្នុងការបណ្ដាក់ទុននៅកម្ពុជា នេះបើតាមឲ្យរបស់ក្រសួងពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅព្រឹកថ្ងៃទី២៨កញ្ញា តាមប្រព័ន្ធវីដេអូ។ ក្នុងកិច្ចប្រជុំនោះ មានក្រុមហ៊ុនធំៗរបស់អាមេរិកដូចខាងលើបានចូលរួម ក្រៅពីបានចំចាប់អារម្មណ៍បណ្តាក់ទុន នៅកម្ពុជាហើយ មានក្រុមហ៊ុនខ្លះបាន សម្តែងសុទិដ្ឋិនិយមក្នុងការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ពួកគេនៅស្រុកខ្មែរ ជាពិសេសនោះគឺជួយគាំទ្រក្នុងការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយជម្ងឺកូវីដ១៩ ត្រូវបានបញ្ចប់។

លោក រដ្ឋមន្ត្រីបានលើកឡើងពីសក្តានុពលពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក ដែលបានបន្តកើនឡើងបើគិតត្រឹមខែកក្កដាឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបមានចំនួន ៣,៥៧០.៩០ លានដុល្លារ គឺកើនឡើងប្រមាណ១៧,០៤%  បើប្រៀបធៀបនឹង៧ខែដើមឆ្នាំ២០១៩។

នាយកដ្ឋានអាមេរិក របស់ ក្រសួងពាណីជ្ជកម្មបានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនោះ លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីវឌ្ឍនភាពនៃកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងក្របខ័ណ្ឌស្ថាប័ននិងគតិយុត្តិ។ កម្ពុជាបានចូល ជាធរមាននៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ ដែលជាច្បាស់សំខាន់មួយ នៅក្នុងវិស័យពាណិជ្ជនាពេលបច្ចុប្បន្ននេះ  និងការផ្លាស់ប្តូររចនាសម្ព័ន្ធនិងមុខងាររបស់ CAMCONTROL ទៅជាអគ្គនាយកនៃការការពារអ្នកប្រើប្រាស់ការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំប្រកបដោយភាពជោគជ័យ ជាដើម។

លោករដ្ឋមន្រ្តីបានប្រាប់ទៅកិច្ចប្រជុំបន្ថែមថា កាលពីខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជាបានដាក់ចេញនូវកម្មវិធីថ្មីមួយ(New Platform) សម្រាប់ការចុះបញ្ជីពាណិជ្ជកម្ម ចុះបញ្ជីពន្ធដារ និងការចុះបញ្ជីការងារក្នុងពេលតែមួយ ដើម្បីបង្កើនភាពងាយស្រួលដល់វិនិយោគិន ជាមួយនឹងការចុះបញ្ជីពាណិជ្ជកម្ម និងដាក់ដំណើរការឯកសារពាក់ព័ន្ធនៃការចុះបញ្ជីរបស់ពួកគេ។

ឆ្លៀតក្នុងឱកាសនេះ លោក រដ្ឋមន្ត្រីបានធ្វើបច្ចុប្បន្នភាព​ដល់​គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន អំពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចឌីជីថលនៅឆ្នាំ២០២៣ខាងមុខ។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាបានបង្កើតនូវគំនិតផ្តួចផ្តើមជាច្រើនដូចជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP ឆ្នាំ២០១៩-២០២៣) យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការអភិវឌ្ឍន៍ឧស្សាហកម្ម(IDP ឆ្នាំ២០១៥-២០២៥)៕