ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការបន្ថយពន្ធនាំចូល រថយន្ត​នៅកម្ពុជាចុះថោក ឬអត់ ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាចធាំនីភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចបន្ថយអត្រាពន្ធអាករពិសេសលើរថយន្ត ដែលនាំចូល​មកប្រទេស​កម្ពុជា។ ការបន្ថយអត្រពន្ធនេះ ជាផ្នែកមួយដើម្បីស្ដារសេដ្ឋកិច្ចជាតិ ពិសេសការប្រមូលចំណូលពន្ធ ឱ្យបានប្រសើរឡើងវិញ។ ឆ្នាំ២០២០ ដែលសេដ្ឋកិច្ចជួបវិបត្តិដោយសារកូវីដ១៩…

រាចធាំនីភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចបន្ថយអត្រាពន្ធអាករពិសេសលើរថយន្ត ដែលនាំចូល​មកប្រទេស​កម្ពុជា។ ការបន្ថយអត្រពន្ធនេះ ជាផ្នែកមួយដើម្បីស្ដារសេដ្ឋកិច្ចជាតិ ពិសេសការប្រមូលចំណូលពន្ធ ឱ្យបានប្រសើរឡើងវិញ។ ឆ្នាំ២០២០ ដែលសេដ្ឋកិច្ចជួបវិបត្តិដោយសារកូវីដ១៩ ចំណូលពន្ធគយលើរថយន្ត ត្រូវគេដឹង​បានធ្លាក់​ចុះប្រមាណ៤០%។

សម្តេចនាយករដ្ឋមន្រ្តី បានចេញអនុក្រិតបន្ថយពន្ធអាករពិសេសសម្រាប់ការ​នាំចូលទំនិញរថយន្ត កាលពីថ្ងៃទី៩កុម្ភៈឆ្នាំ២០២១ តាមសំណើររបស់​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន។ អនុក្រិត្យរបស់ប្រមុខរដ្ឋាភិបាល បានបន្ថយអត្រាអាករពិសេសលើរថយន្តគ្រួសារ មួយចំនួន នៅក្នុងនោះពី៣០%មក​២០% លើទំនិញរថយន្តប្រើថាមពលប្រេងសំាង ឬហ្គាស និងរយយន្តប្រភេទ ហាយព្រីត ចំនួន៤៦បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ២០១៧ ។​

បន្ថយអត្រាពន្ធពី ៦០% មកន ៥០% លើមុខទំនិញជារថយន្តប្រើថាមពលប្រេងសំាង ឬហ្គាស ឬប្រេងម៉ាស៊ូត និងរថយន្តប្រភេទហាយព្រីត ចំនួន២៣១បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជាឆ្នាំ ២០១៧ ជាធរមាន ។ បន្ថយអត្រាពន្ធអាករពី ៧០% មក ៥០% លើមុខទំនិញរថយន្តប្រភេទហាយព្រីត ចំនួន២០បន្ទាត់នៃតារាងបង់ពន្ធគយឆ្នាំ ២០១៧ ជាដើម ។

នៅក្នុងលិខិតរបស់ក្រសួងសេដ្ឋកិច្ចផ្ញើជូនប្រមុខរដ្ឋាភិបាលដើម្បីសូមបន្ថយពន្ធអាករនាំចូលរថយន្តនេះ បានបញ្ជាក់ថា កាលពីឆ្នាំ២០២០ ចំណូលគយទទួលបាន ២ ៤១៩លានដុល្លារ ត្រូវជា ៨៣.៥% នៃផែនការប្រចាំឆ្នាំ ហើយធ្លាក់ចុះជិត ២៥% ធៀបនឹងចំណូលក្នុងឆ្នាំ ២០១៩ ។ ទំនិញរថយន្ត ជាប្រភពចំណូលគយ​សំខាន់មួយនោះ បានថយចុះ ៤០% ។

 តើការបន្ថយពន្ធនាំចូលនេះអាចធ្វើឲ្យតម្លៃរថយន្តនៅកម្ពុជាថយចុះដែលឬទេ។ កន្លង​មកមកមានការលើកឡើងថារថយន្តនៅកម្ពុជាលក់ថ្លៃខ្លំាង។ រថយន្តមួយទឹក​ដែលនាំ​ចូល​ពី​សហរដ្ឋអាមេរិក បានបង់ពន្ធខ្ពស់ ធ្វើតម្លៃរថយន្តនិងថ្លៃបង់ពន្ធស្មើរគ្នា​មានន័យ​ថា​បើរ​ថយន្តគេលក់តម្លៃមួយម៉ឺនដុល្លារថរយន្តនោះបានបង់ពន្ធ៥ពាន់ដុល្លារហើយ។

មានការកត់សម្គាលមួយទៀតថា ពលរដ្ឋខ្មែរមួយចំនួនបានងាកទៅប្រើ​រថយន្តថ្មីពី​រោងចក្រតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ