ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការ​ទម្លាប់​ញ៉ាំ​ទឹក​ព្រឹក​ឡើង​ពេល​​ពោះ មាន​សារ​សំខាន់​យ៉ាង​នេះ

4 ឆ្នាំ មុន

មិន​ខ្វល់​ថា អ្នក​ស្រេកទឹក ឬ​អត់​ទេ ការ​ញ៉ាំ​ទឹក​តែងតែមាន​ប្រយោជន៍​ជា​ច្រើន​របស់​វា​ចំពោះ​សុខភាព​។ ទឹក​គឺជា​របស់​ដ៏​ល្អ​បំផុត ដែល​អ្នក​ត្រូវការ​ក្នុង​ពេល​ស្រេក​។​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មួយ​ចំនួន​នៅ​ពេល​យើង​ព្យាយាម​ញ៉ាំ​ទឹកបាន​ច្រើន​ក្នុង​ពេល​ពោះ​ទទេ ជា​ពិសេស​ពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​។ ១- ជួយ​លាង​សម្អាត​ពោះវៀន២- បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន៣-…

មិន​ខ្វល់​ថា អ្នក​ស្រេកទឹក ឬ​អត់​ទេ ការ​ញ៉ាំ​ទឹក​តែងតែមាន​ប្រយោជន៍​ជា​ច្រើន​របស់​វា​ចំពោះ​សុខភាព​។ ទឹក​គឺជា​របស់​ដ៏​ល្អ​បំផុត ដែល​អ្នក​ត្រូវការ​ក្នុង​ពេល​ស្រេក​។​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​មួយ​ចំនួន​នៅ​ពេល​យើង​ព្យាយាម​ញ៉ាំ​ទឹកបាន​ច្រើន​ក្នុង​ពេល​ពោះ​ទទេ ជា​ពិសេស​ពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​។

១- ជួយ​លាង​សម្អាត​ពោះវៀន
២- បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន
៣- បង្កើន​ការ​ឃ្លាន​អាហារ​ពេល​ព្រឹក
៤- បង្ការ​ការ​ឈឺក្បាល
៥- លាង​សម្អាត​ពោះវៀនធំ
៦- បង្កើន​ការ​រំលាយ​អាហារ​ក្នុង​ខ្លួន
៧- បង្កើន​ថាមពល​ក្នុង​ខ្លួន
៨- បង្កើន​ការ​សម្រក​ទម្ងន់
៩- ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា
១០- បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ

ការ​ញ៉ាំ​ទឹក​អាច​ព្យាបាល​បញ្ហា​ជា​ច្រើន​របស់​មនុស្ស​យើង​បាន​។ មាន​ជំងឺ​ជា​ច្រើន​ដែល​ចេញពី​ក្នុង​ក្រពះ​។ នៅ​ពេល​អ្នក​ញ៉ាំ​ទឹក​ទាំង​ពោះ​ទទេ ឬ​គ្មាន​អាហារ​ក្នុង​ក្រពះ មាន​ន័យ​ថា អ្នក​កំពុង​តែ​ប្រើ​វិធី​ជួយ​ធ្វើ​ឲ្យ​ក្រពះ​មាន​សុខភាព​ល្អ​ហើយ​។ វិធីសាស្ត្រ​ញ៉ាំ​ទឹក​ពេល​ពោះ​ទទេ​បែប​នេះ មាន​ដើម​កំណើត​ចេញពី​ប្រទេស​ជប៉ុន​។ ជា​ធម្មតា ជនជាតិ​ជប៉ុន​ញ៉ាំ​ទឹក​ប្រមាណ ៤​កែវ​ជា​រៀង​រាល់​ព្រឹក​មុន​ពេល​ញ៉ាំ​អាហារ​។

ក្រោយ​ពី​ញ៉ាំ​ទឹក​រួច ពួក​គេ​រង​ចាំ​យ៉ាង​ហោច​ណាស់ ៣០​នាទី​សិន​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ព្រឹក​។​ទម្លាប់​មួយ​នេះ​នឹង​ជួយ​ឲ្យ​ពួក​គេ​មាន​ភាព​សកម្ម និង​សុខភាព​ល្អ​។ ចំពោះ​អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹក​នេះ​វិញ​គឺ​ធំធេង​ណាស់ ហើយ​យក​ល្អ​គួរតែ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ