ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​-​ចិនជួប​គ្នា​ទល់​មុខតែ​មិន​សង្ឃឹម​អាច​រំលត់ភ្លើង​សង្គ្រាម​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ អ្នក​ចរចា​ចិន​ និង​អា​មេ​រិ​កបាន​ជួប​គ្នា​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​៣០ ​កក្កដា ​នៅ​ទីក្រុង​សៀង​ហៃ ដើម្បី​ជម្រុញ​ការ​ចរចា​ស្ដី​ពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួក​គេ ប៉ុន្តែ​ក្រុង​ប៉េ​កាំ​ង​ក៏​ដូច​ជា​ក្រុង​វ៉ា​ស៊ី​ន​តោន​ផងដែរ ហាក់​ពុំ​ទាន់​សង្ឃឹមលើ​ភ័ព្វវាសនា​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ឡើយ​ ។…

សហរដ្ឋអាមេរិក​-​ចិន ៖ អ្នក​ចរចា​ចិន​ និង​អា​មេ​រិ​កបាន​ជួប​គ្នា​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​៣០ ​កក្កដា ​នៅ​ទីក្រុង​សៀង​ហៃ ដើម្បី​ជម្រុញ​ការ​ចរចា​ស្ដី​ពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួក​គេ ប៉ុន្តែ​ក្រុង​ប៉េ​កាំ​ង​ក៏​ដូច​ជា​ក្រុង​វ៉ា​ស៊ី​ន​តោន​ផងដែរ ហាក់​ពុំ​ទាន់​សង្ឃឹមលើ​ភ័ព្វវាសនា​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ឡើយ​ ។

ការ​ចរចា​នៅ​ក្រុង​សៀង​ហៃនោះ​​ជា​ការ​ជួប​ទល់មុខ​គ្នា​លើក​ដំបូង ចាប់តាំងពី​បរាជ័យ​នៃ​ការ​ចរចា​កាលពី​ខែឧសភា ខណៈ​លោក​ ដូ​ណា​ល់ ​ត្រាំ​ បាន​ចោទប្រកាន់​ក្រុង​ប៉េ​កាំ​ង​ថា មិន​គោរពតាមអ្វីដែលបានសន្យា ។

ចិន​ និង​អា​មេ​រិ​កបាន​ប្រកាន់​ជំហរ​រឹងមាំ​ដូច​គ្នា ចាប់តាំងពី​ឆ្នាំ​មុន​មក ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដោយ​ដាក់​ពន្ធគយ​យ៉ាង​ខ្ពស់​ទៅ​វិញ​ទៅ​មកដែលមាន​ទឹកប្រាក់​សរុប​ជាង​៣៦០​ពាន់​លាន​ដុល្លារ ក្នុង​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ ។

បើតាមទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ី​ន​ហួ​នា​ថ្ងៃ​ទី​៣០​ កក្កដា ក្នុង​បទ​អត្ថាធិប្បាយ​មួយ​និយាយ​ថា ទំនាក់ទំនង​រវាង​ក្រុង​ប៉េ​កាំ​ង ​និង​ក្រុង​វ៉ា​ស៊ីន​តោន មាន​ភាព​តានតឹង​ហើយ​អំពាវនាវ​ដល់​សហ​រដ្ឋអាមេរិកឲ្យ​មានការ​គោរព​ចំពោះ​ចិន​ផង ​បើ​ខ្លួន​មាន​បំណង​ចង់បាន​កិច្ចព្រមព្រៀង​មួយ ​៕

​កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ