ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ដើម​កំណើត​ឈ្មោះ​ខេត្ត​កំពត​

11 ឆ្នាំ មុន

«ខេត្ត​កំពត» តើ​ហេតុ​អ្វី​បាន​ជា​គេ​ដាក់​ឈ្មោះ​បែប​នេះ​ ?​
ខ្មែរ​សរសេរ​ និង​អាន​ពាក្យ​ប្រជុំ​ជន​កំពត​ថា​ គុម្ពត ?​ កំពោត​ ដែល​ជា​ពាក្យ​ក្លាយ​របស់​ឈ្មោះ​ខេត្ត​ ។​ ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ហៅ​ដោយ​សំដៅ​ទៅ​លើ​ភូមិ​មួយ​ដែល​អ្នក​ស្រុក​ស្គាល់​ពី​យូរ​លង់​មក​ហើយ​ ស្ថិត​នៅ​ព្រែក​កំពត​ ដែល​មាន​ប្រភព​មក​ពី​ភ្នំ​ដំរី​ ។​ នៅ​ខាង​លើ​ដៃ​ព្រែក​កំពត​បន្តិច​ដែល​ជា​ទី​ប្រជុំ​ជន​ចិន​រស់​នៅ​ ហៅ​ភូមិ​ព្រៃ​ស្តុក​ (ម្តុំ​អណ្តូង​ខ្មែរ)​ ។ ដូច្នេះ​ពាក្យ​ថា​ គុម្ពត​ និង​កំពោត​ គេ​ពុំ​ដែល​យល់​

«ខេត្ត​កំពត» តើ​ហេតុ​អ្វី​បាន​ជា​គេ​ដាក់​ឈ្មោះ​បែប​នេះ​ ?​
ខ្មែរ​សរសេរ​ និង​អាន​ពាក្យ​ប្រជុំ​ជន​កំពត​ថា​ គុម្ពត ?​ កំពោត​ ដែល​ជា​ពាក្យ​ក្លាយ​របស់​ឈ្មោះ​ខេត្ត​ ។​ ឈ្មោះ​នេះ​ត្រូវ​បាន​គេ​ហៅ​ដោយ​សំដៅ​ទៅ​លើ​ភូមិ​មួយ​ដែល​អ្នក​ស្រុក​ស្គាល់​ពី​យូរ​លង់​មក​ហើយ​ ស្ថិត​នៅ​ព្រែក​កំពត​ ដែល​មាន​ប្រភព​មក​ពី​ភ្នំ​ដំរី​ ។​ នៅ​ខាង​លើ​ដៃ​ព្រែក​កំពត​បន្តិច​ដែល​ជា​ទី​ប្រជុំ​ជន​ចិន​រស់​នៅ​ ហៅ​ភូមិ​ព្រៃ​ស្តុក​ (ម្តុំ​អណ្តូង​ខ្មែរ)​ ។ ដូច្នេះ​ពាក្យ​ថា​ គុម្ពត​ និង​កំពោត​ គេ​ពុំ​ដែល​យល់​ស្រប​ទៅ​លើ​ដើម​កំណើត​ និង​ឫស​គល់​នៃ​ពាក្យ​នេះ​ឡើយ​ ។​

តាម​សម្តី​អ្នក​ខ្លះ​តំណាល​ថា​ មាន​ស្ត្រី​អ្នក​មាន​ធន​ធាន​ស្តុក​ស្តម្ភ​ម្នាក់​ឈ្មោះ​នាង​ពត​ ដែល​បាន​រស់​នៅ​ទីនោះ​ជា​អ្នក​មាន​ឥទ្ធិ​ពល​ និង​ទទួល​ការ​លើក​តម្កើងយ៉ាង​ខ្លាំង​ពី​អ្នក​ស្រុក​ភូមិ​ផង​របង​ជាមួយ​ ដោយ​សារ​ភោគ​ទ្រព្យ​មហា​សាល​របស់​នាង​ ។ អ្នក​ស្រុក​បាន​ប្រមូល​ផ្តុំ​គ្នា​មក​រស់​នៅ​ជុំវិញ​ស្ត្រី​នោះ​តាម​បែប​សាជីវ​កម្ម​ គឺ​របៀប​ជា​ក្រុម​មួយ​ ។​ តំណ​ក្រោយ​មក​ ពាក្យ​ថា​ក្រុម​នេះ​ក្លាយ​មក​ជា​ពាក្យ​កុម​ ។ ដូច​នេះ​នៅ​ជាប់​ភូមិ​ឋាន​នៃ​ក្រុម​របស់​នាង​ពត​ មាន​ឈ្មោះ​ជា​បន្ត​បន្ទាប់​ថា​ ក្រុម​នាង​ពត​ រួច​ក្រុម​ពត​ (ដូច​គ្នា​ពាក្យ​ភ្នំពេញ​ កាត់​មក​ពី​ពាក្យ​ «ភ្នំ​ដូន​ពេញ») ។​

រឿង​និទាន​មួយ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​ បាន​តំណាល​ពី​ស្តេច​ព្រះ​រាម​ នា​សម័យ​បែក​បាក់​លង្វែក​ ដែល​បាន​រត់​គេច​ចេញ​ពី​ការ​បះ​បោរ​ក្នុង​រាជ​វាំង​ ហើយ​ភៀស​ព្រះ​កាយ​មក​គង់​នៅ​ជាមួយ​មហេ​សី​ម្នាក់​ រួម​ទាំង​ពួក​អាមាត្យ​ស្មោះ​ត្រង់​មួយ​ចំនួន​ ។​ បន្ទាប់​មក​ទៀត​ មហេ​សី​ដែល​មាន​នាម​ថា​ អ្នក​ម្នាង​ពត​ មាន​ជំងឺ​ រួច​ស្លាប់​នៅ​ទីនោះ​ ។​ ដើម្បី​ជា​អនុស្សាវរីយ៍​យូរ​លង់​តទៅ​ ចំពោះ​ស្ត្រី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ជាង​គេ​ ជា​ពិសេស​ព្រះ​អង្គ​ក៏​ប្រទាន​ឈ្មោះ​កន្លែង​នោះ​ថា​ កំពត​ ។​

ពាក្យ​កំពត​មាន​ការ​ពន្យល់​ពីរ​បែប​ផ្សេង​ទៀត​ ៖​
១-​តាម​សម្តី​អ្នក​ចេះ​ដឹង​មួយ​ចំនួន​បាន​អះ​អាង​ថា​ ឈ្មោះ​កំពត​ បាន​មក​ពី​ផែន​សិលា​ចារឹក​មួយ​ផ្ទាំង​ដែល​គេ​ប្រទះ​ឃើញ​ក្នុង​ខ្ទម​ស្លឹក​មួួយ​ដែល​គេ​បោះ​បង់​ចោល​ស្ថិត​នៅ​ក្រោយ​ភូមិ​  កំពត ។​ ផែន​ថ្ម​នោះ​មាន​កម្ពស់​៣០​សង់​ទី​ម៉ែត្រ​ ដោយ​មាន​អម​ពី​ចំហៀង​នូវ​ផ្ទាំង​សិលា​ តូចៗ​២​ទៀត​ ។​ អ្នក​ស្រុក​ឱ្យ​ឈ្មោះ​ផ្ទាំង​សិលា​ចារឹក​នោះ​ថា​ កំពត​ ហើយ​ក្លាយ​ជា​វត្ថុ​សក្ការ​បូជា​ ។​

២-​នៅ​ខាង​ត្បូង​បឹង​កំពត​ គេ​បាន​ប្រទះ​ឃើញ​សិលា​ចារឹក​មួយ​ផ្ទាំង​ទៀត​ ដែល​មាន​ទំហំ​ធំ​ ហើយ​មាន​សណ្ឋាន​រូប​រាង​ដូច​ត្រី​ក្រពត​ ស្ថិត​ក្នុង​ព្រៃ​គុម្ពោត​មួយ​ ។​ ប៉ុន្តែ​ទី​កន្លែង​នោះ​នៅ​ជ្រៅ​ពោរ​ពេញ​ទៅ​ដោយ​វាល​ភក់​ ព្រម​ទាំង​ទឹក​ជំនន់​លិច​ពិបាក​ចូល​ទៅ​ដល់​ ។​ ដូច​នេះ​តំណ​ត​ក្រោយ​មក​ពាក្យ​ក្រពត​ ក៏​ក្លាយ​ទៅ​ជា​កំពត​ ។​

យើង​មាន​ទំនោរ​ទៅ​លើ​មតិ​មួយ​នៃ​ការ​បក​ស្រាយ​ទាំង​ពីរ​ចុង​ក្រោយ​ដែល​សម​ស្រប​អាច​ទទួល​យក​ពី​បណ្តា​​ជន​អ្នក​ចេះ​ដឹង​ដែល​រស់​នៅ​លើ​ទឹក​ដី​នោះ​ពី​យូរ​លង់​ណាស់​មក​ហើយ​ ។​

ជា​ចុង​ក្រោយ​គេ​បាន​ពន្យល់​មួយ​បែប​ផ្សេង​ទៀត​ តែ​មិន​សូវ​ជា​ពិត​ប្រាកដ​ប៉ុន្មាន​ទេ​ គឺ​ពាក្យ​កំពត​ បាន​ចេញ​ពី​ពាក្យ​ថា​ កម្ពុជា​ ដែល​មាន​សំឡេង​ «កំៗ» ដូច​គ្នា​ ដែល​ជា​ឈ្មោះ​ពី​ដើម​មក​នៃ​ប្រទេស​កម្ពុជា​ ។​ ការ​បង្ហាញ​ពន្យល់​បែប​សាមញ្ញ​នូវ​ពាក្យ​ «កំៗ» ខាង​លើ​នេះ​ ក៏​គេ​មិន​អាច​ទទួល​យក​បាន​ដែរ​ ។​

១-​តាម​ឯក​សារ​របស់​លោក​ ឌឿ​ វ៉ាន់​ បាន​សរសេរ​ជូន​មក​ក្រុម​ទំនៀម​ទម្លាប់​ខ្មែរ​នៅ​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​១៩៥៣​ថា​ ក្រុង​កំពត​ ពី​ដើម​ដុះ​សុទ្ធ​តែ​កូន​ស្មាច់​ កូន​ផ្អាវ​នៅ​តាម​មាត់​សមុទ្រ​ដែល​សម្រាប់​ឱ្យ​អ្នក​ជំនួញ​ចត​ទូក​ និង​សំពៅ​ ។​ ត​ក្រោយ​មក​ទៀត​ មាន​ចិន​ យួន​ ចាម​ ខ្មែរ​ទៅ​សង់​ខ្ទម​នៅ​ជា​ កំប៉ូតៗ​ទទឹង​ថ្ងៃ​នៅ​តាម​បណ្តោយ​មាត់​ព្រែក​កំពង់​បាយ​ ភ្ជាប់​ទៅ​កោះ​ធំ​ដើម្បី​រក​ស៊ី​លក់​ដូរ​ ។ កន្លែង​ដែល​ចាម​ ចិន​ ខ្មែរ​ យួន​ សង់​ខ្ទម​រស់​នៅ​ គេ​សង្កេត​ឃើញ​មាន​ផ្ទះ​ជា​កំប៉េត​កំប៉ូត​ ?​ ទើប​គេ​សន្មត​ហៅ​ថា​ «ភូមិ​កំប៉ូត» ។​

លុះ​ក្រោយ​មក​ទៀត​ ពេល​មាន​ផ្ទះ​នៅ​ហើយ​ អ្នក​លក់​ដូរ​ធ្វើ​តៀម​លក់​បាយ​សម្រាប់​ឈ្មួញ​អម្រែក​ ចិន​ យួន​ ចាម​ ជ្វា​ និង​ពួក​ឈ្មួញ​ដែល​ចត​ទូក​ ឬ​អ្នក​ធ្វើ​ដំណើរ​ឈប់​ដើម្បី​បរិភោគ​បាយ​នៅ​កន្លែង​នោះ​ ។​ ក្រោយ​មក​អ្នក​ដំណើរ​ឱ្យ​ឈ្មោះ​ទីនោះ​ថា​ «ផ្សារ​កំប៉ូត» ឬ​ភូមិ​កំប៉ូត​ ថា​ «ផ្សារ​កំពង់​បាយ» ។ នាម​បញ្ញត្តិ​ទាំង​ពីរ​នោះ​ប្រើ​ច្របូក​ច្របល់​គ្នា​ ខ្លះ​ហៅ​ថា​ ផ្សារ​កំប៉ូត​ ខ្លះ​ទៀត​ហៅ​ថា​ ផ្សារ​កំពង់​បាយ​ តែ​សព្វ​ថ្ងៃ​គេ​ហៅ​ថា​ ខេត្ត​កំពត​ ។​

២-​តាម​លោក​ម៉ាដ្រូល​ (Madrolle) បាន​និយាយ​ថា​ ទី​ប្រជុំ​ជន​នៅ​តាម​ឆ្នេរ​សមុទ្រ​មាន​ដុះ​សុទ្ធ​តែ​ដើម​ផ្អាវ​ តែ​កន្លែង​ដែល​ឈ្មោះ​ថា​ កំពត​ សព្វ​ថ្ងៃ​ហៅ​ថា​កំពង់​បាយ​ ។​

លោក​ទាំង​ពីរ​ថា​ កំពង់​បាយ​ដូច​គ្នា​ ខុស​ត្រង់​លោក​ ឌឿ​ វ៉ាន់​ ថា​ផ្សារ​កំប៉ូត​ ។​ ឯ​លោក​ម៉ា​ដ្រូល​ បាន​អះ​អាង​ថា​ កំពត​ ប្រហែល​មក​ពី​ពាក្យ​កម្ពុជា​ គេ​អាច​សរសេរ​ទៅ​ជា​កម្ពុជា​រដ្ឋ​ ដល់​គេ​កាត់​រដ្ឋ​ចេញ​ទៅ​នៅ​សល់​តែ​កម្ពុជា​ ។​

នៅ​ពេល​ដែល​ក្រុង​កំពត​ កំពុង​កកើត​ មាន​ឈ្មួញ​ជន​ជាតិ​សៀម​ធ្វើ​ដំណើរ​តាម​សមុទ្រ​មក​ឈប់​អាស្រ័យ​បាយ​នៅ​ត្រង់​កន្លែង​នោះ​ ។ ព្រោះ​ថា​ ភាសា​សៀម​ ពាក្យ​ថា​ កម្ពុជា​ អាន​ថា​ «កម្ពុត»​ ដល់​ យូរៗ​ទៅ​ដោយ​ធ្វេស​ប្រហែស​បាត់​ស្រៈ​អ៊ុ ( ុ) នៅ​សល់​តែ​ «កំពត» ។

ឯក​សារ​នេះ​ផ្តល់​ឱ្យ​ដោយ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពត​ ដោយ​ស្រង់​ពី​សៀវ​ភៅ​ E.Mènètrier ទំព័រ​ទី​២​ បក​ប្រែ​ពី​ភាសា​បារាំង​ ដោយ​ញ៉ូវ​ សាឯម​ សាស្ត្រា​ចារ្យ​អក្សរ​សាស្ត្រ​ខ្មែរ​ និង​សាវតារ​លោក​ឌ.គាម​ ទំព័រ​ទី​១២ និង​ទី១៣ ៕​