ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ទ​មិឡ​អស់​លក្ខណ៍​​ព្រះ​សុវណ្ណ​កោដ្ឋ​តម្កល់​ព្រះ​សារី​រិក​ធាតុ​បាន​រក​ឃើញ​នៅ​ខេត្ត​តា​កែវ​

11 ឆ្នាំ មុន

ខេត្ត​តាកែវ ៖​​​ ​​ជា​កា​រ​ពិត​ណាស់​​​ដែល​​ថា​កុំ​ឃើញ​ទឹក​ស្ងប់​​ថា​ក្នុង​ទឹក​គ្មាន​ត្រី​​ឱ្យ​សោះ​​ យ៉ាង​ណា​មិញ​​​​​ ការ​បាត់​​​ព្រ​ះសុវណ្ណ​​កោដ្ឋ​​តម្កល់​​ព្រះ​បរម​​សារី​រិក​ធាតុ​​ កាល​ពី​វេលា​រំលង​អធ្រាត្រ​​​ថ្ងៃ​ទី​១០ ខែ​ធ្នូ ​​​ឆ្នាំ​​២០១៣ កន្លង​មក​នេះ​​ ត្រូវបាន​ទទួល​ដំណឹង​​ថា ព្រះ​សុវណ្ណ​កោដ្ឋ​​តម្កល់​​ព្រះបរម​​សារី​រិក​ធាតុ​ ត្រូវ​បា​ន​រកឃើញ​​ហើយ​ ដោយ​​សមត្ថ​កិច្ច​​នគរ​បាល​ក្រសួងមហា​ផ្ទៃ​​ និង​សមត្ថកិច្ច​​​នគរ​បាល​ខេត្តតាកែវ​​ នារសៀល​ថ្ងៃទី​​​​​៦ កុម្ភៈ​​ ។

ខេត្ត​តាកែវ ៖​​​ ​​ជា​កា​រ​ពិត​ណាស់​​​ដែល​​ថា​កុំ​ឃើញ​ទឹក​ស្ងប់​​ថា​ក្នុង​ទឹក​គ្មាន​ត្រី​​ឱ្យ​សោះ​​ យ៉ាង​ណា​មិញ​​​​​ ការ​បាត់​​​ព្រ​ះសុវណ្ណ​​កោដ្ឋ​​តម្កល់​​ព្រះ​បរម​​សារី​រិក​ធាតុ​​ កាល​ពី​វេលា​រំលង​អធ្រាត្រ​​​ថ្ងៃ​ទី​១០ ខែ​ធ្នូ ​​​ឆ្នាំ​​២០១៣ កន្លង​មក​នេះ​​ ត្រូវបាន​ទទួល​ដំណឹង​​ថា ព្រះ​សុវណ្ណ​កោដ្ឋ​​តម្កល់​​ព្រះបរម​​សារី​រិក​ធាតុ​ ត្រូវ​បា​ន​រកឃើញ​​ហើយ​ ដោយ​​សមត្ថ​កិច្ច​​នគរ​បាល​ក្រសួងមហា​ផ្ទៃ​​ និង​សមត្ថកិច្ច​​​នគរ​បាល​ខេត្តតាកែវ​​ នារសៀល​ថ្ងៃទី​​​​​៦ កុម្ភៈ​​ ។

​ក្រុម​មន្ត្រី​​សមត្ថកិច្ច​ដែល​កំពុង​​ធ្វើ​កិច្ច​ការ​នេះ​​មិន​ទាន់់​បាន​ផ្ដល់ព័ត៌មាន​ភ្លាម​ៗ​​​ជុំ​វិញការ​រក​ឃើញ​​​ព្រះបរម​​សារី​រិក​ធាតុ​នេះទេ​ ដោយ​​​គ្រាន់​តែ​​បង្ហើប​​ឱ្យ​ដឹង​ខ្លះ​ថា​​ ព្រះសុវណ្ណ​​​កោដ្ឋ​​តម្កល់​ព្រះ​បរម​សារី​រិក​ធាតុ​ បាន​រក​ឃើញ​ក្នុង​លំនៅ​ឋាន​មួយ​ក្នុង​ភូមិ​កកោះ​ ឃុំ​ខ្វាវ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ ដែល​មាន​ស្ត្រី​ឈ្មោះ​ សារ៉េត​ ជា​ម្ចាស់​ផ្ទះ ។​ ក្រុមមន្ត្រី​ដែល​ស្និទ្ធ​នឹង​ប្រតិបត្តិ​ការ​នេះ​ បាន​ឱ្យ​ដឹង​ថា​ ប្រតិបត្តិ​ការ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​៦​ កុម្ភៈ​ ខណៈ​សមត្ថ​កិច្ច​តាម​​ជន​២​នាក់​ ជិះ​ម៉ូតូ​ធំ​ឌុប​គ្នា​ ។​ ជន​សង្ស័យ​ដែល​ទំនង​ជា​បាន​ដឹង​ខ្លួន​នោះ​ មាន​ម្នាក់​បាន​រត់​ចូល​ទៅ​ក្នុង​រថយន្ត​ម៉ាក​ហុី​យ៉ាន់​ដាយ​របស់​ខ្លួន​ ពណ៌​ខ្មៅ​ មាន​តម្លៃ​ប្រមាណ​៣​ម៉ឺន​ដុល្លារ​ ដោយ​បាន​ឡុក​សោ​ទ្វារ​មិន​ឱ្យ​សមត្ថ​កិច្ច​ដែល​ប្រដេញ​តាម​នោះ​ចាប់​ខ្លួន​ទេ​ រីឯ​ជន​ម្នាក់​ទៀត​ បាន​ព្យាយាម​ជិះ​ម៉ូតូ​ធំ​នោះ​គេច​ខ្លួន​ ។​ ទោះ​បី​ជា​បែប​នេះ​ក្តី​ សមត្ថ​កិច្ច​បាន​វាយ​បំបែក​កញ្ចក់​រថយន្ត​ដែល​ជន​នេះ​នៅ​ក្រាញ​ក្នុង​រថយន្ត​ ទើប​ចាប់​ខ្លួន​បាន​ ។​

ដោយ​សារ​តែ​ការ​ចាប់​ខ្លួន​នោះ​ឯង​ ទើប​ឈាន​ទៅ​រក​ឃើញ​ព្រះ​សុវណ្ណ​កោដ្ឋ​ តម្កល់​ព្រះ​បរម​សារី​រិក​ធាតុ​ ដែល​បាន​លាក់​ទុក​ក្នុង​ផ្ទះ​ស្ត្រី​ឈ្មោះ​ សារ៉េត​ ក្នុង​ភូមិ​កកោះ​ ឃុំ​ខ្វាវ​ ស្រុក​ទ្រាំង​ ។​ តាម​ប្រភព​ដដែល​ថា​ ជន​ដែល​បាន​លួច​ព្រះ​សុវណ្ណ​កោដ្ឋ​ដែល​តម្កល់​ព្រះ​បរម​សារី​រិក​ធាតុ​ដែល​បាន​តម្កល់​នៅ​ក្នុង​ព្រះ​បរម​សក្យ​មុនី​ចេតិយ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ ហៅ​ភ្នំ​អដ្ឋ​រស្ស​ ឬ​ភ្នំ​ឧដុង្គ​នោះ​ គឺ​ឈ្មោះ​ កែវ​ ពិសី​ អាយុ​ជាង​២០​ឆ្នាំ​ ជា​ជន​ញៀន​ថ្នាំ​ និង​ជា​មុខ​សញ្ញា​ចោរ​កម្ម​ដ៏​សកម្ម​ដែល​សមត្ថ​កិច្ច​តាម​ប្រមាញ់​ ។​ ការ​រក​ឃើញ​ព្រះ​សុវណ្ណ​កោដ្ឋ​ដែល​តម្កល់​ព្រះ​បរម​សារី​រិក​ធាតុ​នា​ពេល​នេះ​ ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​ ឡឹក​ វណ្ណៈ​ អនុ​ប្រធាន​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃ​ ក្រោម​បញ្ជា​របស់​លោក​ឧត្តម​សេនីយ៍​ឯក​ ម៉ក់​ ជីតូ​ ដោយ​រួម​ជាមួយ​សមត្ថ​កិច្ច​នគរ​បាល​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​តាកែវ​ ផង​ដែរ​ ។ ​​តាមប្រភពព័ត៌មានជំហាន​ដំបូង​​ថា ​ជន​សង្ស័យ​ឈ្មោះ​កែវ ពិសី ​ជា​អ្នក​​យក​ទៅ​លក់​ឱ្យ​​ស្ត្រី​ឈ្មោះ​ សារ៉េត ។ ​​នៅ​វេលា​ល្ងាច​​ថ្ងៃ​ដដែល​​ ក្រោយ​ពី​ការ​ដក​ហូត​​បាន​ហើយ​ ក៏​បាន​យក​ទៅ​តម្កល់​​​នៅ​​ស្នងការ​ដ្ឋានន​គរ​បាល​ខេត្ត​តាកែវ ដើម្បី​រង់​ចាំ​​សម្ដេច​​ព្រះ​សង្ឃ​រាជ​​យាង​​មក​ពិនិត្យ​ ។ ​បើ​គិត​​ពី​រយៈ​​ពេល​នៃ​ការបាត់​​ពី​ភ្នំ​ព្រះ​រាជ​ទ្រព្យ​មក​ដល់​ថ្ងៃនេះ​​ គឺមាន​រយៈ​ពេល​ជិត​​២ខែ​មក​ហើយ​ ។​
ទាក់​ទិន​នឹង​ព័ត៌​មាន​គួរ​ឱ្យ​រន្ធត់​សម្រាប់​ប្រជា​ពល​រដ្ឋ​ដែល​កាន់​ព្រះ​ពុទ្ធ​សាសនា​ ត្រូវ​បាន​ប្រភព​ក្រៅ​ផ្លូវ​ការ​នានា​និយាយ​ថា​ ក្រុម​ចោរ​ជា​ទមិឡ​ឥត​សាសនា​ បាន​ធ្វើ​សកម្ម​ភាព​លួច​នៅ​យប់​ថ្ងៃ​ទី​៩​ ធ្នូ​ ឈាន​ចូល​ថ្ងៃ​ទី​១០​ ធ្នូ​ កន្លង​មក​នេះ​ ។​

គួរ​កត់​សម្គាល់​ថា​ ព័ត៌​មាន​ពី​ការ​បាត់​នេះ​ មិន​ត្រូវ​បាន​សមត្ថ​កិច្ច​​ និង​អាជ្ញា​ធរ​ទម្លាយ​ឱ្យ​ដឹង​ម្តង​ណា​ទេ​ ថា​តើ​ព្រះ​សុវណ្ណ​កោដ្ឋ​ដែល​ធ្វើ​អំពី​មាស​នោះ​ពិត​ជា​ត្រូវ​ចោរ​លួច​បាត់​មែន​​ ឬ​អត់​ ?​ ដោយ​សារ​មិន​មាន​ការ​ផ្តល់​ព័ត៌​មាន​ ទើប​ដំណឹង​នេះ​បាន​ក្លាយ​ទៅ​ជា​ដំណឹង​បែប​​ចចាម​អារ៉ាម​ ត​រហូត​មក​ ប៉ុន្តែ​ពេល​នេះ​ បាន​រក​ឃើញ​ហើយ​ ព្រម​ទាំង​ធ្វើ​ឱ្យ​ចោរ​ទមិឡ​អស់​លក្ខណ៍​ប្រាកដ​មែន​ ៕​