ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងអនិច្ចា​បុរសកង់​ឌុបអត់​លុយមិន​នាំប្រពន្ធ​មកពេទ្យ ឈឺ​ពោះឆ្លង​ទន្លេ4ថ្ងៃ​កន្លះ​ទើបនាំ​មកពេទ្យ​យឺត​ពេល

11 ឆ្នាំ មុន

ខេត្ត​ព្រៃ​វែង​ ៖ ស្ត្រី​ម្នាក់​ឈឺ​ពោះ​សម្រាល​កូន​អស់​រយៈ​ពេល​៤​ថ្ងៃ​កន្លះ​ ទើប​ក្រុម​គ្រួសារ​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ហើយ​គ្រូ​ពេទ្យ​ក៏​បាន​ប្រឹង​ប្រែង​អស់​លទ្ធ​ភាព​ទើប​ស្រោច​ស្រង់​ជីវិត​ទារក​ក្នុង​ផ្ទៃ​ម្តាយ​បាន​ តែ​គួរ​ឱ្យ​សោក​ស្តាយ​មិន​អាច​ជួយ​ជីវិត​ម្តាយ​បាន​តែ​យឺ​ត​ពេល​ ដោយ​សារ​ទុក​យូរ​ពេក​ទើប​យក​មក​មន្ទីរ​ពេទ្យ​ ។

ខេត្ត​ព្រៃ​វែង​ ៖ ស្ត្រី​ម្នាក់​ឈឺ​ពោះ​សម្រាល​កូន​អស់​រយៈ​ពេល​៤​ថ្ងៃ​កន្លះ​ ទើប​ក្រុម​គ្រួសារ​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ហើយ​គ្រូ​ពេទ្យ​ក៏​បាន​ប្រឹង​ប្រែង​អស់​លទ្ធ​ភាព​ទើប​ស្រោច​ស្រង់​ជីវិត​ទារក​ក្នុង​ផ្ទៃ​ម្តាយ​បាន​ តែ​គួរ​ឱ្យ​សោក​ស្តាយ​មិន​អាច​ជួយ​ជីវិត​ម្តាយ​បាន​តែ​យឺ​ត​ពេល​ ដោយ​សារ​ទុក​យូរ​ពេក​ទើប​យក​មក​មន្ទីរ​ពេទ្យ​ ។

បុរស​ជា​ប្តី​ឈ្មោះ​ ឡុង​ សាវឿន​ អាយុ​២៤​ឆ្នាំ​ អង្គុយ​ក្បែរ​សពប្រពន្ធ​ឈ្មោះ​ ជឿន​ ណារី​ អាយុ​១៩​ឆ្នាំ​ បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា ព្រោះ​តែ​គ្មាន​ប្រាក់​ទើប​បណ្តាល​ឱ្យ​ប្រពន្ធ​​ស្លាប់​ទាំង​ការ​ឈឺ​ចាប់​ ។ ប្រពន្ធ​គាត់​ឈឺ​ពោះ​តិច​ៗ​អស់​រយៈ​ពេល​៤​ថ្ងៃ​កន្លះ​ គឺ​ឈឺ​បាត់​ៗ​ លុះ​ចូល​ដល់​ថ្ងៃ​ទី​៥​ គឺ​ថ្ងៃ​ទី​៣​ កុម្ភៈ​ ទើប​ឈឺ​ខ្លាំង​ ហើយ​គាត់​ក៏​សម្រេច​ចិត្ត​នាំ​ប្រពន្ធ​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​អ្នក​លឿង​ គ្រូ​ពេទ្យ​ឱ្យ​បង់​សេវា​៦០.០០០​រៀល​ ។ នៅ​ទី​នោះ​ក្រុម​គ្រូ​ពេទ្យ​ប្រឹង​អស់​លទ្ធ​ភាព​ទើប​ប្រពន្ធ​របស់​គាត់​សម្រាល​បាន​កូន​ស្រី​១​ មាន​ទម្ងន់​៣​គីឡូ​ក្រាម​២​ខាំ​ សម្រាល​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​​ចូល​ថ្ងៃ​ទី​៤ កុម្ភៈ​ ។ បុរស​ជា​ប្តី​រៀប​រាប់​ទៀត​ថា លុះ​នៅ​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ ស្រាប់​តែ​ប្រពន្ធ​របស់​គាត់​មាន​សភាព​ដុន​ដាប​ខ្លាំង​ ដោយ​សារ​ធ្លាក់​ឈាម​ច្រើន​ពេក​ ដែល​ឃើញ​សភាព​ដូច​នេះ​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​អ្នក​លឿង​ សម្រេច​បញ្ជូន​ប្រពន្ធ​គាត់​ទៅ​មន្ទីរ​ពេទ្យ​ខេត្ត​ស្វាយ​រៀង​ ។ ពេល​ទៅ​ដល់​ក្រុម​គ្រូ​ពេទ្យ​ប្រាប់​​ថា ពុំ​មាន​លទ្ធ​ភាព​ជួយ​បាន​ទេ ព្រោះ​ទុក​យូ​រ​ពេក​ធ្លាក់​ឈាម​ឡើ​ង​ខ្សោះ​អស់​ពី​ខ្លួន​​ ហើយ​មិន​អាច​​​ជួយ​បាន​ ។ ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​៤ កុម្ភៈ និង​បាន​នាំ​មក​លំ​នៅ​ឋាន​នៅ​ផ្ទះ​សហ​គមន៍​ក្នុង​ភូមិ​II ឃុំ​ព្រែក​ខ្សាយ​ «ខ» ស្រុក​ពាម​រក៍ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី ។

បុរស​ជា​ប្តី​បាន​អំពាវ​នាវ​ដល់​សប្បុរស​ជន​មេត្តា​ជួយ​ផ្តល់​ជា​ថវិកា​ដល់​គាត់​ផង​ ដើម្បី​យក​មក​ធ្វើ​បុណ្យ​ឱ្យ​ប្រពន្ធ​ និង​ទិញ​ទឹក​ដោះ​​គោ​ឱ្យ​កូន​បៅ​ ព្រោះ​គាត់​គ្មាន​លទ្ធ​ភាព​ទេ​ រាល់​ថ្ងៃ​ប្រកប​របរ​រត់​កង់​ឌុប​រក​១​ថ្ងៃ​សម្រាប់​តែ​​១​ថ្ងៃ​ប៉ុណ្ណោះ​៕