ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​និងកម្មករ​សិុន​ទ្រីបើកយុទ្ធនា​ការកម្ចាត់​សំរាម

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើ​កូដ​កម្ម​តវា៉​អស់​រយៈ​ពេល​៤​ថ្ងៃ​កន្លង​មក​ និង​បន្ទាប់​ពី​ដោះ​ស្រាយ​បញ្ហារួច​រាល់​ កម្ម​ករ​ប្រមូល​សំរាម​របស់​ក្រុម​ហ៊ុន​សិុន​ទ្រី​ ដឹក​នាំ​ដោយ​លោក​ យស់ យុទ្ធី អភិ​បាល​រង​ខណ្ឌ​ដូន​ពេញ​ និង​លោក​ គឹម​ វុត្ថា ប្រធាន​សណ្តាប់​ធ្នាប់​ខណ្ឌ​ បាន​ចុះ​ប្រមូល​សំរាម​នៅ​តាម​មហា​វិថី​សំខាន់​ៗ​មួយ​ចំនួន​​ កាល​ពី​វេលា​​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៦ កុម្ភៈ ដោយ​ប្រើ​ប្រាស់​រថ​យន្ត​ដឹក​សំរាម​ចំនួន​១៨​គ្រឿង​ និង​គ្រឿង​ចក្រ​ចូក​សំរាម​ជា​ច្រើន​គ្រឿង​ផង​​ដែរ ។

លោក​ គឹម​ វុត្ថា​ ប្រធាន​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​បាន​ឱ្យ​ដឹង​ថា អស់​រយៈ​ពេល​បី​ថ្ងៃ​កន្លង​មក​ហើយ​ដែល​សំរាម​ត្រូវ​បាន​គរ​ចោល​នៅ​តាម​ដង​វិថី​នា​នា​ក្នុង​ខណ្ឌ​ដូន​ពេញ​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យា៉ង​ធ្ងន់​ធ្ងរ​ដល់​សោ​ភ័ណ​ភាព​ទី​ក្រុង​ក៏​ដូច​ជា​ប៉ះ​ពាល​់​ដល់​សុខ​ភាព​ផង​ដែរ ខណៈ​ពេល​បង​ប្អូន​ប្រមូល​សំរាម​ក្រុម​ហ៊ុន​សិុន​ទ្រី​នាំ​គ្នា​ធ្វើ​កូដ​កម្ម​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​ ។ បន្ទាប់​ពី​បង​ប្អូន​កម្ម​ករ​សិុន​ទ្រី​យល់​ព្រម​​ចូល​ធ្វើ​ការ​ជា​ធម្ម​តា​វិញ​ នៅ​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​៥​ កុម្ភៈ និង​តាម​ការ​ណែ​នាំ​ពី​លោក​អភិ​បាល​រាជ​ធានី​ភ្នំ​ពេញ​ក៏​ដូច​ជា​លោក​អភិបាល​ខណ្ឌ​ដូន​ពេញ​ រូប​លោក​និង​លោក​ យស់​ យុទ្ធី​ អភិ​បាល​រង​ខណ្ឌ​ដូន​ពេញ​ បាន​​ដឹក​នាំ​កម្ម​ករ​ប្រមូល​សំរាម​ក្រុម​ហ៊ុន​សិុន​ទ្រី​ ចុះ​ប្រមូល​​សំរាម​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​ មហា​វិថី​ព្រះ​មុនី​វង្ស​ មហា​វិថី​ព្រះ​នរោ​ត្តម​ ផ្លូវ​ភ្លោះ​មុខ​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង​ កំណាត់​មហា​វិថី​សហ​ព័ន្ធ​រុស្សុី​ វិថី​សុរា​ម្រឹត​ វិថី​សុ​ធា​រស​ រហូត​ដល់​ម៉ោង​ជាង​១២​រំលង​អធ្រាត្រ​ ។ ការ​ប្រមូល​សំរាម​នៅ​តាម​មហា​វិថី​ខាង​លើ​ ក៏​បាន​រំលស់​ការ​កក​ស្ទះ​ផង​ដែរ​ ។

ដោយ​ឡែក​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ កុម្ភៈ កម្ម​ករ​ប្រមូល​សំរាម​បាន​បន្ត​យក​សំរាម​ចេញ​នៅ​តាម​ផ្លូវ​នានា​ដូច​ជា​ផ្លូវ​លេខ​១៣​ លេខ​១៩ លេខ​១៤៤ លេខ​១៣០ លេខ​១៣៦ ជុំ​វិញ​ផ្សារ​កណ្តាល​ ​ផ្សារ​ចាស់​ និង​ផ្សារ​ធំ​ថ្មី​ ។ល។ ការ​ប្រមូល​សំរាម​នៅ​រសៀល​ថ្ងៃ​ទី​៥​​ កុម្ភៈ មក​ដល់​ថ្ងៃ​ទី​៦​ កុម្ភៈ​ ក៏​បាន​ប្រមូល​ដឹក​ចេញ​អស់​ប្រហែល​ជា​៤០​ភាគ​រយ​​ហើយ ។
មន្ត្រី​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រមូល​សំរាម​ប្រចាំ​ខណ្ឌ​ដូន​ពេញ​បាន​និយាយ​ថា ក្នុង​ការ​ប្រមូល​នេះ​ដោយ​សារ​តែ​សំរាម​មាន​ការ​ថែម​ជា​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​ដែល​ខាង​ក្រុម​ហ៊ុន​សិុន​ទ្រី​ ត្រូវ​ដោះ​ស្រាយ​ឱ្យ​អស់​នោះ​ គឺ​សំរាម​នៅ​ក្នុង​​ខណ្ឌ​ចំនួន​៤​ដូច​ជា​ ខណ្ឌ​ដូន​ពេញ​ ខណ្ឌ​៧មករា ខណ្ឌ​ចំការ​មន និង​ខណ្ឌ​ទួល​គោក​ ព្រោះ​ខណ្ឌ​ទាំង​៤​នេះ​ ជា​កន្លែង​សំបូរ​អ្នក​ទេស​ចរណ៍​ជាតិ​ និង​អន្តរ​ជាតិ​ដើរ​កម្សាន្ត​ ព្រម​ទាំង​ជា​ខណ្ឌ​នៅ​កណ្តាល​រាជ​ធានី​ ។

លោក​ប្រធាន​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​បាន​បញ្ជាក់​ថា សំរាម​មាន​នៅ​សល់​តាម​ដង​ផ្លូវ​ខាង​ក្នុង​ប៉ុណ្ណោះ​ រី​ឯ​​តាម​មហា​វិថី​សំខាន់​ៗ​ត្រូវ​បាន​ដឹក​ចេញ​អស់​ហើយ​ និង​កំពុង​បន្ត​ដឹក​ចេញ​ជា​បន្ត​បន្ទាប់​ទៀត​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ​ ។ លោក​និយាយ​ថា ក្នុង​រយៈ​ពេល​ប្រហែល​ថ្ងៃ​ទី​៧​ កុម្ភៈ នឹង​អស់​សំរាម​ទាំង​ស្រុង៕