ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចង់ហ៊ាន…ទោះលួចលាក់​កំណាត់​ឈើ​ក្នុងស្រះ​​ទឹក

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ឈើ​ដែល​ពួក​ឈ្មួញ​លួច​ទម្លាក់​ទុក​ក្នុង​ស្រះ​ទឹក ​ត្រូវ​បាន​អង្គការ​ការពារ​ព្រៃឈើ​សត្វព្រៃ​និង​បរិស្ថាន ​ប្រទះ​ឃើញ​ហើយត្រូវ​អភិបាលស្រុក​បញ្ជា​ឱ្យ​រឹបអូស​យក​មក​រក្សារ​ទុក​នៅ​បរិវេណ​សាលាស្រុក ដើម្បី​រង​់ចាំ​ធ្វើការ​វាសវែង​តាម​ក្រោយ​។ ការ​ប្រទះ ​ឃើញ​ឈើ​ដែល​ឈ្មួញ​លាក់​ទុក​ក្នុង​ស្រះ​ទឹក​នោះ​និង​​​រឹបអូស​នោះ​ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​អភិបាលស្រុក​វ៉ើនសៃ​ នៅ​វេលា​ម៉ោង​១២…

ខេត្តរតនគិរី​៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ឈើ​ដែល​ពួក​ឈ្មួញ​លួច​ទម្លាក់​ទុក​ក្នុង​ស្រះ​ទឹក ​ត្រូវ​បាន​អង្គការ​ការពារ​ព្រៃឈើ​សត្វព្រៃ​និង​បរិស្ថាន ​ប្រទះ​ឃើញ​ហើយត្រូវ​អភិបាលស្រុក​បញ្ជា​ឱ្យ​រឹបអូស​យក​មក​រក្សារ​ទុក​នៅ​បរិវេណ​សាលាស្រុក ដើម្បី​រង​់ចាំ​ធ្វើការ​វាសវែង​តាម​ក្រោយ​។

ការ​ប្រទះ ​ឃើញ​ឈើ​ដែល​ឈ្មួញ​លាក់​ទុក​ក្នុង​ស្រះ​ទឹក​នោះ​និង​​​រឹបអូស​នោះ​ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​អភិបាលស្រុក​វ៉ើនសៃ​ នៅ​វេលា​ម៉ោង​១២ និង១០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៩ ​កក្កដា ​នៅ​ចំណុច​ភូមិ​ហ្វាំ​ង​ឃុំ​ប៉ុង​ស្រុក​វើ​ន​សៃ​ខេត្តរតនគិរី​។

ប្រ​ភ​ពី​សមត្ថកិច្ច​ថា​បន្ទាប់​ពី​ប្រទះ​ឃើញ​ឈើ​ ​លោក​អភិបាលស្រុក​បាន​បញ្ជា​លោក​គិ ប៊ុ​ន​សូម អភិ​បារ​រង​ស្រុក​ដឹកនាំ​កម្លាំង​អធិការ​ស្រុក​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​និង​លោក​អុង ពៅ ជា​មន្ត្រី​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ធ្វើ​ចុះ​ធ្វើការ​រឹបអូស​ឈើ​នោះ​ភ្លាម​ៗ​ បាន​ចំនួន​២៤​សន្លឹក​និង​ឈើ​ប្រភេទ​សស​ចំនួន​៦​ដើម​(​ជា​ប្រភេទ​ឈើ​កកោះ​)​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ