ផ្ទះចាក់សោចោលរហូត…តែមានក្លិនស្អុយអសោចជះខ្លាំងសម្រេចគាស់ទ្វារ ក៏ផ្អើល
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញបន្ទប់ផ្ទះជួលមួយកន្លែង មានម្ចាស់ឈ្មោះ ធី ឡៃគា ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់…
ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញបន្ទប់ផ្ទះជួលមួយកន្លែង មានម្ចាស់ឈ្មោះ ធី ឡៃគា ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់…
ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញបន្ទប់ផ្ទះជួលមួយកន្លែង មានម្ចាស់ឈ្មោះ ធី ឡៃគា ភេទប្រុស អាយុ៤៩ឆ្នាំ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រោ ខេត្តប៉ៃលិន ខណៈបិទទ្វារខ្ទាស់គន្លឹះជិតឈឹងពីខាងអស់រយ:ពេល៣-៤ថ្ងៃ ស្រាប់តែជះក្លិនស្អុយចេញពីក្នុងបន្ទប់មកខាងក្រៅ ស្ទើរទ្រាំមិនកើត ទើបត្រូវម្ចាស់ផ្ទះ និងអ្នកជិតខាងសម្រេចចិត្តនាំគ្នាគាស់ទ្វារមើល ហើយអ្វីដែលរន្ធត់ខ្លាំងនោះ គឺឃើញសពស្ត្រីជនជាតិថៃម្នាក់ចង.ក មានសភាពហើមស្អុយរលួយ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។
ប្រភពព័ត៌មានពីលោក ព្រាប សារុន មេភូមិផ្សារព្រំជើងបានឱ្យដឹងថា សពស្ត្រីរងគ្រោះមានឈ្មោះ ឆែតៀ កាក់ឆាក់កន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិថៃ ដោយរហូតមកដល់វេលាម៉ោង២រសៀលថ្ងៃទី៣០ កក្កដា នេះ បន្ទាប់ពីធ្វើកោសលវិច្ច័យរួច ប្រគល់ជូនខាងភាគីថៃ ។
លោកបន្តទៀតថា មុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ មកជួលផ្ទះបុរសខាងលើ ស្នាក់នៅ ហើយក៏តែងតែមានជម្លោះពាក្យសម្តីជាមួយមិត្តភក្តិជាជនជាតិថៃដូចគ្នាជាញឹកញាប់ ហើយស្ត្រីខាងលើ ជាអ្នកដើរលេងក្នុងកាស៊ីណូជាប្រចាំ ដោយសង្ស័យតែចាញ់ល្បែងអស់ច្រើន ទើបសម្រេចចិត្តបញ្ចប់ជីវិតដោយធ្វើអត្តឃាតតែម្តង ។
ពាក់ព័ន្ធបញ្ហានេះ លោក សែម សុផល នាយប៉ុស្តិ៍នគរបាលឃុំស្ទឹងកាច់ បានឱ្យដឹងថា ជនរងគ្រោះបានស្នាក់នៅក្នុងផ្ទះបន្ទប់ជួលខាងលើជាយូរមកហើយ ក៏ធ្វើការរកស៊ីលេងល្បែងកាស៊ីណូ ។ លោកបន្តថា គេមិនទាន់ដឹងថា ស្ត្រីរូបនេះសម្រេចបញ្ចប់ជីវិត ដោយមូលហេតុអ្វីឱ្យច្បាស់នៅឡើយទេ ព្រោះគាត់ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលតែម្នាក់ឯង រហូតដល់សពហើមស្អុយ ទើបម្ចាស់ផ្ទះ និងអ្នកជិតខាងគាស់គន្លឹះទ្វារបន្ទប់ឃើញបែបនេះ ក៏ប្តឹងឱ្យនគរបាល ចុះទៅត្រួតពិនិត្យ ។
លោកបញ្ជាក់ថា ក្រោយធ្វើកោសល្យវិច្ច័យសពខាងលើ ពិតជាធ្វើអត្តឃាតមែន ហើយក្រោយមកខាងសមត្ថកិច្ចបានរៀបចំរុំសពស្ត្រីរងគ្រោះ ដើម្បីប្រគល់ជូនទៅភាគីថៃនៅវេលាម៉ោង២ និង១០នាទីរសៀលនេះ ដើម្បីឱ្យសាច់ញាតិ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ