ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិ​បាល​រង​ស្រុក​មង្គល​បូរី ​ដឹក​នាំ​មន្ត្រី​​ក្រោម​ឱវាត​ចុះ​ពិនិត្យ​ស្ថាន​ភាព​ទឹក​ ដែល​ប្រជា​កសិ​ករ​បូម​ដាក់​ស្រូវ​ប្រាំង​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ លោក រ​ដ្ឋ ​ដាស៊ី​ណង់​ អភិ​បាល​រង​ស្រុក​មង្គល​បូរី ​កាលពី​​រសៀល​ថ្ងៃទី​០៤​ កុម្ភៈ ​២០១៤ ​បាន​ដឹក​នាំមន្ត្រី ​និង​កង​កម្លាំង​ក្រោម​ឱវាត​ ចុះ​ពិនិត្យ​ស្ថាន​ភាព​ទឹក​ ដែល​ប្រជា​កសិ​ករ​បូម​ដាក់​ស្រូវ​ប្រាំង ​នៅ​ឃុំ​ស្រះ​រាំង​ ស្រុក​មង្គល​បូរី។​

លោក ​រដ្ឋ​ ដាស៊ីណង់ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​ស្រុកម​ង្គល​បូរី ​មាន​ចំនួន​ ១៣​ឃុំ ​ដែល​ប្រជា​កសិករ​នាំ​គ្នា​ធ្វើ​ស្រូវ​ប្រាំង​ជិត​ ១​ម៉ឺន​ហិក​តា ​ហើយ​នៅ​ឆ្នាំ​នេះ ​ប្រជា​កសិករ​ធ្វើ​ស្រែ​ជួប​ការ​លំបាក​ ព្រោះ​ស្រូវ​ប្រឈម​ខ្វះ​ខាត​ទឹក​បូម​បញ្ជូល​ស្រូវ​មាន​ ៣​ឃុំ ​ដូច​ជា ​ឃុំ​ស្រះ​រាំង​ ឃុំ​តាឡំ ​និង​ឃុំ​គោក​បល្ល័ង្គ​ មា​នប្រមាណ​ជិត​ ២,០០០​ហិក​តា​ រហូត​មាន​ការ​ទាស់​ទែង​គ្នា ​ព្រោះ​រឿង​ដណ្តើម​គ្នា​បូម​ទឹក​ដាក់​ស្រូវ​ប្រាំង។​

លោក​បាន​បន្ត​ថា ​ក្រោយ​ពេល​ដែល​ប្រជា​កសិ​ករ​ ៣​ឃុំ ​ប្រឈម​ខ្វះ​ខាត​ទឹក​ អាជ្ញា​ធរ​ស្រុក​ រួម​ជា​មួយ​មន្ទីរ​ជំនាញ​ បាន​ស្នើ​សុំដ​ល់​អាជ្ញា​ធរ​ស្រុក​បវិល ​ខេត្ត​បាត់​ដំបង​ ដើម្បី​បើក​ទ្វារ​ទឹក​សំណង់​ព្រៃ​ខ្ពស់ ​ចំនួន ​២​ទ្វារ​ទឹក​ នៅ​ថ្ងៃទី​២៩ ​មករា ​២០១៤ ​និង​បាន​ផ្តល់​ទឹក​ដល់​ឃុំ​ស្រះ​រាំង​ និ​ងឃុំ​តាឡុំ បូ​ម​បញ្ចូល​ស្រែ​បាន​រយៈ​ពេល ​២ ​ទៅ​ ៣​ថ្ងៃ ​មក​ហើយ ​ប៉ុន្តែ ​នៅ​ឃុំគោ​ក​បល្ល័ង្គ ​មិន​ទាន់​ទៅ​ដល់​នៅ​ឡើយ​ទេ​៕​