ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តី​សមត្ថ​កិច្ច​នគរ​បាល​ច្រក​ព្រំ​ដែន​ ដេ​កស្លា.ប់​ក្នុង​បន្ទ​ប់ផ្ទះ​ជួល​ម្នាក់​ឯង​ដោយ​សារ​កើត​ជំងឺ​លើស​ឈាម​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន ​៖ មន្រ្តី​សមត្ថ​កិច្ច​នគរ​បាល​ច្រក​ព្រំ​ដែន​ម្នាក់​ឈ្មោះ ​តន់​ សម្បត្តិ​ ភេ​ទប្រុស ​អាយុ ​៥១​ឆ្នាំ ​ជា​អនុ​ប្រធាន​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំ​ដែន​កម្ពុជា-​ថៃ បា​ន​ដេក​ស្លា.ប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ម្នាក់​ឯង​ ដោយ​សារ​កើត​ជំងឺ​លើស​ឈាម​ជា​យូរ​ថ្ងៃ​ខែម​ក​ហើយ។​ ជន​រង​គ្រោះ​រស់​នៅ​ផ្ទះលេ​ខ៣១៨​ ផ្លូវ​២១​K​ សង្កាត់​កាកាប ​ខណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំ​ពេញ ប​ច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ផ្សារ​ព្រំ ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សា​លា​ក្រៅ ​បាន​ដេក​ស្លា.ប់​នៅ​ក្នុង​ផ្ទះ​ជួល​បន្ទប់​លេខ​៣ ​មាន​ម្ចាស់​ឈ្មោះ អ​ន់ ​ផេង ​ភេទ​ប្រុស ​អាយុ​ជាង ​៤០​ឆ្នាំ។​

ខេត្ត​ប៉ៃ​លិន ​៖ មន្រ្តី​សមត្ថ​កិច្ច​នគរ​បាល​ច្រក​ព្រំ​ដែន​ម្នាក់​ឈ្មោះ ​តន់​ សម្បត្តិ​ ភេ​ទប្រុស ​អាយុ ​៥១​ឆ្នាំ ​ជា​អនុ​ប្រធាន​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំ​ដែន​កម្ពុជា-​ថៃ បា​ន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​ម្នាក់​ឯង​ ដោយ​សារ​កើត​ជំងឺ​លើស​ឈាម​ជា​យូរ​ថ្ងៃ​ខែម​ក​ហើយ។​ ជន​រង​គ្រោះ​រស់​នៅ​ផ្ទះលេ​ខ៣១៨​ ផ្លូវ​២១​K​ សង្កាត់​កាកាប ​ខណ្ឌ​ដង្កោ ​រាជ​ធានី​ភ្នំ​ពេញ ប​ច្ចុប្បន្ន​រស់​នៅ​ក្នុង​ភូមិ​ផ្សារ​ព្រំ ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សា​លា​ក្រៅ ​បាន​ដេក​ស្លាប់​នៅ​ក្នុង​ផ្ទះ​ជួល​បន្ទប់​លេខ​៣ ​មាន​ម្ចាស់​ឈ្មោះ អ​ន់ ​ផេង ​ភេទ​ប្រុស ​អាយុ​ជាង ​៤០​ឆ្នាំ។​

ហេតុ​ការណ៍​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង ​៥​ទៀប​ភ្លឺ​ ចូល​ថ្ងៃទី​០៤ ​កម្ភៈ ​២០១៤​ ស្ថិត​​​នៅ​ក្នុង​ផ្ទះ​ជួល​ភូមិ​កើត​ហេតុ​ខាងលើ​។ ​ប្រភព​ព័ត៌​មាន​ពី​មន្រ្តី​ប៉ុស្តិ៍​ច្រក​ព្រំ​ដែន​កម្ពុជា-​ថៃ ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​បា​នឲ្យ​លោក​គ្រូ​ពេទ្យ​ពិនិត្យ​ឃើញ​ថា ​មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ​ ដោយ​កើត​ឡើង​ជា​យូរ​ថ្ងៃ​ខែ​កន្លង​មក​ហើយ។​

បន្ទាប់ពី​ជ​នរ​ង​គ្រោះដឹ​ង​ថា ​ខ្លួនមា​ន​ជំងឺ​លើស​ឈាម​តែង​តែធ្វើ​ទុក្ខ​ជា​ញឹក​ញាប់ ​ក៏​ទិញ​ប្រដាប់​ស្ទង់​ឈាម​មក​ដាក់​មើល ​ព្រម​ទាំង​ទិញ​ថ្នាំ​ពេទ្យ​មក​លេប​ ដើម្បី​កាត់​បន្ថយ​ឈាម​ឡើង។ ​លុះ​នៅ​យប់​ថ្ងៃ​កើត​ហេតុ​ប្រហែល​​​ជា​ម៉ោង ​៣ ​ទៅ ​ម៉ោង​ ៥​ទៀប​ភ្លឺ​ ចូល​ថ្ងៃទី​០៤​ កុម្ភៈ ​​ជន​រង​គ្រោះ​អាច​មាន​អាការៈ​មិន​ស្រួល​បាន​ជា​យក​ប្រដាប់​ស្ទង់​ឈាម​មក​ដាក់​ក្បែរ​ខ្លួន។​ បន្ទាប់​មក​ជន​រង​គ្រោះ ​ក៏បា​ន​ដេក​ស្លាប់​ម្នាក់​ឯង​នៅ​ក្នុង​ផ្ទះ​ជួល​តែ​ម្តង។​

លោក​វរ​សេនីយ៍​ទោ ​ឆម​ វ៉ាន់ធី ​នាយ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ​តាម​ការ​ពិនិត្យ​ និង​ធ្វើ​កោសល្យ​វិច័យ​ឃើញ​ថា ​ជន​រង​គ្រោះ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​លើស​ឈាម​ប្រាកដ​មែន​ ដោយ​គ្មា​នកា​រធ្វើ​អត្ត​ឃាត​ ឬ​ឃាត​កម្ម​អ្វី​នោះទេ​ ​គឺ​ដោយ​ឈាម​ធ្វើ​ទុក្ខ​ខ្លាំង​ពេក​ទើប​បណ្តាល​ឲ្យ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​តែ​ម្នាក់​ឯង​បែប​នេះ។​

លោក ​ឆម ​វ៉ាន់ធី​ បាន​បញ្ជាក់​ទៀត​ថា​ ក្រោ​យ​ពីធ្វើ​កោសល្យ​វិច័​យរួច​ ខាង​សមត្ថ​កិច្ច​នគរ​បាល​ ក៏​បាន​ប្រគល់​សាក​សព​ជន​រង​គ្រោះ​ឲ្យ​ក្រុម​គ្រួសារ ​ដើម្បី​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​នៅ​ស្រុក​កំណើត​នៅ​ឯ​រាជ​ធានី​ភ្នំ​ពេញ នៅ​​ថ្ងៃ​ដដែល​នេះ៕​