ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​ ប៊ិន​ ឈិន ​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា ​ដើម្បី​ស្វែង​យល់​អំពី​ការ​អនុវត្ត​កិច្ច​ការ​ងារ​របស់​រដ្ឋ​បាល​ថ្នាក់​ខេត្ត​ នៅ​ខេត្ត​មណ្ឌល​គិរី​

11 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ នៅ​សាល​ប្រជុំ​សា​លា​ខេត្ត​មណ្ឌលគិ​រី​ កាល​ពី​ព្រឹក​ថ្ងៃទី០​៤ ​កុម្ភៈ ​២០១៤ ​​លោក ​ប៊ិន ​ឈិន ​ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​អាជ្ញា​ធរជា​តិ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​ បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា ​ដើម្បី​ស្វែង​យល់​អំពី​ការ​អនុវត្ត​កិច្ច​ការ​ងារ​របស់​រដ្ឋ​បាល​ថ្នាក់​ខេត្ត ​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​បទ​បញ្ជា​លេខ​​០១​បប ​របស់​រាជ​រដ្ឋា​ភិបាល

ខេត្ត​មណ្ឌល​គិរី​ ៖ នៅ​សាល​ប្រជុំ​សា​លា​ខេត្ត​មណ្ឌលគិ​រី​ កាល​ពី​ព្រឹក​ថ្ងៃទី០​៤ ​កុម្ភៈ ​២០១៤ ​លោក ​ប៊ិន ​ឈិន ​ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​ប្រធាន​អាជ្ញា​ធរជា​តិ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​ បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា ​ដើម្បី​ស្វែង​យល់​អំពី​ការ​អនុវត្ត​កិច្ច​ការ​ងារ​របស់​រដ្ឋ​បាល​ថ្នាក់​ខេត្ត ​ពិសេស​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​បទ​បញ្ជា​លេខ​​០១​បប ​របស់​រាជ​រដ្ឋា​ភិបាល ​ស្ដីពី​ការ​ទប់​ស្កាត់​ការ​កាប់​រាន​ដី​ព្រៃ​គ្រប់​ប្រភេទ​របស់​រដ្ឋ​យក​ធ្វើ​ជា​កម្ម​សិទ្ធិ ​និង​បទ​បញ្ជា​លេខ​០១​បប ​ស្ដីពី​​វិធាន​ការ​ពង្រឹង ​និង​បង្កើន​ប្រសិទ្ធ​ភាព ​នៃ​ការ​គ្រប់​គ្រង​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​ ស្ថាន​ភាព​ទំនាស់​ដី​ធ្លី​ទូ​ទៅ ​និងកា​រ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី។​

កិច្ច​ប្រជុំ​ពិភាក្សា​នោះ ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​លោក ​អេង ​ប៊ុនហ៊ាង ​អភិ​បាល​នៃ​​គណៈ​ អភិ​បាល​ខេត្ត ​និង​ថ្នាក់​ដឹក​នាំ​បណ្ដា​មន្ទីរ​អង្គ​ភាព​ពាក់​ព័ន្ធ​នា​នា។ ​​លោក​ អេង ​ប៊ុនហ៊ាង​ អភិ​បាល​ខេត្ត​ បាន​រាយ​ការណ៍​ជូន ​​លោកឧប​នាយក​រដ្ឋ​មន្រ្តី​ ស្ដី​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ទប់​ស្កាត់ ​និង​ការ​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី។ ​

កន្លង​មក​ អាជ្ញា​ធរ​ខេត្ត ​ក៏​បាន​ចាត់​ក្រុម​ការ​ងារ​ឲ្យ​ចុះ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​រវាង​ប្រជា​ពល​រដ្ឋ ​និង​ក្រុម​ហ៊ុន​វិនិ​យោគ​សម្បទា​ន​សេដ្ឋ​កិច្ច​មួយ​ចំនួន ​ដែល​មាន​ដូច​ជា ​ក្រុម​ហ៊ុន​ផេស៊ី​ភិច​ឡូធើ​ស​ (៩.០១៤​ហិក​តា) ​ក្រុម​ហ៊ុន​ផេស៊ី​ភិច​ភើល ​(៩.១១៤​ហិក​តា) ​ក្រុម​ហ៊ុន​ផេស៊ី​ភិច​ប្រាយដ៍​ (៩.៧៧៣​ហិក​តា) ​ក្រុម​ហ៊ុន​អ៊ិន​វេស​មែន​អេន​​ឌីវីឡប​មែន​ដាយ​ណាម​ (១.៤០៥​ហិក​តា) ​ក្រុម​ហ៊ុន​អ៊ិន​វេស​មែន​អេន​ ឌីវី​ឡប​មែន​ដាយ​ថាន​ (៥០២​ហិក​តា) ​និង​ក្រុម​ហ៊ុន​ប៊ិញ​ហ្វឿ​ក្រចេះ​ រ៉ា​បឺក​មួយ ​(១.២០៤​ហិក​តា)។​

ចំពោះ​វិវាទទាំ​ង​នោះ ​គឺ​អាជ្ញា​ធរ​ខេត្ត​បាន​សម្រប​សម្រួល​ដោះ​ស្រាយ​រវាង​ក្រុម​ហ៊ុន ​និង​ប្រជា​ពល​រដ្ឋ​បាន​ចប់​សព្វ​គ្រប់​ហើយ ​ក្នុង​នោះ ​ក្រុម​ហ៊ុន​ប៊ិញ​ហ្វឿក​ក្រចេះ​ រ៉ាបឺ​មួយ ​គឺ​ដោះ​ស្រាយ​រួច​រាល់បា​ន ​៥០០​ហិក​តា ​នៅ​សល់​ពី​នោះ ​គឺ​អាជ្ញា​ធរ​កំពុង​ដោះ​ស្រាយ​បន្ត។​ ​លោក​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន ​ដែល​ធ្វើ​ឲ្យ​មាន​ការ​កាប់​រាន​ដី​ព្រៃ​ គឺ​ផ្ដើម​ចេញ​ពី​ប្រជា​ពល​រដ្ឋ​ ជា​ពិសេស​ជ​នជាតិ​ដើម​ភាគ​តិច​ ដោយ​ពួក​គាត់​បាន​ធ្វើ​ចម្ការ​វិល​ជុំ ប​ន្ទាប់​មក​ពួក​គាត់​បាន​លក់​ដី​ចម្ការ​ទៅ​ឲ្យ​ឈ្មួញ។ ​

កត្តា​មួយ​ទៀត ​គឺ​ដី​នៅ​ខេត្ត​មណ្ឌល​គិរី​ មាន​ជី​ជាតិ​ល្អ​ធ្វើ​ឲ្យ​ជន​ចំណាក​ស្រុកបា​នម​ក​តាំង​ទី​លំនៅ ​ដើម្បី​កាប់​រាន​យក​ដី​ព្រៃ​ធ្វើចម្ការ​ បញ្ហា​មួយ​ទៀត​ គឺ​អ្នក​មាន​អំណាច ​និង​អ្នក​មាន​ប្រាក់​ បាន​ជួល​ឲ្យ​ប្រជា​ពល​រដ្ឋ​កាប់​រាន​ដី​ព្រៃ​យក​ឲ្យ​ពួក​គាត់។​

ក្នុង​ឱកាស​នោះ ​​លោក ប៊ិន​ ឈិន​ បាន​ថ្លែង​ការ​កោត​សរ​សើរ​ដ​​ល់អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់ ​មន្ត្រី​រាជ​ការ ​កង​កម្លាំង​ប្រដាប់​អាវុធ ​ដែលបា​នយ​ក​ចិត្ត​ទុកដា​ក់​បំពេញ​ភារកិច្ច​បាន​ល្អ។ ​​លោកបា​នផ្ដាំ​ផ្ញើ​ដល់​អាជ្ញា​ធរ​ មន្ត្រី​រាជ​ការ​ កង​កម្លាំង​ប្រដាប់​ទាំង ​៣​ប្រភេទ ​សូម​បន្ត​យក​ចិត្ត​ទុក​ដាក់​រួម​សហ​ការ​គ្នា​អនុវត្ត​គោល​នយោ​បាយ​ចាស់​ សកម្ម​ភាព​ថ្មី​ រប​ស់រា​ជរដ្ឋា​ភិបាល​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។ ទន្ទឹម​នឹង​នោះ ​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើរ​បស់​រដ្ឋ​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯក​ជន​ ដែល​ជា​មូល​ហេតុ​នាំ​ឲ្យ​ហិន​ហោច​ព្រៃ​ឈើ ​និង​ធ្វើ​ឲ្យ​ខូច​បរិស្ថាន​ធម្ម​ជាតិ។​

ចំពោះ​មន្ទី​រដែន​ដី ​នគរ​រូប​នីយ​កម្ម​ សំណង់ និងសុរិយោដី ដែល​ជា​អ្នក​ចុះ​វាស់​វែង​ដីធ្លី​ផ្ទាល់​ជូន​ប្រជា​ពល​រដ្ឋ​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ងារ​នេះ ​មាន​ភាព​រលូន ជៀ​ស​វាង​មាន​ការ​ថ្នាំង​ថ្នាក់​ជា​មួយ​ប្រជា​ពល​រដ្ឋ ​និង​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ភាព​ជឿជា​ក់​លើ​គោល​យោបាយ​ចាស់​ សកម្ម​ភាព​ថ្មី ​របស់​រាជ​រដ្ឋា​ភិ​បាល៕​