ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ឈ្លោះ​ជា​មួយ​ប្រពន្ធ​លោតពី​លើ​ផ្ទះ​ជាន់​ទី​២​ ប៉ង​សម្លា.ប់​ខ្លួន​ តែ​ទើរ​លើ​តង់​ទើប​ធ្លាក់​ដល់​ដី​បណ្តាល​ឲ្យ​បាក់​ចង្កេះ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​ដោយ​គេ​ពុំ​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ បាន​​​លោត​ពី​លើ​ផ្ទះ​នៅ​ជាន់​ទី២​ ប៉ង​សម្លា.ប់​ខ្លួន​ ប៉ុន្តែ​ បាន​ទើរ​លើ​តង់​ទើប​ធ្លាក់​ដល់​ដី​ បណ្តាល​ឲ្យ​បាក់​ចង្កេះ​រង​របួស​ធ្ងន់​ ដែល​ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ ៨ និង​ ១០​នាទី យប់​ថ្ងៃទី​០៤​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ​ ខណ្ឌ​ ៧មករា​។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​ឈ្លោះ​ជាមួយ​ប្រពន្ធ​ដោយ​គេ​ពុំ​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ បាន​​​លោត​ពី​លើ​ផ្ទះ​នៅ​ជាន់​ទី២​ ប៉ង​សម្លាប់​ខ្លួន​ ប៉ុន្តែ​ បាន​ទើរ​លើ​តង់​ទើប​ធ្លាក់​ដល់​ដី​ បណ្តាល​ឲ្យ​បាក់​ចង្កេះ​រង​របួស​ធ្ងន់​ ដែល​ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ ៨ និង​ ១០​នាទី យប់​ថ្ងៃទី​០៤​ កុម្ភៈ​ ២០១៤​ ស្ថិត​ក្នុង​សង្កាត់​មនោ​រម្យ​ ខណ្ឌ​ ៧មករា​។

បុរស​​រង​គ្រោះ​មាន​ឈ្មោះ​ ខម​ តារា​ អាយុ​ ២៧​ឆ្នាំ មុខ​របរ​ជា​ចុង​ភៅ​ ស្នាក់​នៅ​​ផ្ទះ​លេខ​១៤៣E4 ផ្លូវ​១២៨ សង្កាត់​​មនោ​រម្យ​ ខណ្ឌ​ ៧មករា​។ ក្រោយ​កើត​ហេតុ​ បុរស​​រង​គ្រោះ​ត្រូវ​​បាន​ក្រុម​គ្រួសារ​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​ទៅ​​សង្រ្គោះ​​នៅ​មន្ទីរ​ពេទ្យ​ឯក​ជន​។ គួរ​រំលឹក​ថា​ កាល​ពី​ប៉ុន្មាន​ខែ​មុន​ បុរស​ខាង​លើ​​ក៏​បាន​ប៉ុន​ប៉ង​លោត​ពី​ផ្ទះ​ម្តង​រួច​មក​ហើយ​ តែ​មិ​នស្លាប់​៕