រាជធានីភ្នំពេញ ៖ យោងតាមលិខិតរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី៣០ មករា ២០១៤ គោរពជូន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើសុំដោយ លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្នើសុំអនុញ្ញាតដំឡើងឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចំនួន ២៩រូប។
ឧត្តមសេនីយ៍ឯកទាំង ២៩រូប ដែលសម្តេចតេជោយល់ព្រមឲ្យដំឡើងឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ទាំងនោះ មានឋានៈជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការកងទ័ពជើងអាកាស អគ្គលេខាធិការ អគ្គនាយក និងអគ្គនាយករង។
ប្រភពដែលស្និទ្ធនឹងក្រសួងការពារជាតិ បានបញ្ជាក់ថា លិខិតដដែលរបស់ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ចុះថ្ងៃទី៣០ មករា ២០១៤ ហើយត្រូវបាន សម្តេច ហ៊ុន សែន សរសេរយល់ព្រម និងចុះហត្ថលេខា នៅថ្ងៃទី៣១ មករា ២០១៤។ មន្ត្រីយោធាទាំង ២៩រូប នោះមាន ១. ឧត្តមសេនីយ៍ឯក ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការក្រសួងការពារជាតិ ២. ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ៣. ឧត្តមសេនីយ៍ឯក ភួង ស៊ីផាន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ៤. ឧត្តមសេនីយ៍ឯក ឃុន វុធ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។
៥. ឧត្តមសេនីយ៍ឯក ចៅ ផល្លី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ៦. ឧត្តមសេនីយ៍ឯក ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ៧. ឧត្តមសេនីយ៍ឯក កែវ ពង្ស អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ៨. ឧត្តមសេនីយ៍ឯក ស៊ូ គឹមស៊ុន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ៩. ឧត្តមសេនីយ៍ឯក សុខ ភាព អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ១០. ឧត្តមសេនីយ៍ឯក សាវ សុខ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ១១. ឧត្តមសេនីយ៍ឯក ដុម ហាក់ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ១២. ឧត្តមសេនីយ៍ឯក គៀង សាវុធ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ។ ១៣. ឧត្តមសេនីយ៍ឯក អ៊ុង សំខាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
១៤. ឧត្តមសេនីយ៍ឯក ឈិន ចាន់ពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ១៥. ឧត្តមសេនីយ៍ឯក ម៉ក់ សារុន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ១៦. ឧត្តមសេនីយ៍ឯក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជានាយកទីចាត់ការហ្វឹកហ្វឺន ១៧. ឧត្តមសេនីយ៍ឯក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម ១៨. ឧត្តមសេនីយ៍ឯក គឹម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ១៩. ឧត្តមសេនីយ៍ឯក សំ វណ្ណថន អគ្គលេខាធិការក្រសួងការពារជាតិ ២០. ឧត្តមសេនីយ៍ឯក មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធសេវា។
២១. ឧត្តមសេនីយ៍ឯក ស៊ុំ សំណាង អគ្គនាយកអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ២២. ឧត្តមសេនីយ៍ឯក ចៅ ភិរុណ អគ្គនាយកអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស ២៣. ឧត្តមសេនីយ៍ឯក ណឹម សុវត្ថិ អគ្គអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ២៤. ឧត្តមសេនីយ៍ឯក សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្ដិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម ២៥. ឧត្តមសេនីយ៍ឯក ជ័យ សុន អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្ម។
២៦. ឧត្តមនាវីឯក ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ២៧. ឧត្តមសេនីយ៍ឯក សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស ២៨. ឧត្តមសេនីយ៍ឯក កែវ តាំ អគ្គលេខាធិការរងក្រសួងការពារជាតិ និងជានាយកនាយកដ្ឋានអធិការកិច្ច ២៩. ឧត្តមសេនីយ៍ឯក មាស សំអុល អគ្គនាយករងអគ្គនាយកដ្ឋានយោធសេវា និងជានាយកនាយកដ្ឋានបុគ្គលិក។
មានការកត់សម្គាល់ថា ការដំឡើងឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ ដល់នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ទាំង ២៩ រូប តាមក្រឹត្យក្រម នឹងត្រូវសម្តេចនាយករដ្ឋមន្ត្រី ទូលថ្វាយព្រះមហាក្សត្រ។ បន្ទាប់មក ព្រះករុណា ព្រះមហាក្សត្រ នឹងចេញព្រះរាជក្រឹត្យ ដើម្បីតែងតាំង ដំឡើងឋានន្តរស័ក្តិ ដល់ឧត្តមសេនីយ៍កងទ័ពទាំងនោះ៕
ចែករំលែកព័តមាននេះ