ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ចង​.ក​ធ្វើ​អត្ត​ឃាត​សម្លា.ប់​ខ្លួន​នៅ​​ក្នុង​បន្ទប់​ផ្ទះ​ជួល​ តូច​ចិត្ត​នឹង​ម្តាយ​មិ​នដណ្តឹង​ប្រពន្ធ​ឲ្យ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​​​​បាន​ចង​.ក​ធ្វើ​អត្ត​ឃាត​សម្លា.ប់​ខ្លួន​នៅ​​ក្នុង​បន្ទប់​ផ្ទះ​ជួល ព្រោះ​តែ​​តូច​ចិត្ត​នឹង​ម្តាយ​​មិ​នដណ្តឹង​ប្រពន្ធ​ឲ្យ​ ដែល​ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ ៥ និង​ ៥៥​នាទី រសៀល​ថ្ងៃទី​០៤​ កុម្ភៈ​ ២០១៤​ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​លេខ​១០​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​​​​បាន​ចង​.ក​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​នៅ​​ក្នុង​បន្ទប់​ផ្ទះ​ជួល ព្រោះ​តែ​​តូច​ចិត្ត​នឹង​ម្តាយ​​មិ​នដណ្តឹង​ប្រពន្ធ​ឲ្យ​ ដែល​ហេតុ​ការណ៍​នេះ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​ ៥ និង​ ៥៥​នាទី រសៀល​ថ្ងៃទី​០៤​ កុម្ភៈ​ ២០១៤​ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​លេខ​១០​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទា​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

យុវជន​រង​គ្រោះ​​មាន​ឈ្មោះ ពិអាន​ អាយុ​ ២២​ឆ្នាំ​ មុខ​របរ​ជា​កម្ម​ករសំណង់​ ស្នាក់​នៅ​​សង្កាត់​​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​​ បាន​មក​លេង​ម្តាយ​នៅ​ផ្ទះ​ជួល​ចំនួន​​ ២ថ្ងៃ មក​ហើយ​ ដើម្បី​ឲ្យ​ម្តាយ​ដណ្តឹង​ប្រពន្ធ​ឲ្យ​។ តាម​សម្ដី​​ស្រ្តី​ជា​ម្តាយ​យុវជន​ខាង​លើ​និយាយ​ថា​ រូប​គាត់​​​​មាន​ស្រុក​កំណើតនៅ​ខេត្ត​ព្រៃ​វែង​ និង​ធ្វើ​ការ​នៅ​រោង​ចក្រ ថែម​ទាំង​​ជា​ស្រ្តី​មេម៉ាយ​មាន​កូន​ប្រុស​តែ​ម្នាក់​គត់​​។

ម្តាយ​ជន​រង​គ្រោះ​បន្ត​ថា​ ពេល​កូ​នប្រុស​មក​ប្រាប់​ឲ្យ​គាត់​ទៅ​ស្តី​ដណ្តឹង​កូន​គេ​ គាត់​មិន​​មាន​លុយ​កាក់​នោះ​ទេ​ ​ដោយ​គាត់​ប្រាប់​កូន​ថា ចាំ​ឆ្នាំ​ក្រោយ​។​ លុះ​នៅ​ថ្ងៃ​កើត​ហេតុ​រូប​គាត់​​បានទៅ​ធ្វើ​ការ​ដូច​រាល់​ដង​ ពេល​​​ត្រលប់​មក​ពី​ធ្វើ​ការ​វិញ ក៏​​បាន​ឃើញ​កូន​ប្រុស​ចង​.ក​សម្លាប់​ខ្លួន​​ ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ៕