ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេង​ស្រី​ម្នាក់​អាច​រាំ​បង្វិល​ខ្លួន​ឥត​ឈប់​សម្រាក​ក្នុង​រយៈ​ពេល​៤​ម៉ោង

11 ឆ្នាំ មុន

​ប្រភព​ពី​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​ការ​ភ្ញាក់​ផ្អើល​​មួយ​ ខណៈ​ដែល​ក្មេង​ស្រី​ជន​ជាតិចិន​ម្នាក់​មាន​ឈ្មោះ​ថា Wei Caiqi អាយុ​១៥​ឆ្នាំ មាន​ទេព​កោសល្យ​ដ៏​អស្ចារ្យ​បំផុត ពោល​គឺ​អាច​រាំ​បង្វិល​ខ្លួន​នៅ​លើ​ឆាក​ក្នុង​រយៈ​ពេល​៤​ម៉ោង​ ដោយ​គ្មាន​ឈប់​​សម្រាក​ និង​គ្មាន​អាការៈ​វិល​មុខ​បន្តិច​សោះ​ឡើយ ។ សកម្ម​ភាព​សម្តែង​របស់​នាង Wei ពិតជា​ទទួល​បាន​ការ​គាំទ្រ​ និង​ការ​កោត​សរសើរ​យ៉ាង​

​ប្រភព​ពី​បរទេស​នា​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​នូវ​ការ​ភ្ញាក់​ផ្អើល​​មួយ​ ខណៈ​ដែល​ក្មេង​ស្រី​ជន​ជាតិចិន​ម្នាក់​មាន​ឈ្មោះ​ថា Wei Caiqi អាយុ​១៥​ឆ្នាំ មាន​ទេព​កោសល្យ​ដ៏​អស្ចារ្យ​បំផុត ពោល​គឺ​អាច​រាំ​បង្វិល​ខ្លួន​នៅ​លើ​ឆាក​ក្នុង​រយៈ​ពេល​៤​ម៉ោង​ ដោយ​គ្មាន​ឈប់​​សម្រាក​ និង​គ្មាន​អាការៈ​វិល​មុខ​បន្តិច​សោះ​ឡើយ ។ សកម្ម​ភាព​សម្តែង​របស់​នាង Wei ពិតជា​ទទួល​បាន​ការ​គាំទ្រ​ និង​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហា​ជន​ដែល​កំពុង​តែ​មើល​ការ​សម្តែង​ដោយ​ផ្ទាល់​នោះ ។ ជា​ពិសេស​ វីដេអូ​សកម្ម​ភាព​រាំ​របស់​នាង Wei ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក គឺ​រឹត​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​​អ្នក​និយម​លេងហ្វេស​ប៊ុក ។

ប្រភព​​ដដែល​បាន​បន្ថែម​ទៀត​ថា «នាង Wei បាន​ចូលរួម​សម្តែង​ជា​ផ្លូវ​ការ​ជា​លើក​ដំបូង​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន ឆ្នាំ២០១៤ ដែល​ស្ថិត​នៅ​ក្នុង​រោង​មហោ​ស្រព​មួយ​កន្លែង ។ ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ចិន នាង​​បាន​រាំ​របាំ​​មួយ​ដែល​ទាមទារ​ឱ្យ​អ្នក​រាំ​បង្វិល​ខ្លួន​ជាច្រើន​ជុំ ដោយ​គ្រាន់​តែ​អ្នក​រាំ​ខ្លះ​ចំណាយ​ពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ ក៏​អាច​ធ្វើ​ការ​រាំង​​បញ្ចប់​បាន​ដែរ ។ ចំណែក​នាង Wei ចង់​បញ្ចេញសមត្ថ​ភាព​ដ៏​អស្ចារ្យ​របស់​នាង​ក្នុង​គោល​បំណង​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​ទស្សនិក​ជន ដូច្នេះ​នាង​ក៏ខំ​​ប្រឹង​រាំ​រហូត​ដល់​ទៅ​៤​ម៉ោង ទើប​បញ្ចប់​ការ​រាំ​ប្រកប​ដោយ​ភាព​ជោគ​ជ័យ ។ ជាង​នេះ​ទៅ​ទៀត គឺ​ចង់​ក្លាយ​ជា​អ្នក​របាំ​វ័យ​ក្មេង​ដ៏​អស្ចារ្យ​ប្រចាំ​ប្រទេស​ចិន និង​នៅលើ​ពិភព​លោក» ។

សូម​បញ្ជាក់​ថា នាង Wei គឺជា​ក្មួយ​ស្រី​របស់​អ្នក​របាំ​ដែល​មាន​កេរ្តិ៍​ល្បីល្បាញ​ម្នាក់​​នៅ​ក្នុង​ប្រទេស​ចិន​​ឈ្មោះ​ថា Yang Liping ។ ​ហេតុ​នេះ​ហើយ ទើប​នាង Wei មាន​មហ្ឆិចតា​ខ្ពស់​ ពោលគឺ​ចង់​ក្លាយ​ជាអ្នក​របាំ​ម្នាក់​ដែល​ពោរ​ពេញ​​ទៅដោយ​កេរ្តិ៍​ឈ្មោះ​​ល្បី​ល្បាញ​ជាង​ម្តាយ​មីង​របស់​នាង​ទៅ​ទៀត ទើប​ខិត​ខំ​រាំ​បង្វិល​ខ្លួន​មិន​ឈប់​ក្នុង​រយៈ​៤​ម៉ោង​ ដោយ​ពង្រឹង​ស្មារតី​យ៉ាង​រឹង​មាំ​ដោយ​គ្មាន​អាការៈ​​វិល​មុខ​បន្តិច​សោះឡើយ  ៕