ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈ​មណ្ឌល​​កីឡា​3g​ត្រៀម​​រៀប​​ចំ​ព្រឹត្តិ​​ការណ៍​​​ប្រកួត​បាល់​​ទាត់​​ហ្វូត​​សាល​​ដណ្តើម​​ពាន​រង្វាន់​​​ប្រចាំ​ឆ្នាំ​​2014

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ​៖ ​​​បាល់​ទាត​់​ជា​ប្រភេទ​​កីឡា​​ដ៏​​ពេញ​និយម​​បំផុត​ក្នុង​ស្រទាប់​យុវ​វ័យ​​គ្រប់​​សម័យ​កាល​ ​ជា​ពិសេស​​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​​ ទោះ​បី​​​យ៉ាងណា​​ នៅ​បណ្តា​ប្រទេស​​អាស៊ី​ក៏​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​ដែរ ​។ ​ជាក់​ស្តែង​​នៅ​ប្រទេស​កម្ពុជា​ទោះ​បី​កីឡា​​បាល​់​ទាត់​​មិន​ទាន់​​រីក​ចម្រើន​​ខ្លាំង​ដូច​បណ្តា​ប្រទេស​​លោក​ខាងលិច​​ក៏គេ​​ឃើញ​​ប្រជា​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​​យុវ​វ័យ​​ចូល​ចិត្ត​លេង​​និង​​ទស្សនា​ការ​ប្រកួត​​​កីឡា​បាល់​ទាត់​​ផ្ទាល់​នៅ​ទី​លាន​​ប្រកួត​​ក៏ដូច​ជា​​តាម​កញ្ចក់​​ទូរ​ទស្សន៍​​ខ្លាំង

រាជ​ធានី​ភ្នំពេញ​​ ​៖ ​​​បាល់​ទាត​់​ជា​ប្រភេទ​​កីឡា​​ដ៏​​ពេញ​និយម​​បំផុត​ក្នុង​ស្រទាប់​យុវ​វ័យ​​គ្រប់​​សម័យ​កាល​ ​ជា​ពិសេស​​នៅ​បណ្តា​ប្រទេស​អឺរ៉ុប​​ ទោះ​បី​​​យ៉ាងណា​​ នៅ​បណ្តា​ប្រទេស​​អាស៊ី​ក៏​មាន​ការ​ពេញ​និយម​ខ្លាំង​ណាស់​ដែរ ​។ ​ជាក់​ស្តែង​​នៅ​ប្រទេស​កម្ពុជា​ទោះ​បី​កីឡា​​បាល​់​ទាត់​​មិន​ទាន់​​រីក​ចម្រើន​​ខ្លាំង​ដូច​បណ្តា​ប្រទេស​​លោក​ខាងលិច​​ក៏គេ​​ឃើញ​​ប្រជា​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​​យុវ​វ័យ​​ចូល​ចិត្ត​លេង​​និង​​ទស្សនា​ការ​ប្រកួត​​​កីឡា​បាល់​ទាត់​​ផ្ទាល់​នៅ​ទី​លាន​​ប្រកួត​​ក៏ដូច​ជា​​តាម​កញ្ចក់​​ទូរ​ទស្សន៍​​ខ្លាំងណាស់​​ដែរ ។

ដោយ​​មើល​ឃើញ​​ពី​សក្តា​នុ​ពល​​ទាក់​ទាញ​​ចំណង់​ចំណូល​​​ចិត្ត​​មនុស្ស​​របស់​កីឡាបាល់​ទាត់​​បែប​នេះ​ហើយ ​ទើប​គេ​​ឃើញ​​ចំនួន​មជ្ឈ​មណ្ឌល​​កីឡា​បាល់​ទាត់​​ដែល​ក្រាល​​ទៅ​ដោយ​​ស្មៅសិប្ប​​និម្មិត​ ​ត្រូវ​បាន​បង្កើត​​ឡើង​ជា​ហូរ​ហែ ជាពិសេស​​នៅ​រាជ​ធានី​ភ្នំពេញ​តែ​ម្តង ​។ ​ទី​លាន​ប្រកួត​បាល់​ទាត់​​នេះ​ត្រូវ​​បាន​គេ​រៀប​ចំ​ឡើង​តាម​បែប​អន្តរ​ជាតិ​ដែល​មើ​ល​ទៅ​​ហាក់​ដូចជា​ស្មៅ​ធម្ម​ជាតិ​​ពិត​ៗ​ផ្តល់​​នូវភាព​ងាយ​ស្រួល​​សម្រាប់​ការ​ហ្វឹក​ហាត់​​របស់​កីឡា​ករ​​អាជីព ​​​និង​​មិ​ន​មែន​​​​អាជីព​​ដើម្បី​​សុខ​ភាព ។ ដោយ​ទទួល​​បាន​នូវភាព​ជោគ​ជ័យ​​និងមើល​ឃើញ​​ពីតម្រូវ​ការ​របស់​អតិ​ថិជន​​ផង​នោះ ​មជ្ឈ​មណ្ឌល​​កីឡា​​3g​ ដែល​ធ្លាប់ត្រូវ​បាន​ជ្រើស​រើស​​ជាទី​កន្លែង​ប្រកួត​កីឡា​ជា​លក្ខណៈ​មិត្ត​ភាព​ជាតិ ​អន្តរ​ជាតិ ​និង​ព្រឹត្តិ​ការណ៍​​ផ្សេង​ៗ ​ទាំង​ស្ថាប័ន​​រដ្ឋ​និង​ឯក​ជន​​ផង​នោះឥឡូវ​​នេះ​មជ្ឈ​មណ្ឌល​​កីឡា​ 3g​ ​បាន​បើក​សាខា​​ ទី​២​របស់​ខ្លួន​​១​ទៀត​ស្ថិត​នៅ​​ចម្ងាយ​ប្រហែល​​៣០០​​ម៉ែត្រ​ពី​មជ្ឈ​មណ្ឌល​​កីឡា​3g​ ទី​១​​ដែល​មាន​ទីតាំង​​​​នៅ​តំបន់​​សំបុក​ចាប ​សង្កាត់​​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ។

​លោក​ខៀវ​ ភារិទ្ធ ​​ជា​ម្ចាស់​​មជ្ឈ​មណ្ឌល​​កីឡា​ 3g​ ​បាន​មាន​ប្រសាសន៍​ថា ​បា​ន​ជា​លោក​បង្កើត​​មជ្ឈ​មណ្ឌល​​កីឡា 3g​ ​ទី​២​នេះ ​គឺ​ដើម្បី​​បំពេញ​​តម្រូវ​ការ​​របស់​អតិ​ថិជន​​ដែល​ធ្លាប់គាំ​ទ្រ ​និង​មក​លេង​កីឡា​នៅ​មជ្ឈ​មណ្ឌល​​​របស់​លោក​ជា​រៀង​រាល់​ថ្ងៃ ។ ​សម្រាប់​ទី​លាន​​បាល​់​ទាត់​​ហ្វូត​សាល​ក្នុង​មជ្ឈ​មណ្ឌល​​កីឡា​3g​ ​កសាង​ឡើង​តាម​​ក្បួន​ខ្នាត​​​ស្តង់​ដាអន្ត​រ​ជាតិ​​ត្រឹម​ត្រូវ ​ដែល​មាន​កម្រាល​​ស្មៅ​​​សិប្ប​និម្មិត​កម្ពស់​០,៦៥​ម៉ែត្រ ​។ ​លោក​បន្ត​ថា ​គោល​បំណង​​ដែល​លោក​​បង្កើត​មជ្ឈ​មណ្ឌល​​កីឡា​ 3g​ ​គឺ​ដើម្បី​​លើក​កម្ពស់​​វិស័យ​កីឡា​កម្ពុជា​ឱ្យ​កាន់តែ​រីក​ចម្រើន​ដូច​បណ្តា​​ប្រទេស​​ជឿន​​លឿន​លើ​សាកល​​លោក​។ ​ការ​លេង​កីឡា​នាំមក​នូវ​សុខ​ភាព ​សុជីវ​ធម៌​ សីល​ធម​៌ ​ភាពសប្បាយ​រីក​រាយ ​មិត្តភាព ​​​រវាង​មនុស្ស​​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ​ពីស្ថាប័ន​​រដ្ឋ​ទៅស្ថាប័ន​​ឯក​ជន ​និង​ពី​ប្រទេស​មួយ​​ទៅ​ប្រទេស​មួយ​​ទៀត ។

​លោក​បន្ថែម​​ទៀតថា ​នៅ​​មជ្ឈ​មណ្ឌល​​កីឡា​3g​ ​ទី​២​ក៏​មាន​​ការ​​បញ្ចុះ​​តម្លៃ​​១០% ​ក្នុងរយៈ​ពេល​៣​ខែ​សម្រាប់​អតិ​ថិជន​​ដែល​​បាន​មក​​កក់​ទី​លាន​បាល​់ទាត់​​3g​ ​​ទី​២​នេះ ​។ ទន្ទឹម​​នឹងនោះ​ដែរ ​លោក​បាន​​និង​កំពុង​​រៀប​ចំ​ព្រឹត្តិ​ការណ៍​​ប្រកួត​​បាល់​ទាត់​ហ្វូត​សាល​​​ដណ្តើម​ពាន​​រង្វាន់​​ប្រចាំ​​ឆ្នាំ​២០១៤ ​ដើម្បី​អប​អរ​សាទរ​​ក្នុងការ​បើក​សម្ពោធ​​មជ្ឈ​មណ្ឌល​​កីឡា 3g​ ទី​២​នា​ពេល​ឆាប់​ៗ​នេះ ៕