ចាប់ពីព្រឹកស្អែក កុំភ្លេចសាកល្បង​ជិះរថយន្តក្រុង​​​ពីរង្វង់មូលស្តាតចាស់​ដល់ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុងតម្លៃចាប់ពី​១០០០ទៅ​១៥០០រៀល – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចាប់ពីព្រឹកស្អែក កុំភ្លេចសាកល្បង​ជិះរថយន្តក្រុង​​​ពីរង្វង់មូលស្តាតចាស់​ដល់ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុងតម្លៃចាប់ពី​១០០០ទៅ​១៥០០រៀល

7 ឆ្នាំ មុន

រាជធានីភ្នំពេញ៖​ សាលារាជធានីភ្នំពេញ​ នឹងសម្ពោធ​ដាក់ឲ្យដំណើរការ​ប្រើបា្រស់រថយន្ត​ក្រុងជាផ្លូវការ​នៅព្រឹកថ្ងៃទី០៥​ កុម្ភៈ​ ២០១៤ ​។

ប្រភពពីមន្រ្តី​សាលាក្រុងបាន​ឲ្យកោះសន្តិភាពដឹង​នៅរសៀលថ្ងៃអង្គារនេះថា​ ទីតំាងសម្ពោធនឹង​បា្ររព្ឋធ្វើនៅ​គល់ស្ពានជ្រោយចង្វារ ​ក្រោមអធិបតីភាព ​លោក ប៉ា សុជាតិវង្ស​ អភិបាល​នៃគណៈអភិបាល​រាជធានីភ្នំពេញ ​តំណាងអង្កការ​ ​JICA ​និងមន្រ្តីក្រោមឱវាទ​សាលារាជធានីភ្នំពេញជាច្រើនរូបទៀត ។

រាជធានីភ្នំពេញ៖​ សាលារាជធានីភ្នំពេញ​ នឹងសម្ពោធ​ដាក់ឲ្យដំណើរការ​ប្រើបា្រស់រថយន្ត​ក្រុងជាផ្លូវការ​នៅព្រឹកថ្ងៃទី០៥​ កុម្ភៈ​ ២០១៤ ​។

ប្រភពពីមន្រ្តី​សាលាក្រុងបាន​ឲ្យកោះសន្តិភាពដឹង​នៅរសៀលថ្ងៃអង្គារនេះថា​ ទីតំាងសម្ពោធនឹង​បា្ររព្ឋធ្វើនៅ​គល់ស្ពានជ្រោយចង្វា ​ក្រោមអធិបតីភាព ​លោក ប៉ា សុជាតិវង្ស​ អភិបាល​នៃគណៈអភិបាល​រាជធានីភ្នំពេញ ​តំណាងអង្កការ​ ​JICA ​និងមន្រ្តីក្រោមឱវាទ​សាលារាជធានីភ្នំពេញជាច្រើនរូបទៀត ។

បើតាមប្រធាន​អង្គការ ​JICA ​លោក មាសាគូ កូតូ ​បានថ្លែងក្នុងកិច្ច​ប្រជុំជាមួយសាលារាជធានី​ភ្នំពេញកាលពីថ្ងៃទី១៧​ មករា​ ២០១៤ កន្លងមកនេះបានឲ្យដឹងថា ចាប់ពី​ថ្ងៃទី០៥ កុម្ភៈ ដល់ថ្ងៃទី២៨ ខែកុម្ភៈ​២០១៤​ រថយន្តក្រុង១០ គ្រឿង​ នឹងដាក់ឲ្យដំណើរការសាកល្បង​ជាជំហានដំបូង​ នៅផ្លូវព្រះមុន្នីវង្ស ​ចាប់ពីរង្វង់មូល​ស្តាតចាស់ ដល់​​ស្ពាន​ព្រះមុន្នី​វង្ស។

លោក មាសាគូ កូតូ ​បានថ្លែងទៀតថា ​សម្រាប់តម្លៃធ្វើដំណើរ២ ​សប្តាហ៍ដំបូង ​តម្រូវឲ្យយក១០០០ រៀល ​ហើយថ្ងៃបន្ទាប់ឡើង​តម្លៃយក១៥០០ រៀល ។
សូមបញ្ជាក់ផងដែរថា ​បើតាមមន្រ្តី​សាលារាជធានីភ្នំពេញ​ ការដាក់ឲ្យដំណើរការ​រថយន្តក្រុងក្នុង​រាជធានីភ្នំពេញជំហានទី១តាមបណ្តោយផ្លួវមុន្នីវង្ស ​ជំហានទី២ តាមបណ្តោយ​ផ្លូវកម្ពុជាក្រោម ​និងជំហានទី៣តាមបណ្តោយផ្លូវ​ម៉ៅសេទុង ៕