ខេត្តកំពង់ចាម៖ កងកម្លំាងនគរបាល កងរាជអាវុធហត្ថ ទាហាន និង សន្តិសុខភូមិជាច្រើននាក់ នៅព្រឹកថ្ងៃទី០៤ កុម្ភៈ ២០១៤ បានត្រូវគេដាក់ពង្រាយនៅតាមដងផ្លូវ និង នៅមុខពន្ឋនាគារ ម ៣ ឬ ត្រពំាងផ្លុង ស្ថិតក្នុងស្រុកពញាក្រែក ។
ការដាក់ពង្រាយកងកម្លំាងប្រដាប់អាវុធនេះ បានធ្វើឡើងនៅគ្រាដែលមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើននាក់ ដឹកនំាដោយលោក សុន ឆ័យ និងសង្គមស៊ីវិលមួយចំនួន ព្រមទំាងសាច់ញាតិក្រុមគ្រួសារមនុស្ស២៣នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ឋនាគារ ម៣ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងទៀតថា មកដល់ម៉ោង១០និង៤៥នាទីព្រឹកថ្ងៃអង្គារនេះដែរ ក្រុមមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងនិងតំណាងអង្គការសង្គមស៊ីវិលមួយចំនួន ព្រមទំាងសាច់ញាតិមនុស្ស២៣នាក់ ដែលចេញដំណើរពីរាជធានីភ្នំពេញនៅព្រឹកនេះ មិនទាន់ទៅដល់ពន្ឋនាគារ ម៣ នៅឡើយទេ នៅគ្រាដែលកងកម្លំាងចំរុះ ខ្លះកំពុងឈរជជែកគ្នាជាមួយអនុរក្សពន្ឋនាគារ ដើម្បីត្រៀមការពារនិងរៀបចំសណ្តាប់ធ្នាប់សន្តិសុខសង្គម ។
ជាមួយគ្នានេះដែរសេចក្តីរាយការណ៏ក៏បានបន្ថែមថា នៅខាងមុខពន្ឋនាគារត្រពំាងផ្លុង ក៏មានសកម្មជនបក្សប្រឆាំងនិងក្រុមអ្នកគំាទ្រមួយចំនួន ក៏កំពុងប្រមូលផ្តុំគ្នារង់ចំាថ្នាក់ដឹកនំាខ្លួននោះផងដែរ ។
គេនៅមិនទាន់ដឹងថាតើមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដឹកនំាដោយ លោក សុន ឆ័យ នឹងត្រូវបានអនុរក្សពន្ឋនាគារអនុញ្ញាតឲ្យចូលជួបសួរសុខទុក្ខមនុស្ស២៣នាក់នោះ ឬយ៉ាងណានោះទេ ប៉ុន្តែបើតាមប្រធានពន្ឋនាគារត្រពំាងផ្លុង លោក គៀ វណ្ណា បានឲ្យកោះសន្តិភាពដឹងកាលពីថ្ងៃចន្ទម្សិលមិញថា លោកមិនអនុញ្ញាតឲ្យចូលជួបទេ លុះណាតែមានលិខិតអនុញ្ញាតពីតុលាការ ពីព្រោះសំណុំរឿងនេះស្ថិតក្នុងនីតិវិធីរបស់តុលាការ ។ ម៉្យាងទៀត មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទំាងនោះ មិនមែនជាសមាជិកសភានោះទេ ។
គួរបញ្ជាក់ដែរថា មនុស្សទំាង២៣នាក់ ដែលក្នុងនោះមានទំាងលោក វ៉ន ពៅ ប្រធានសមាគមឯករាជ្យប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ឋផងនោះ បានត្រូវសមត្ថកិច្ចឃាត់ឃុំខ្លួនអំឡុងពេលបាតុកម្មបង្កឲ្យមានអំពើហិង្សាកាលពីថ្ងៃទី០២-០៣ មករា ២០១៤កន្លងមកនេះ ៕
ចែករំលែកព័តមាននេះ