ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ទេសចរណ៍ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគ​យ​ល់​គ្នា​ជាមួយ​ក្រុម​ហ៊ុន Dream Team Production

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រសួង​ទេស​ចរណ៍​នា​វេលា​ម៉ោង​១១ព្រឹក ថ្ងៃ​ទី​៤ កុម្ភៈ ២០១៤ បាន​ធ្វើ​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សារណៈ​យោគ​យល់​គ្នា ជាមួយ​ក្រុម​ហ៊ុន​ Dream Team Production នៃ​សាធារណ​រដ្ឋ​ប៊ុល​ហ្គារី​ស្តី​ពីការ​ផលិត​កម្ម​វិធី Survivaor Bulgaria ​​ក្រោម​អធិបតី​ភាព​លោក​ថោង ខុន រដ្ឋ​ម​ន្ត្រី​​ក្រសួង​ទេស​ចរណ៍ ដោយ​មានការ​អញ្ជើញ​ចូល​រួម​ពី​ម្ចាស់​ផលិត​កម្ម Dream Team Production។

កម្ម​វិធី​ ​Survivaor Bulgaria នឹង​បង្ហាញ​ពី​សក្តា​នុពល​ទេស​ចរណ៍​សំខាន់ៗ​នៅ​ក្នុង​តំបន់​ឆ្នេរ​នៃ​ប្រទេស​កម្ពុជា និង​កោះ​នៅ​ក្នុង​ប្រទេស​ប៊ុល​ហ្គារី​  និង​បណ្តា​ប្រទេស​បាល់​កង់​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ទេស​ចរណ៍​នៃ​ប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា កម្ម​វិធី​ទូរ​ទស្សន៍​នេះ​ភាគ​ច្រើន​នឹង​​ថត​​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ ​កោះ​ និង​​ខេត្ត​ព្រះ​សីហនុ​ ​ហើយ​ឈុត​មួយចំនួន​ទៀត​ត្រូវ​ថតនៅ​តាម​រមណីយ​ដ្ឋាន​ទេសចរណ៍​ដែល​ជា​សក្តា​នុពល​ផ្សេង​ទៀត​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​៕