ខេត្តកំពង់ធំ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣ កុម្ភៈ ២០១៤ ខណៈជននេះកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅចំណុចភូមិព្រៃតាត្រាវ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ។
លោកវរសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍បានឱ្យដឹងថា ជនសង្ស័យឈ្មោះជឹម ស្រស់ ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតឃុំបល្ល័ង្គ ស្រុកបារាយណ៍ បច្ចុប្បន្នរស់នៅភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ។
ខណៈពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៣កញ្ចប់ធំ និង១កញ្ចប់តូច មានទម្ងន់២,៣ក្រាម ម៉ូតូម៉ាកគុប១គ្រឿង ប្រាក់១.៣០០ដុល្លារ ទូរស័ព្ទ១គ្រឿង និងកងដៃ១វង់។
ចែករំលែកព័តមាននេះ