ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​អង្គការ​ជួយ​ជន​ក្រីក្រ​ម្នាក់​​​ដេក​ស្លា.ប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​នៅ​បាក់​ខែង​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី​អង្គ​ការ​ជួយ​ជន​ក្រី​ក្រ​ ចាស់​ជរា ក្មេង​កំព្រា ជនិ​ពិការ​អ៊ិស្លាម និង​កម្ពុជា​ម្នាក់​បាន​ដេក​ស្លា.ប់​ក្នុង​បន្ទប់​ជួល​ស្ថិត​ក្នុង​ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ប្ញស្សី​កែវ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី៣ កុម្ភៈ ២០១៤ ។

រាជ​ធានី​ភ្នំពេញ​ ៖ មន្ត្រី​អង្គ​ការ​ជួយ​ជន​ក្រី​ក្រ​ ចាស់​ជរា ក្មេង​កំព្រា ជនិ​ពិការ​អ៊ិស្លាម និង​កម្ពុជា​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​ស្ថិត​ក្នុង​ភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ប្ញស្សី​កែវ ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី៣ កុម្ភៈ ២០១៤ ។

បុរស​ដែល​ដេក​ស្លាប់​នោះ​ត្រូវ​មន្ត្រី​ប៉ូលិស​ឱ្យ​ដឹង​ថា ឈ្មោះ​ទូច ស៊ី​សាផុន អាយុ​៥១​ឆ្នាំ ជា​ទី​ប្រឹក្សា​ផ្ទាល់​ផ្នែក​ច្បាប់​ និង​ផែន​ការ និង​ជា​អគ្គ​លេខា​អង្គការ​ជួយ​ជន​ក្រី​ក្រ ចាស់​ជរា ក្មេង​កំព្រា ជន​ពិការ​អ៊ិស្លាម និង​កម្ពុជា​ មាន​ស្រុក​កំណើត​ភូមិ​ក្បាល​ទំនប់​ ឃុំ​សោម ស្រុក​ព្រែក​ប្រសប់​ ខេត្ត​ក្រចេះ បច្ចុប្បន្ន​ស្នាក់​នៅ​ផ្ទះជួល​កន្លែង​កើតហេតុ។

តាម​សម្តី​ឈ្មោះ​ជា បូរ៉ា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​ជំនួយ​ការ​ម​ន្ត្រី​រូប​នោះ​បាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៣ កុម្ភៈ​ រូប​គាត់​ និង​ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ក្រសួង​មហា​ផ្ទៃ​វិញ​ ខណៈ​នោះ​ជន​រង​​គ្រោះ​មិន​ស្រួល​ខ្លួន​ក៏​បាន​ចូល​ទៅ​កោស​ខ្យល់​ និង​បាន​ទៅ​គ្លីនិក​សុខា​ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​៥១ វិថី​សុធារស ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការ​មន​។ លុះ​វេលា​រសៀល​ត្រូវ​គ្រូ​ពេទ្យ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ហើយ​ចូល​ដេក​​ស្រាប់តែ​ត្រដរ​ខ្យល់​ស្លាប់​តែម្តង​។

សមត្ថ​កិច្ច​បាន​រក​ឃើញឯក​សារ​ពិនិត្យ​សុខ​ភាព និង​វេជ្ជ​បញ្ជា​រប​ស់​គ្រូ​ពេទ្យ​​​អះ​អាង​​ថា មន្ត្រី​អង្គ​ការ​រូប​នេះ​មាន​ជំងឺលើស​ឈាម​ ដែល​សម្ពាធ​ឈាម​ឡើង​ដល់​២៤លើ១៤ ហើយ​នៅ​ពេល​ចេញ​ពី​ពេទ្យ​ទៅ​ផ្ទះ​មាន​បញ្ហា​ឈាម​ទើប​បង្ក​គ្រោះ​ថ្នាក់​ដល់​ជីវិត​បែប​នេះ។