ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរក្រុង​ស្វាយរៀង​​ដឹក​នាំក្រុម​​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​ជុំ​វិញផ្សារ​​វាល​យន្ត​

11 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ អាជ្ញា​ធរ​ក្រុង​បាន​បង្កើត​គណៈ​កម្ម​ការ​​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​នៅផ្សារ​វាល​យន្ត​ ដើម្បី​ឱ្យ​មាន​សោភ័ណ​ភាព​ល្អ​ឡើង​វិញ​ ព្រោះ​កន្លងមក​ក្រុម​​អ្នក​លក់​ដូរ​នៅទីនោះ​ បានធ្វើ​ឱ្យ​មាន​ភាព​​រញ៉េ​រញ៉ៃ​ដោយយក​ទ្រូង​ថ្នល់​ជុំ​វិញ​ផ្សារ​​មកដាក់​ទំនិញ​ បន្លែ ត្រី​ សាច់ និង​គ្រឿង​បរិភោគ​ផ្សេងៗ​តាំង​លក់​យ៉ា​ងអនាធិបតេយ្យ​ និង​ធ្វើ​ឱ្យកក​​​ស្ទះ​ចរាចរណ៍ទៀត​ផង ។

​ការ​ចុះ​រៀបចំនេះ​ធ្វើឡើង​កាលពី​វេលាម៉ោង​៦ និង​៣០​​ព្រឹក​ថ្ងៃទី​៤ កុម្ភៈ ២០១៤ នេះ ស្ថិត​នៅជុំ​វិញ​ផ្សារ​វាល​យន្ត ក្នុង​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយរៀង ដែល​ដឹកនាំដោយ​លោក​ឈីវ សារ៉ន អភិបាល​រង​ក្រុង​ស្វាយរៀង, លោក​វរ​សេនីយ៍​ត្រី​ងិន សុផល អធិ​ការ​នគរ​បាល​ក្រុង​​ស្វាយរៀង ព្រមទាំង​ចៅ​សង្កាត់ស្វាយ​រៀង និង​ក្រុម​ភាស៊ី​ផ្សារ​វាលយន្ត​ជាច្រើន​នាក់ទៀត ។