ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទេសចរ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម​កើន​ឡើង

11 ឆ្នាំ មុន

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀត​ណាម​ ដែល​ទើប​តែ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ រលក​នៃ​ការ​ធ្វើ​ទេស​ចរណ៍​មាន​ការ​មមា​ញឹក​គួរ​ឱ្យ​កត់​សម្គាល់​ទាំង​នៅ​ផ្ទៃ​ក្នុង​ប្រទេស​ ក៏​ដូច​ជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​មួយ​ចំនួន​ និង​នៅ​តាម​តំបន់​ទេស​ចរណ៍​ដ៏​មាន​សក្តា​នុពល​របស់​កម្ពុជា​ ដូច​ជា​តំបន់​អង្គរ​ និង​ប្រាសាទ​ព្រះ​វិហារ​ លើ​កំពូល​ភ្នំ​ដង​រែក​ និង​ឆ្នេរ​សមុទ្រ​ ។​

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀត​ណាម​ ដែល​ទើប​តែ​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ រលក​នៃ​ការ​ធ្វើ​ទេស​ចរណ៍​មាន​ការ​មមា​ញឹក​គួរ​ឱ្យ​កត់​សម្គាល់​ទាំង​នៅ​ផ្ទៃ​ក្នុង​ប្រទេស​ ក៏​ដូច​ជា​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​មួយ​ចំនួន​ និង​នៅ​តាម​តំបន់​ទេស​ចរណ៍​ដ៏​មាន​សក្តា​នុពល​របស់​កម្ពុជា​ ដូច​ជា​តំបន់​អង្គរ​ និង​ប្រាសាទ​ព្រះ​វិហារ​ លើ​កំពូល​ភ្នំ​ដង​រែក​ និង​ឆ្នេរ​សមុទ្រ​ ។​

ទេស​ចរ​នៅ​អង្គរ​កើន​ឡើង​ ខេត្ត​សៀម​រាប​ ៖ បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀត​ណាម​ ក្នុង​រយៈ​ពេល​៣​ថ្ងៃ​កន្លង​មក​ មាន​ភ្ញៀវ​ជាតិ​ និង​អន្តរ​ជាតិ​ មក​កម្សាន្ត​យ៉ាង​ច្រើន​កុះ​ករ​នៅ​តាម​រម​ណីយ​ដ្ឋាន​បារាយណ៍​ទឹក​ថ្លា​ ភ្នំ​គូលែន​ និង​នៅ​តាម​តំបន់​ទន្លេ​សាប​ រីឯ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ មិន​មាន​អ្វី​កើត​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ទេ​ ។​ លោក​ ង៉ូវ​ សេង​កាក់​ ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​ ឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​ មាន​ការ​កើន​ឡើង​៤,៨០%​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៣​ គឺ​មាន​៥៥.៤៥២​នាក់​ ដែល​ក្នុង​ឆ្នាំ​២០១៣​ មាន​ត្រឹម​តែ​៥២.៩០៩នាក់​ ។ ដោយ​ឡែក​ ភ្ញៀវ​អន្តរ​ជាតិ​ក្នុង​ឆ្នាំ​២០១៤​នេះ​ មាន​ចំនួន​២៥.០៤២​នាក់​ កើន​ឡើង​៥,៦២​%​ ដែល​ឆ្នាំ​២០១៣​ មាន​ត្រឹម​តែ​២៣.៧០៩​នាក់​ ឯ​ភ្ញៀវ​ក្នុង​ស្រុក​មាន​ចំនួន​៣០.៤១០​នាក់​ កើន​ឡើង​៤,១៤%​ ច្រើន​ជាង​ឆ្នាំ​២០១៣​ ដែល​មាន​ត្រឹម​តែ​២៩.២០០​នាក់​ ។​ លោក​ ង៉ូវ​​សេង​កាក់​ បន្ត​ទៀត​ថា​ ចំពោះ​សណ្ឋា​​គារ​ និង​ផ្ទះ​សំណាក់​ ពុំ​មាន​ការ​ដំឡើង​ថ្លៃទេ​ នៅ​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​-វៀត​ណាម​នេះ រីឯ​នៅ​តាម​ភោជនីយ​ដ្ឋាន​ ក៏​មិន​មាន​ដំឡើង​ថ្លៃ​ដែរ​ ។​

រមណីយ​ដ្ឋាន​វប្បធម៌​ប្រវត្តិ​សាស្ត្រ​ប្រាសាទ​ព្រះ​វិហារ​ខេត្ត​ព្រះ​វិហារ​ ៖ រមណីយ​ដ្ឋាន​វប្ប​ធម៌​ប្រវត្តិ​សាស្ត្រ​ប្រាសាទ​ព្រះ​វិហារ​ បាន​ទទួល​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរ​ជាតិ​​ជា​ច្រើន​ពាន់​នាក់​ក្នុង​១​ថ្ងៃ​ៗ​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​-វៀត​ណាម ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​លោក​ ចាន់ ឆន អ្នក​គ្រប់​គ្រង​ព័ត៌​មាន​នៃ​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​​ ប្រចាំ​ប្រាសាទ​ព្រះ​វិហារ​ ។ លោក​ ចាន់​ ឆន​ ឱ្យ​ដឹង​ថា ក្នុង​១​ថ្ងៃ​ៗ​ ភ្ញៀវ​ចម្រុះ​ជាតិ​សាសន៍​ ពិសេស​នោះ​កូន​ខ្មែរ​កាត់​ចិន​ទៅ​ទស្សនា​កម្សាន្ត​នៅ​រមណីយ​ដ្ឋាន​ប្រវត្តិ​សាស្ត្រ​ប្រាសាទ​ព្រះ​វិហារ​ ចាប់​ពី​១.៥០០​នាក់​ ទៅ​២.០០០​  នាក់ ។ ភ្ញៀវ​ទេស​ចរ​ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​-វៀត​ណាម​ ឆ្នាំ​នេះ​លើស​ពី​បណ្តា​ឆ្នាំ​មុន​ៗ​ ។ ប្រាសាទ​ព្រះ​វិហារ​ គឺ​ជា​មរតក​ដ៏​មហា​សាល​ មិន​អាច​កាត់​ថ្លៃ​បាន​ ដែល​ជា​កេរ​ដំណែល​របស់​បុព្វ​បុរស​ខ្មែរ​យើង​ តាំង​ពី​សម័យ​អង្គរ​ដ៏​រុង​រឿង​ ដែល​បាន​សាង​សង់​ឡើង​នៅ​លើ​កំពូល​ភ្នំ​ដង​រែក​ ក្នុង​អធិប​តេយ្យ​របស់​កម្ពុជា​ ។ នៅ​លើ​រម​ណី​យ​ដ្ឋាន​ប្រា​សាទ​ព្រះ​វិហារ បច្ចុ​ប្បន្ន​អាជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​ កំពុង​ថែ​រក្សា​ជា​ប្រចាំ​ ក្នុង​នោះ​ដែរ​ក៏​មាន​ឆ្មាំ​ប្រាសាទ​ និង​អ្នក​អនា​ម័យ​​ធ្វើ​ការ​ថែ​ទាំ​ក្នុង​បរិ​វេណ​ប្រាសាទ​យា៉ង​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ ។ ដោយ​ឡែក​ បញ្ហា​សភាព​ការណ៍​នៅ​តាម​បណ្តោយ​​ខ្សែ​ត្រៀម​ជួរ​មុខ​ ក្នុង​តំបន់​ប្រាសាទ​ព្រះ​វិហារ​ ក៏​ដូច​ជា​តាម​បណ្តោយ​ជួរ​ភ្នំ​ដង​រែក​ ស្ថិត​ក្នុង​ឱកាស​ប្រទេស​ថៃ​ធ្វើ​ការ​បោះ​ឆ្នោត​ ក៏​ពុំ​មាន​សភាព​ការណ៍​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ទេ គឺ​មាន​ភាព​ស្ងប់​ស្ងាត់ ។​

ច្រកទ្វារ​អន្ដរជាតិ​បាវិត​ខេត្ត​​ស្វាយរៀង​ ៖ មាន​ភ្ញៀវ​ទេសចរ​ចេញ​ចូល​តាម​ច្រក​ទ្វារ​អន្ដរជាតិ​បាវិត​ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ចិន​-វៀតណាម​ ឆ្នាំ​២០១៤​ នេះ​ ចំនួន​២៨.៩២៣​​នាក់​ ។​ លោកវរសេនីយ៍ទោ​ អឹុង​ សុងយូ​ នាយ​ប៉ុស្ដិ៍​ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​បាវិត​ បាន​ឱ្យ​ដឹង​ថា​ នៅក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​-វៀតណាម​ ឆ្នាំ​២០១៤​ នេះ​បើ​គិត​នៅមុន​ចូលឆ្នាំ​ថ្ងៃ​ទី​២៨-២៩-៣០​ មករា​ ភ្ញៀវ​ជា​ជនជាតិ​ខ្មែរ​ចូលមក​ប្រទេស​កម្ពុជា​ តាម​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​បាវិត​ មាន​ចំនួន​៦០៩នាក់​ ឯ​ប្រជា​ជន​ខ្មែរ​ចេញ​ទៅលេង​នៅ​ប្រទេស​វៀត​ណាម​មាន​ចំនួន​៧៥៣​នាក់​ ។​ ចំណែក​ភ្ញៀវ​ទេសចរ​ជនជាតិ​វៀតណាម​ចូលមក​ទស្សនា​ព្រះរាជាណាចក្រ​កម្ពុជា​តាមច្រក​ទ្វារ​អន្ដរ​ជាតិ​បាវិត​គិត​ពីថ្ងៃ​ទី​២៨​-២៩-​៣០​ មករា​ មាន​ចំនួន​១.៦០៩​នាក់ និង​ចេញ​ពី​កម្ពុជា​ទៅ​វៀតណាម​មាន​ចំនួន​២.២៨៩​នាក់ ។​ ចំពោះភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​ចូលមក​រយៈ​ពេល​៣​ថ្ងៃ​២៨-២៩-៣០​ មករា​ មាន​ចំនួន​៣.៥៣៥​នាក់​ និង​ចេញ​ទៅ​ប្រទេស​វៀតណាម​មាន​ចំនួន​៣.៦៦៤​នាក់​ ។​ បើ​គិត​ចាប់ពី​ថ្ងៃ​ទី​៣១ មក​រា​​ ដល់​ថ្ងៃ​ទី​១​ កុម្ភៈ​ ២០១៤​ ភ្ញៀវ​ជនជាតិ​ខ្មែរ​ចូល​មក​តាម​​ច្រក​ទ្វារ​អន្ដរជាតិ​បាវិត​ មាន​ចំនួន​៤៣៩នាក់​ ចេញ​ទៅ​លេង​នៅ​ប្រទេស​វៀតណាម​មាន​ចំនួន​១.០៤៤​នាក់​ ។​ រី​ឯ​ជនជាតិ​វៀតណាម​ចូលមក​កម្សាន្ដ​នៅ​កម្ពុជា​មាន​ចំនួន​៦.០១៣​នាក់​ ចេញ​ ទៅ​ប្រទេស​ប្រទេស​វៀតណាម​វិញ​មាន​ចំនួន​៨៤៩នាក់​ ។ ចំពោះភ្ញៀវ​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ចូលមក​កម្ពុជា​មាន​ចំនួន​៨.០០៤​នាក់​ ចេញ​ទៅ​ប្រទេស​វៀតណាម​មាន​ចំនួន​២.២១៥​នាក់​ ។​

ដូច្នេះ​ រយៈ​ពេល​រដូវ​បុណ្យ​ចូល​ឆ្នាំ​ចិន​-​វៀតណាម​ គិត​ចាប់​ពី​ថ្ងៃ​ទី​២៨​ មករា​​ដល់ថ្ងៃ​ទី​២​ កុម្ភៈ​ មាន​ភ្ញៀវ​ទេសចរ​ចេញ​ ចូល​កម្ពុជា​-វៀត​ណាម​ សរុប​ចំនួន​២៨.៩២៣​នាក់​ ក្នុង​នោះ​ខ្មែរ​មាន​២.៨៤៥​នាក់​ និង​ជនជាតិ​វៀត​ណាម​មាន​១០.៨២០នាក់​ ។​ នៅ​​ថ្ងៃ​ទី​៣​ កុម្ភៈ​ ភ្ញៀវ​ជនជាតិ​វៀតណាម​ចូល​មក​ទស្សនា​កម្ពុជា​ច្រើន​ជាង​រាល់ថ្ងៃ​ អាច​កើន​ដល់​ប្រមាណ​២.០០០​នាក់​​ ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍​ក៏​អាច​កើន​ឡើង​ដែរ​ ។​ ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ បើប្រៀប​ធៀប​នឹង​រដូវ​ចូល​ឆ្នាំ​ចិន​-វៀតណាម​ ឆ្នាំ​២០១៣​ ភ្ញៀវ​ចេញ​ចូល​មាន​ការ​ថយ​ចុះ​ប្រមាណ​៤០ភាគ​រយ​ សម្រាប់​ជន​ជាតិ​វៀតណាម​ ឯ​ចំពោះ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិសាសន៍​គឺ​ចេញ​ចូល​ធម្មតា​ ។ អ្នក​ទៅ​​កម្សាន្ត​​នៅ​ឆ្នេរ​សមុទ្រ​​កើន​ទ្បើង​ខេត្ត​ព្រះ​សីហនុ​ ​៖ ​លោក​ មូល​ ឧសភា​ ​មន្ត្រី​​ការិយាល័យ​​មគ្គុ​ទ្ទេសក៍​ ទេស​ចរណ៍​ ​នៃ​មន្ទី​រ​ទេស​ចរណ៍​ខេត្ត​ព្រះ​សីហនុ​​ បាន​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ប្រពៃ​ណី​ចិន​-វៀត​ណាម​ ​រយៈ​ពេល​៣​ថ្ងៃ​ គឺ​ថ្ងៃ​ទី​៣១​ មករា​ និង​ទី១​ និង​ទី២​ កុម្ភៈ​ ភ្ញៀវ​ទេស​ចរ​ជាតិ​និង​អន្តរ​ជាតិ​ ​ធ្វើ​ដំណើរ​​មក​កម្សាន្ត​​នៅ​ទឹក​​ដី​ខេត្ត​ព្រះ​សីហនុ​​មាន​ចំនួន​​៤៩.៥០០នាក់​​ គឺ​មាន​ការ​កើន​ទ្បើង​​១២,៣០​%​ បើ​ប្រៀ​ប​ធៀប​​ទៅ​នឹង​ឆ្នាំ​​២០១៣​ ​ដែល​មាន​ភ្ញៀវ​​ទេស​ចរ​​មក​កម្សាន្ត​​ត្រឹម​តែ​​ ៣៨.៧៨៧នាក់​ប៉ុណ្ណោះ​ ។ ​
លោក​​ មូល ឧសភា​ បន្ត​ថា​ ​ក្នុង​ចំនួន​ភ្ញៀវ​​ទេស​ចរ​​ខាង​លើ​ ​ភ្ញៀវ​ទេសចរ​​ជា​តិ​មាន​ចំនួន​​ ៤៣​.៣​១៣​នាក់​ កើ​ន​​ទ្បើង​១១,៦៧​%​ ​​បើ​ប្រៀប​ធៀប​​នឹង​ឆ្នាំ​២០១៣​ ។ ដោយ​ទ្បែក​​ ភ្ញៀវ​ទេសចរ​​​អន្ត​រ​ជាតិ​មាន​ចំនួន​​ ៦.១៨៧នាក់​ កើន​ទ្បើង​១៦,៩៧%​ ​បើ​ប្រៀប​ធៀប​​ទៅ​នឹង​ឆ្នាំ​​២០១៣​ ដែល​​មាន​ភ្ញៀវ​​អន្តរ​ជាតិ​​ត្រឹម​តែ​​ ៤.០៧៦នាក់​​ ។ ​

ភ្ញៀវ​ទេស​ចរ​​ ដែល​បាន​មក​កម្សាន្ត​​នៅ​តំបន់​​ឆ្នេរ​អូរ​ឈើ​ទាល​នា​ឱកាស​​នោះ​ បាន​ឱ្យ​ដឹង​ថា​ ​ថ្លៃ​ម្ហូប​អាហារ​​គ្រឿង​​សមុទ្រ​​មាន​ បង្គា​ ក្តាម​ មឹក​ ត្រី​សមុទ្រ​ ​គ្រប់​ប្រភេទ​​​និង​ថ្លៃ​​សេវា​ស្នាក់​នៅ​​ ផ្ទះ​សំណាក់​ ​សណ្ឋា​គារ​ ។ល។​ ​ឡើង​ថ្លៃ​ជា​២​ ជា​៣ ដោយ​សារ​តែ​​ចំនួន​ភ្ញៀវ​ទេស​ចរ​​មាន​ការ​កើ​ន​ទ្បើង​​ ហើយ​ភ្ញៀវ​​ចេះ​តែ​​នាំគ្នា​ដេញ​ថ្លៃ​​យក​ទាំង​ការ​ហូប​​ចុក​ ក៏​​ដូច​ជា​សេវា​ស្នាក់​នៅ​ ៕