តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹកក្លិប Newcastle លោក Steve Bruce កំពុងតែគ្រោងជះលុយ៥លានផោនយកកីឡាករ James McCarthy របស់ក្លិប Everton ។
លោក Bruce ចង់បានជម្រើសច្រើនក្នុងការយកមកលេងនៅរដូវកាលក្រោយ ដោយលោកបានឃើញកីឡាករខ្សែបម្រើអៀកឡង់ អាយុ១៨ឆ្នាំ McCathy មានតម្លៃល្អគួរសម ។

McCathy បានចូលលេងនៅឆ្នាំមុនជាមួយនឹង Everton ហើយពេលនេះក្លិបកំពុងតែរកអ្នកមកទិញដែលមានក្នុងនោះក៏មានក្លិប Crystal Palace ចាប់អារម្មណ៍ផងដែរ ។ ជាមួយគ្នានេះដែរ លោក Bruce ក៏កំពុងសម្លឹងមើលឃើញកីឡាករប្រេស៊ីល Marrony នៅក្លិប Vasco da Gama តែកីឡាករនេះត្រូវស៊ីថ្លៃបន្តិចដែលធ្វើឱ្យលោកមិនទាន់ហ៊ានលូក ។

ពេលនេះ ក្លិប Newcastle សង្ឃឹមថា នឹងអាចលក់កីឡាករ Dwight Gayle ចេញទៅក្លិបផ្សេងទៀតឱ្យបានតែមកដល់សព្វថ្ងៃទៅហើយ នៅតែលក់មិនចេញ ។ មូលហេតុ គឺមកពីក្លិបនេះទារគេថ្លៃពេក ។ ទោះបីជាណាក៏ដោយលោក Bruce នៅតែរក្សាជំហរក្នុងការយកកីឡាករ James McCarthy ឱ្យបាននៅរដូវកាលក្រោយស្របពេលជាមួយនឹង Everton កំពុងតែចង់លក់ស្រាប់ ៕ កែសម្រួលដោយ ៖ សុឃាក់
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ