ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ឌុប​បត់​មិនប្រយ័ត្ន​ រថយន្ត​វី​ហ្គោ​បុកស្លា.ប់​០២​នាក់ របួស​ធ្ងន់​០១

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍សាត់ ៖ អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ និង​ក្មេង​ប្រុស​​អាយុ​៨​ខែម្នាក់​ទៀត បានស្លា.ប់​នៅ​នឹង​កន្លែង​ ខណៈម្តាយ​របស់​ក្មេង​ប្រុស​នោះ​​រងរបួស​ដាច់​ជើង​ខាង​ឆ្វេង​ និង​បាក់​ជើង​ខាងស្តាំ​ ព្រោះ​តែអ្នក​រត់​ម៉ូតូ​ឌុប​ខាងលើ បត់​មិន​ប្រយ័ត្ន​ ត្រូវ​រថយន្ត​បុក​យ៉ាង​ពេញ​ទំហឹង​ប៉ើង​ដូច​សី ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ដ៏​រន្ធត់​​នេះ កើត​ឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​តាកែវលើ ឃុំ​ត្នោត​ ស្រុក​ក្រគរ​ កាលពី​វេលា​ម៉ោង​១និង​១០​នាទី​រសៀល​ថ្ងៃទី​០៣ កុម្ភៈ ២០១៤ ។

ខេត្ត​ពោធិ៍សាត់ ៖ អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ និង​ក្មេង​ប្រុស​​អាយុ​៨​ខែម្នាក់​ទៀត បានស្លាប់​នៅ​នឹង​កន្លែង​ ខណៈម្តាយ​របស់​ក្មេង​ប្រុស​នោះ​​រងរបួស​ដាច់​ជើង​ខាង​ឆ្វេង​ និង​បាក់​ជើង​ខាងស្តាំ​ ព្រោះ​តែអ្នក​រត់​ម៉ូតូ​ឌុប​ខាងលើ បត់​មិន​ប្រយ័ត្ន​ ត្រូវ​រថយន្ត​បុក​យ៉ាង​ពេញ​ទំហឹង​ប៉ើង​ដូច​សី ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ដ៏​រន្ធត់​​នេះ កើត​ឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​តាកែវលើ ឃុំ​ត្នោត​ ស្រុក​ក្រគរ​ កាលពី​វេលា​ម៉ោង​១និង​១០​នាទី​រសៀល​ថ្ងៃទី​០៣ កុម្ភៈ ២០១៤ ។

លោក​វរសេនីយ៍​ត្រី​ ប៊ិន វណ្ណា អធិការ​នគរបាល​ស្រុក​ក្រគរ បាន​ឱ្យដឹងថា ជន​រងគ្រោះទី១-​ឈ្មោះ ស ឈូកមាស ភេទប្រុស អាយុ​៣៥​ឆ្នាំ (ស្លាប់) ជាអ្នក​រត់​ម៉ូតូ​ឌុប​ រស់​នៅ​ភូមិ​ពាល​ញែក១ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ,ទី​២​ក្មេង​ប្រុស​អាយុ​០៨ខែ ឈ្មោះ លី ឡេង (ស្លាប់​) ។ រីឯម្តាយ​របស់ក្មេង​ប្រុស​​ឈ្មោះ​លី ល័ក្ខ​ អាយុ​១៩​ឆ្នាំ ដាច់​ជើង​ឆ្វេង និង​បាក់​ភ្លៅ​ស្តាំ​ របួស​យ៉ាងធ្ងន់​ធ្ងរ រស់នៅ​​ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ។ រថយន្ត​បង្ក​ម៉ាក​វី​ហ្គោ ស៊េរី​ទំនើប ពណ៌ទឹក​មាស ពាក់​ស្លាកលេខ​ភ្នំ​ពេញ 2V-9568 អ្នក​បើក​បរ​មិន​ស្គាល់​ឈ្មោះគេច​ខ្លួនបាត់​ ។

បើតាមការសាកសួរ​ពី​ប្រជាពល​រដ្ឋ​ដែល​ឃើញ​ហេតុការ​ណ៍​បាន​ឱ្យដឹងថា មុនពេល​កើត​ហេតុ គេឃើញ​មនុស្ស​០៣​នាក់​ ជិះ​ម៉ូតូ​ម៉ាកឌ្រីមសេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់ស្លាកលេខ​1A-6917 បើក​បរ​ពី​លិច​ទៅកើត​ ។ ពេល​ទៅដល់ចំណុច​កើត​ហេតុ បត់ឆ្វេង​ចូល​ផ្លូវ​លំ​សាលាក្រហម​(សាលាសំណាក់) ដោយមិនបាន​មើល​ក្រោយ​ ស្របពេល​ជាមួយ​គ្នា​នោះ​ក៏​ត្រូវរថយន្ត​​វីហ្គោ​ ដែល​កំពុង​បោះ​ពួយយ៉ាង​ពេញ​លឿន​ ស្របទិស​គ្នា​ បុក​ពេញ​ទំហឹង​ប៉ើង​ដូច​សី បណ្តាល​ឱ្យអ្នក​បើក​ម៉ូតូ និង​ក្មេង​ប្រុស​ស្លាប់ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែម្តង ៕​